jump to navigation

ថៃ​ចាត់​បុណ្យ​ជិះ​កង់ Bike For Mom ទូ​ទាំង​ប្រទេស ថ្ងៃអាទិត្យ 16 ខែសីហា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានា​ប្រទេស​ថៃ​ឡង់ដ៍ – នា​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ នេះ​ នៅ​ឯ​ប្រទេស​ថៃ មាន​ចាត់​កម្មវិធី​ជិះ​កង់​ទូទាំង​ប្រទេស​ ឈ្មោះ​ជិះ​កង់​ដើម្បី​ម្ដាយ ឬ​ Bike For Mom ដើម្បី​អបអរ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រីយ៍​ថៃ​។

កម្មវិធី​ដ៏​ធំ​សម្បើម​នេះ ទទួល​បាន​ការ​យាង​ចូល​រួម​ដឹក​នាំ​ក្បួន​ជិះ​ទោ​ចក្រ​យាន​ពី​សំណាក់​រាជ​ទាយាទ​ថៃ គឺ​​សម្ដេច​ព្រះ​បរម​ឱរសាធិរាជ ចៅហ្វា​មហា​​វជិរាលុង្ករណ ស្យាម​មកុដ​រាជ​កុមារ (ថៃ៖ สมเด็จพระบรมโอรสาธิราช เจ้าฟ้ามหาวชิราลงกรณ สยามมกุฎราชกุมาร) នាយក​រដ្ឋ​មន្ត្រី​ថៃ និង​ប្រជា​រាស្ត្រ​ថៃ​ជា​ច្រើន​សែន​នាក់​ ក្នុង​សំលៀក​បំពាក់​អាវ​ពណ៌​ទឹក​សមុទ្ទ​ខ្ចី ដែល​ជា​ពណ៌​ប្រចាំ​ថ្ងៃ​ប្រសូត​នៃ​ព្រះ​មហា​ក្សត្រីយ៍​ថៃ​ផង​ដែរ​។

ការ​ជិះ​កង់​ក្នុង​រយៈ​ពេល​ប្រមាណ​ជាង​៤០​គីឡូម៉ែត្រ​ចាប់​តាំង​ពី​ម៉ោង​១៥​.​៣០​នាទី រហូត​ដល់​ម៉ោង​១៩​ជាង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ទាំង​នៅ​ក្នុង​ទីក្រុង​បាងកក និង​នៅ​តាម​គ្រប់​ខេត្ត​ទាំង​អស់​របស់​ប្រទេស​ថៃ​។ ក្រៅ​ពី​នោះ ពិធី​បុណ្យ​ជិះ​កង់​អប​អរ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​នេះ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​កំណត់​ត្រា​ពិភព​លោក​ផង​ដែរ​៕

រាជ​ទាយាទ​ថៃ​ដឹក​នាំ​ក្បួន​ជិះ​ទោចក្រយាន​ក្នុង​កម្មវិធី Bike For Mom
រាជ​ទាយាទ​ថៃ​ដឹក​នាំ​ក្បួន​ជិះ​ទោចក្រយាន​ក្នុង​កម្មវិធី Bike For Mom
ប្រជាជន​ថៃ​ច្រើន​សែន​នាក់​ចូល​រួម​កម្មវិធី​ជិះ​កង់ Bike For Mom
ប្រជាជន​ថៃ​ច្រើន​សែន​នាក់​ចូល​រួម​កម្មវិធី​ជិះ​កង់ Bike For Mom

_________________________________________________
អាន​ផង​ដែរ
១. ថៃ​ចាត់​បុណ្យ​ជិះ​កង់ Bike for Dad ទូទាំង​ប្រទេស និង​ទូទាំង​ពិភព​លោក

Advertisements

មតិ»

1. ថៃ​ចាត់​បុណ្យ​ជិះ​កង់ Bike for Dad ទូទាំង​ប្រទេស និង​ទូទាំង​ពិភព​លោក | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 12 ខែធ្នូ 2015

[…] ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ ឈ្មោះ​ជិះ​កង់​ដើម្បី​ម្ដាយ ឬ​ Bike For Mom […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: