jump to navigation

សូរេច​ហើយ ថៃ​ចាត់​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​៧​អង្គ ថ្ងៃ​ពុធ 19 ខែ​សីហា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានា​​ប្រទេស​៖ ក្រុង​ស្យាម – នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥ នេះ នៅ​វេលា​ម៉ោង​០៩​.០៩​នាទី នា​មណ្ឌល​ពិធី​ឧទ្យាន​រាជ​ភ័ក្ដិ ស្រុក​ហួហ៊ីន ខេត្ត​ប្រចួបគីរីខន្ធ រាជ​អាណាចក្រ​ថៃ មាន​ចាត់​ពិធី​យ៉ាង​ធំ​មួយ​បួង​សួង និង​មហា​មង្គលា​ភិសេក​ព្រះ​បរម​រាជា​នុស្សាវរីយ៍​ព្រះ​មហា​ក្សត្រិយ៍​ថៃ​ទាំង​ប្រាំ​ពីរ​អង្គ ដោយ​មាន​ការ​ចូល​រួម​ជា​ប្រធាន​ដោយ​នាយក​រដ្ឋ​មន្ត្រី​ថៃ​បច្ចុប្បន្ន ប្រយុទ្ធ ចន្ទ្រអូជា (ថ. ประยุทธ์ จันทร์โอชา) គណៈ​រដ្ឋ​មន្ត្រី នាយ​ទាហាន​ជាន់​ខ្ពស់ ព្រម​ប្រជា​រាស្ត្រ​ថៃ​យ៉ាង​ច្រើន​កុះ​ករ​។

ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​៧​អង្គ​របស់​ថៃ​នេះ ត្រូវ​បាន​​ប្រារព្ធ​ឡើង​ដោយ​ព្រាហ្មណ៍​មក​ពី​សំណាក់​ព្រះ​រាជ​វាំង​មួយ​រូប​ធ្វើ​ពិធី​ប្រកាស​បួង​សួង និង​នៅ​វេលា​ប្រមាណ​១០.០០​នាទី សម្ដេច​រាជា​គណៈ និង​ព្រះ​សង្ឃ​គណៈ​១០​អង្គ ចម្រើន​ព្រះ​ពុទ្ធ​មន្ត ធ្វើ​ពិធី​មង្គលា​ភិសេក ពិធី​បំពេញ​កុសល​ទក្សិណា​នុ​ប្រទាន​ថ្វាយ​សម្ដេច​ព្រះ​បុព្វ​ក្សត្រិយ៍​ទាំង​៧​អង្គ​។

សូម​បញ្ជាក់​ថា​ព្រះ​បរម​រូប​ក្សត្រិយ៍​ទាំង​៧​អង្គ​នេះ ត្រូវ​បាន​ចាត់​សាង​ឡើង​ដោយ​កង​ទ័ព​ថៃ សាង​ក្នុង​ឥរិយាបទ​ទ្រង់​ឈរ ដោយ​មាន​កម្ពស់​ប្រមាណ​១៣,៩​ម៉ែត្រ ឬ​៧,៩​ដង​នៃ​ទំហំ​ពិត​របស់​ក្សត្រិយ៍​នីមួយ​ៗ​។ ព្រះ​បរម​រូប​ធ្វើ​ឡើង​អំពី​សំរឹទ្ធ ឈរ​ក្នុង​ទម្រ​ដែល​មាន​ប្រវែង​១៣៤​ម៉ែត្រ ទទឹង​៤៣​ម៉ែត្រ និង​កម្ពស់​៨​ម៉ែត្រ លើ​ផ្ទៃ​ដី​ប្រមាណ​៩០.០០០​ម៉ែត្រ​ការ៉េ​ និង​ប្រសិទ្ធនាម​ថា «​ឧទ្យាន​រាជ​ភ័ក្ដិ​» គឺ​មាន​ន័យ​ថា សួន​ដែល​ស្មោះ​ស្ម័គ្រ​នឹង​ព្រះ​ចៅ​ផែន​ដី នោះ​ឯង​។ ឧទ្យាន​រាជ​ភ័ក្ដិ​នេះ នឹង​បើក​ឲ្យ​ប្រជាជន​ និង​អ្នក​ទេសចរណ៍​ទូទៅ​ចូល​ទស្សនា​នៅ​ប្រមាណ​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០១៥ ខាង​មុខ​នេះ​ហើយ​៕

ព្រះ​បរម​រូប​ក្នុង​ថ្ងៃ​ចាត់​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក

នាយក​រដ្ឋ​មន្ត្រី​ថៃ​ថ្វាយ​ទេយ្យ​ទាន​ព្រះ​សង្ឃ

​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​៧​អង្គ

​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​៧​អង្គ

នាយក​រដ្ឋមន្ត្រី​ថៃ​​បួង​សួងព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​៧​អង្គ

នាយក​រដ្ឋមន្ត្រី​ថៃ​​បួង​សួងព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​៧​អង្គ (​ម្ដង​មួយ​ព្រះ​អង្គ​ៗ​)

គណៈ​រដ្ឋ​មន្ត្រី​ថៃ​ថត​រូប​នៅ​ខាង​មុខ​ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​៧​អង្គ

___________________________________________________
អាន​ផង​ដែរ​៖
១. ថៃ​ចាត់​សាង «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍
២. ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ
៣. មក​មើល​ច្បាស់​ៗ មុខ​មាត់​នៃ​រូប​សំណាក​​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ
៤. រូប​សំណាក​ធំ​ៗ​នៃ​អតីត​ក្សត្រិយ៍​ប្រទេស​អាស៊ាន​ចំនួន​៣
៥. ថៃ​សម្ពោធ​​ឧទ្យាន «​​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ

Advertisements

មតិ»

1. រូប​សំណាក​ធំ​ៗ​នៃ​អតីត​ក្សត្រិយ៍​ប្រទេស​អាស៊ាន​ចំនួន​៣ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 19 ខែ​សីហា 2015
2. ថៃ​ចាត់​សាង «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 19 ខែ​សីហា 2015
3. ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 19 ខែ​សីហា 2015
4. មក​មើល​ច្បាស់​ៗ មុខ​មាត់​នៃ​រូប​សំណាក​​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 19 ខែ​សីហា 2015
5. Sam Chan Davidalexander - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​សីហា 2015

ខ្ញុំហាក់ដូចជាពិបាកយល់បន្តិចត្រង់ ប្រវែង កំពស់ និងទទឹង។ អានមិនយល់សោះ។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​សីហា 2015

អាន​យឺត​ៗ​មួយ​ៗ នឹង​យល់​បាន

6. Wiz - ថ្ងៃ​សៅរ៍ 26 ខែ​កញ្ញា 2015

Rehearsal for the official opening of Rajapakti Park in Fort Suriyothai, near Suan Sone Pradiphat, Hua Hin, Prachuab Khirikhan by Crown Prince on 26 September 2015 by Kulsawek Sawekwannakorn (the photographer) and Udomsak Nimsian
https://www.facebook.com/talayhuahin/media_set?set=a.10204338366774130&type=3

Official Opening of Rajbhakti park on 26 September 2015 by Crown Prince -with decoration of the park by Suan Nongnut – withe the preparation like this one – by Sirisak Borisutsawat

7. ថៃ​សម្ពោធ​​ឧទ្យាន «​​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 27 ខែ​កញ្ញា 2015
8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 19 ខែ​កុម្ភៈ 2016

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: