jump to navigation

រូប​សំណាក​ធំ​ៗ​នៃ​អតីត​ក្សត្រិយ៍​ប្រទេស​អាស៊ាន​ចំនួន​៣ ថ្ងៃចន្ទ 17 ខែសីហា 2015

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ภาษาไทย, ພາສາລາວ.
trackback

នៅប្រទេសក្បែរៗកម្ពុជាយើងនេះ ទាំងប្រទេសប្រកាន់របបក្សត្រិយ៍ក្ដី របបកុម្មុយនីស្ដក្ដី សុទ្ធតែនាំគ្នាសាងរូបសំណាកអតីតក្សត្រិយ៍នៃប្រទេសគេរៀងៗខ្លួន ក្នុងហេតុផលជាតិនិយម។ ថ្មីៗនេះ ពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងឧទ្យានរាជភ័ក្ដិ ដែលកំពុងសាងសង់ដោយកងទ័ពថៃ នៅប្រទេសថៃ ដែលក្នុងនោះ បានសាងឡើងនូវព្រះបរមរូបស្ដេចថៃយ៉ាងធំសម្បើមអស្ចារ្យរហូតដល់ទៅ៧ព្រះអង្គ តាមសម័យកាលនានានៃប្រវត្តិសាស្ត្រថៃ ដោយទំនងយកតាមលំនាំរាជានុស្សាវរីយ៍ក្សត្រិយ៍៣អង្គ របស់ភូមា។

ដោយឡែកនៅក្នុងប្រទេសអាស៊ានមានយ៉ាងហោចណាស់បច្ចុប្បន្ននេះ ប្រទេសចំនួនបី ដែលបានសាងឡើងនូវរាជានុស្សាវរីយ៍អតីតក្សត្រិយ៍របស់គេយ៉ាងធំសម្បើម ក្នុងនោះមាន (១) ប្រទេសលាវ (២) ភូមា និង និង (៣) ថៃ នេះឯង។

ខាងក្រោមនេះ ជារូបនៃឧទ្យានរាជានុស្សាវរីយ៍ក្សត្រិយ៍ទាំងបីប្រទេស៖

១. ប្រទេសលាវ

ប្រទេសនេះថ្វីដ្បិតតែប្រកាន់របបកុម្មុយនីស្ត តែសម័យចុងក្រោយនេះ បានបន្ថែមការសាងរូបសំណាកអតីតក្សត្រិយ៍ជាច្រើន ក្នុងនេះ រូបសំណាកព្រះចៅអានុវង្ស (លាវ៖ ເຈົ້າອານຸວົງສ໌) ឬព្រះបាទជ័យជេដ្ឋាទី៥ ត្រូវបានសាងឡើង និងធ្វើពិធីសម្ពោធយ៉ាងធំសម្បើម កាលពីឆ្នាំ២០១០ ក្នុងឱកាសបុណ្យឆ្លងខួប៤៥០ឆ្នាំកំណើតរដ្ឋធានីវៀងចន្ទន៍។ ព្រះបរមរូបនេះត្រូវបានសាងឡើងអំពីសំរឹទ្ធយ៉ាងធំអស្ចារ្យ នាប្របទន្លេមេគង្គ និងបែរព្រះភ័ក្ដ្រទៅកាន់ប្រទេសថៃ។

រូបសំណាកព្រះចៅអានុវង្ស របស់ប្រទេសលាវ

២. ប្រទេសភូមា

នៅប្រទេសភូមាឯណុះវិញ ថ្វីដ្បិតតែប្រកាន់របបយោធានិយមក៏មែនពិត តែរបបនេះក៏បានសាងរាជានុស្សាវរីយ៍អតីតក្សត្រិយ៍ជាច្រើនកន្លែងគួរកត់សម្គាល់ផងដែរ។ រាជានុស្សាវរីយ៍ក្សត្រិយ៍៣អង្គ ដែលបានសាងឡើងនៅក្នុងរដ្ឋធានីថ្មី នេប្យ្ញីតៅ របស់ប្រទេសនេះ គឺជារឿងមួយដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលផងដែរ។ (អានប្រកាស៖ ព្រះបរមរាជានុស្សាវរីយ៍ក្សត្រិយ៍បីព្រះអង្គនៃប្រទេសភូមា)

រូបសំណាកក្សត្រិយ៍បីព្រះអង្គរបស់ប្រទេសភូមា

៣. ប្រទេសថៃ

ចំពោះប្រទេសថៃវិញ គ្មានអ្វីគួរឲ្យងើងឆ្ងល់នោះទេ ដ្បិតប្រទេសនេះ មានភាពស្មោះស្ម័គ្រនឹងព្រះចៅផែនដីរបស់គេយ៉ាងខ្លាំង។ ព្រះមហាក្សត្រិយ៍ត្រូវបានប្រជាជនថៃគោរពសក្ការប្រៀបប្រដូចទៅនឹងព្រះផងដែរ។ នាឆ្នាំ២០១៥ នេះ កងទ័ពថៃបានប្រមូលធនធានយ៉ាងច្រើនសម្បើមអស្ចារ្យសាងរាជានុស្សាវរីយ៍មួយឈ្មោះថា «រាជភ័ក្ដិ» ដោយបានសាងឡើងនូវព្រះបរមរូបគ្រប់ជំនាន់របស់ថៃ នូវព្រះមហាក្សត្រិយ៍ចំនួន៧ព្រះអង្គ ហើយដែលឧទ្យានមួយនេះ នឹងសម្រេចរួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ៕

រូបសំណាកក្សត្រិយ៍៧ព្រះអង្គ នៃឧទ្យានរាជភ័ក្ដិរបស់ប្រទេសថៃ

___________________________________________________
អានផងដែរ៖
១. ថៃចាត់សាង «ឧទ្យានរាជភ័ក្ដិ» រំឭកដល់បុព្វមហាក្សត្រិយ៍
២. ថៃសាងស្រេចរូបសំណាកបុព្វមហាក្សត្រិយ៍ទាំង៧អង្គ
៣. មកមើលច្បាស់ៗ មុខមាត់នៃរូបសំណាកក្សត្រិយ៍ថៃទាំង៧អង្គ
៤. ພິທີສະຫລອງສົມໂພດຮູບປັ້ນເຈົ້າອານຸວົງ ຈັດຂຶ້ນຢ່າງຍິ່ງໃຫຍ່ມີມວນຊົນເຂົ້າຮ່ວມນັບໝື່ນ
៥. សូរេចហើយ ថៃចាត់ពិធីបួងសួង និងមហាមង្គលាភិសេក ព្រះបរមរូបបុព្វក្សត្រិយ៍ទាំង៧អង្គ
៦. ព្រះបរមរាជានុស្សាវរីយ៍ក្សត្រិយ៍បីព្រះអង្គនៃប្រទេសភូមា
៧. មកមើលព្រះភ័ក្ត្រព្រះចៅអធិរាជង្វៀន នៃក្រុងយួន

មតិ»

1. ພິທີສະຫລອງສົມໂພດຮູບປັ້ນເຈົ້າອານຸວົງ ຈັດ​ຂຶ້ນ​ຢ່າງ​ຍິ່ງ​ໃຫຍ່​ມີ​ມວນ​ຊົນ​ເຂົ້າ​ຮ່ວມ​ນັບ - ថ្ងៃអង្គារ 18 ខែសីហា 2015

[…] […]

2. ថៃ​ចាត់​សាង «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 18 ខែសីហា 2015

[…] […]

3. ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 18 ខែសីហា 2015

[…] […]

4. មក​មើល​ច្បាស់​ៗ មុខ​មាត់​នៃ​រូប​សំណាក​​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 18 ខែសីហា 2015

[…] […]

5. សូរេច​ហើយ ថៃ​ចាត់​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​ - ថ្ងៃពុធ 19 ខែសីហា 2015

[…] […]

6. ព្រះ​បរម​រាជា​នុស្សាវរីយ៍​ក្សត្រិយ៍​បី​ព្រះ​អង្គ​នៃ​ប្រទេស​ភូមា | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 12 ខែកញ្ញា 2015

[…] […]

7. ថៃ​សម្ពោធ​​ឧទ្យាន «​​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 27 ខែកញ្ញា 2015

[…] […]

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]

9. មក​មើល​ព្រះ​ភ័ក្ត្រ​ព្រះ​ចៅ​អធិរាជ​​ង្វៀន នៃ​ក្រុង​យួន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: