jump to navigation

គ្រៀវ​ជ្រូក ថ្ងៃ​អង្គារ 18 ខែ​សីហា 2015

Posted by សុភ័ក្ត្រ in អំពីភាសា.
trackback

នៅ​ក្នុង​វចនានុក្រម​ខ្មែរ មាន​និយមន័យ​នៃ​ពាក្យ គ្រៀវ ដូច​ត​ទៅ​នេះ​៖

គ្រៀវ  ( កិ. )  វះ​កាត់​ត្រង់​គល់​ទង​យក​អណ្ឌៈ (ពង) ចេញ : គ្រៀវ​គោ, គ្រៀវ​ក្របី, គ្រៀវ​ជ្រូក (ចំពោះ​តែ​ឈ្មោល) ។ វះ​កាត់​យក​ស្បូន​ចេញ​មិន​ឲ្យ​មាន​កូន : គ្រៀវ​ជ្រូក (ញី) ។ វះ​កាត់​យក​ចេញ​នូវ​សាច់​ដុំ​តូច​ជា​ប្រភព​នៃ​តម្រេក​ក្នុង​កាម : គ្រៀវ​មាន់ (ឈ្មោល) ។ ល។

នៅ​កម្ពុជា មាន​អ្នក​ប្រកប​របរ​រក​ស៊ី​ គ្រៀវ​ជ្រូក ច្រើន​សន្ធឹក​ណាស់​។ ជា​ទូទៅ​អ្នក​ប្រកប​របរ​គ្រៀវ​ជ្រូក​តែង​ជិះ​ម៉ូតូ​​ឬ​កង់​ចុះ​ឡើង​ៗ​តាម​ស្រុក​ភូមិ​នានា ជាមួយ​នឹង​ឧបករណ៍​របស់​ខ្លួន អម​ដោយ​ត្រែ​​មួយ​សម្រាប់​ជា​សម្គាល់​របរ​រក​ស៊ី​គ្រៀវ​ជ្រូក​នៃ​ខ្លួន​។ នៅ​ពេល​ដែល​សំឡេង​ត្រែ​នោះ​ផ្លុំ​ម្ដង​ៗ អ្នក​ផង​ទាំង​ពួង​តែង​ដឹង​ថា​អ្នក​គ្រៀវ​ជ្រូក​មក​ដល់ ហើយ​ហៅ​ជួល​ឲ្យ​គ្រៀវ​ជ្រូក​របស់​ខ្លួន​តាម​ការ​គួរ​៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: