jump to navigation

ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល ព្រះ​អដ្ឋ​ម​រាមា​ធិបតិន្ទ្រ ឬ​​រាមា​ទី​៨ នៃ​រាជ​វង្ស​ចក្រី​ថៃ ថ្ងៃ​ព្រហស្បតិ៍ 13 ខែសីហា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល ព្រះ​អដ្ឋ​ម​រាមា​ធិបតិន្ទ្រ ជា​ព្រះ​មហាក្សត្រិយ៍​នៃ​រាជ​វង្ស​ចក្រី​ថៃ លំដាប់​ទី​៨​ ឬ​ត្រូវ​បាន​បរទេស​ស្គាល់​ជា​ទូទៅ​ថា រាមា​ទី​៨។

ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល ព្រះ​អដ្ឋ​ម​រាមា​ធិបតិន្ទ្រ ឬ​​រាមា​ទី​៨

ព្រះ​រាជ​ជីវ​ប្រវត្តិ

ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល ជា​ព្រះ​ឱរស​នៃ​សម្ដេច​ព្រះ​ចៅ​ណងយ៉ាធើ ចៅ​ហ្វា​មហិតល​អតុល្យតេជ ក្រម​ឃុន​សងខ្លា​នគរិន្ទ្រ និង​ហ្មម​សង្វាល្យ មហិតល ណ អយុធ្យា​។ ស្ដេច​ព្រះ​រាជ​សម្ភព​នា​ថ្ងៃ​អាទិត្យ ៣​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែ​កញ្ញា គ.ស.​១៩២៥ នា​ក្រុង​ហៃដែល បែក្រ សាធារណ​រដ្ឋ​វៃម៉ារ៍ (​បច្ចុប្បន្ន​ប្រទេស​អាល្លឺម៉ង់​)​ គឺ​នៅ​ខណៈ​ដែល​បិតា​ព្រះ​អង្គ​កំពុង​សិក្សា​វិជ្ជា​ពេទ្យ​នា​ប្រទេស​អាល្លឺម៉ង់​នា​ខណៈ​នោះ​។ ព្រះ​អង្គ​ទទួល​បាន​នាម​ព្រះ​រាជ​ទាន​ពី​ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូហួ (រាមា​ទី​៦​) ថា ព្រះ​វរ​វង្ស​ធើ ព្រះ​អង្គ​ចៅ​អានន្ទ​មហិតល​។

គ្រង​រាជ​សម្បត្តិ

នា​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​១៩៣៤ នៅ​ពេល​ដែល​ព្រះ​បាទ​សម្ដេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួ (រាមា​ទី​៧​) ទ្រង់​ដាក់​រាជ្យ​សម្បត្តិ និង​មិន​បាន​ផ្ទេរ​រាជ្យ​សម្បត្តិ​ទៅ​ឲ្យ​ក្សត្រិយ៍​អង្គ​ណា​នោះ ទើប​គណៈ​រដ្ឋ​មន្ត្រី​ថៃ​ដោយ​មាន​ការ​អនុម័ត​ពី​សភា​តំណាង​រាស្ត្រ ក៏​បាន​អញ្ជើញ​សម្ដេច​ព្រះ​វរ​វង្ស​ធើ ព្រះ​អង្គ​ចៅ​អានន្ទ​មហិតល ដែល​ជា​រាជ​ត្រកូល​ព្រះ​បរម​វង្ស ព្រះ​អង្គ​ទី​១ នៃ​លំដាប់​សន្តិវង្ស​របស់​ថៃ​នោះ ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ព្រះ​រាជ​សន្តិវង្ស​ត​ទៅ ចាប់​តាំង​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​១៩៣៤ និង​ទទួល​បាន​ការ​ស្ថាបនា​ព្រះ​នាម​នា​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​១៩៣៤ ថា «​សម្ដេច​ព្រះ​ចៅ​យូហួ​អនន្ទ​មហិតល​»​។

ព្រះ​នាម​ពេញ

​សម្ដេច​ព្រះ​ចៅ​យូហួ​អនន្ទ​មហិតល ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​នៅ​ខណៈ​ដែល​ប្រទេស​ថៃ​កំពុង​ស្ថិត​ក្នុង​របត់​នៃ​ការ​ផ្លាស់​ប្ដូរ​ពី​រាជា​និយម​បែប​ផ្ដាច់​ការ មក​រាជា​និយម​អា​ស្រ័យ​រដ្ឋ​ធម្មនុញ្ញ​។ ព្រះ​អង្គ​មិន​មាន​ការ​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​តាម​បូរាណ​រាជ​ប្រពៃណី​ថៃ​ទេ ហេតុ​ដូច​នេះ​ដើម្បី​ថ្វាយ​ព្រះ​កិត្តិយស​ព្រះ​បរម​ខត្តិយ​រាជ​ឥស្សរិយ​យស រួម​ទាំង​គ្រឿង​រាជ​កកុធ​ភណ្ឌ​ក្សត្រិយ៍​បាន​នោះ ទើប​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​អង្គ ទើប​មាន​ការ​ប្រកាស​ចម្រើន​ព្រះ​នាម​ព្រះ​អង្គ​ឡើង​ជា «​ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល អតុល្យ​តេជ​វិមល រាមាធិបតី ចក្រី​នឫបតិន្ទ្រ ស្យាមិន្ទ្រាធិរាជ​» ដោយ​ប្រកាស​នា​ថ្ងៃ​ទី​១១ ខែ​សីហា គ.ស.​១៩៤៦​។

បន្ទាប់​មក​នា​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​១៩៩៦ នា​ឱកាស​ព្រះ​រាជ​ពិធី​ឆ្លង​សិរី​រាជ​សម្បត្តិ​គ្រប់​៥០​ឆ្នាំ ព្រះ​បាទ​សម្ដេច​ព្រះ​ចៅ​យូហួ​ភូមិពល អតុល្យ​តេជ (​រាមា​ទី​៩​) ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​ឲ្យ​ឆ្លង​ព្រះ​បរមាភិធេយ្យ ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល​ តាម​បែប​បូរាណ​រាជ​បវេណី​ថៃ​ថា​៖

ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល អតុល្យ​តេជ​វិមល​រាមាធិបតី ចុឡា​លង្ករណ​រាជ​ប្រីយ​វរ​នត្ដា មហិត្លា​នរេ​ស្វរាងកូរ អៃ​សួរ្យ​សន្តតិវង្ស​ស្វិសុទ្ធ វរុត្តម ខត្តិយ​សក្ត​អគ្គ​ឧត្ដម ចក្រី​បរម​រាជ​វង្ស​និវិដ្ឋ ទស​ពិធ​រាជ​ធម្ម​ឧកឫស្ដនិបុណ អតុល្យ​កឫស្ដា​ភិនិហារ​រង្ស​ឫដ សុសាធិត​បូរពាធិកា ពៃសាល​កិត្តិគុណ​អតុល្យ​ពិសេស សព្វ​ទេវេសរានុរក្ស ធញ្ញ​អគ្គ​លក្សណ​វិចិត្រ​សោភា​គយស៌ពាង្គ មហា​ជនោត​មង្គល​ប្រណត​បាទ​បង្កជ​យុគល អនេក​និករ​ជន​សមោសរ​សម្មត ប្រសិទ្ធិ​វរ​យស​មហោត​បរម​រាជ​សម្បត្តិ នព​បដស្វេតឆត្រា​តិឆត្រ សព្វ​រដ្ឋ​ទស​ទិស​វិជិត​ជ័យ សកល​មហៃ​ស្វរិយ​មហា​ស្វាមិន្ទ្រ មហេ​ស្វរមហិន្ទ្រ​មហា​រាមាធិរាជ​វរោត្ដម បរម​នាថ​ជាតិ​អាជាវ​ស្រ័យ ពុទ្ធាទិត្រៃរតន សរណា​រក្ស​វិសិស្ដស័ក្ត​អគ្គ​នរេ​សរាមាធិបតី ព្រះ​អដ្ឋ​ប​រាមាធិបតិន្ទ្រ ស្យាម​មិន្ទ្រាធិរាជ​បរម​នាថ​បពិត្រ​៕​៚

ក្រៅ​ពី​នោះ​ព្រះ​អង្គ​ទ្រង់​បាន​ព្រះ​រាជានុញ្ញាត​ឲ្យ​ហៅ​ព្រះ​នាម​ដោយ​ខ្លី​ថា «​ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល សកល​ពៃសាល មហា​រស្ដ​ធិបតី ព្រះ​អដ្ឋ​ម​រាមា​ធិបតិន្ទ្រ ស្យាម​មិន្ទ្រាធិរាជ បរម​នាថ​បពិត្រ​» និង​ដោយ​សង្ខេប​ថា «​ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល ព្រះ​អដ្ឋម​រាមា​ធិបតិន្ទ្រ​»។

សុវណ្ណ​គត

សម្ដេច​ព្រះ​ចៅ​យូហួ​អានន្ទ​មហិតល​ទ្រង់​តាំង​ព្រះ​ទ័យ​សិក្សា​ថ្នាក់​បណ្ឌិត ផ្នែក​នីតុសាស្ត្រ នៃ​សាកល​វិទ្យា​ល័យ​ឡូសាន ប្រទេស​ស្វីស​រហូត​សម្រេច​ការ​សិក្សា និង​ស្ដេច​និវត្ត​មក​កាន់​ប្រទេស​ថៃ​វិញ​ដើម្បី​ប្រារព្ធ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក តែ​ព្រះ​អង្គ​បាន​សុវណ្ណគត​​មុន​ដោយ​សារ​គ្រាប់​កាំភ្លើង​នា​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ នា​វេលា​ម៉ោង​៩ ព្រឹក នៅ​ក្នុង​ក្រឡា​បន្ទំ ព្រះ​ទីន័ង​បរម​ពិមាន ក្នុង​ព្រះ​បរម​រាជ​វាំង ក្រុង​បាងកក មុន​កំណត់​ស្ដេច​យាង​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ស្វីស​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ​។ មុន​ដំបូង​រាជ​ការ​ថៃ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មូល​ហេតុ​នៃ​សុវណ្ណគត​ថា​ជា​ឧប្បតិហេតុ​ដោយ​សារ​គ្រាប់​កាំភ្លើង តែ​ក្រោយ​ការ​ស៊ើប​អង្កេត​ក្រោយ​មក​ត្រូវ​បាន​រក​ឃើញ​ថា​ជា​ការ​ធ្វើ​គត​ព្រះ​អង្គ​ទៅ​វិញ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ហេតុ​ការណ៍​នៃ​ការ​ចូល​ទិវង្គត​ព្រះ​អង្គ​មិន​ត្រូវ​បាន​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​បើក​កកាយ​ជា​សាធារណៈ​នៅ​ក្នុង​សង្គម​ថៃ​ឡើយ​៕

____________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១ បរម​បឋម​អង្គ​ក្សត្រិយ៍​នៃ​រាជ​វង្ស​ចក្រី​ថៃ
២. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ ឬ​រាមា​ទី​២ នៃ​រាជ​វង្ស​ចក្រី​ថៃ
៣. ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៣ នៃ​រាជ​វង្ស​ចក្រី​ថៃ
៤. ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤ នៃ​រាជ​វង្ស​ចក្រី​ថៃ
៥. ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​ថៃ
៦. ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៦ នៃ​រាជ​វង្ស​ចក្រី​ថៃ
៧. ព្រះ​បាទ​សម្ដេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួ ឬ​​រាមា​ទី​៧ នៃ​រាជ​វង្ស​ចក្រី​ថៃ

Advertisements

មតិ»

1. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១ បរម​បឋម​អង្គ​ក្សត្រិយ - ថ្ងៃសៅរ៍ 15 ខែសីហា 2015

[…] […]

2. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ ឬ​រាមា​ទី​២ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុ - ថ្ងៃសៅរ៍ 15 ខែសីហា 2015

[…] […]

3. ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៣ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 15 ខែសីហា 2015

[…] […]

4. ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 15 ខែសីហា 2015

[…] […]

5. ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 15 ខែសីហា 2015

[…] […]

6. ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៦ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 15 ខែសីហា 2015

[…] […]

7. ព្រះ​បាទ​សម្ដេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួ ឬ​​រាមា​ទី​៧ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 15 ខែសីហា 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: