jump to navigation

ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ ថ្ងៃ​ព្រហស្បតិ៍ 20 ខែសីហា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

ថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៦០ ព្រះនគរកម្ពុជាមានទុក្ខជាទម្ងន់ដោយព្រះចៅផែនដីខ្លួន ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រិត ព្រះអង្គស្ដេចយាងចូលព្រះទិវង្គត ក្នុងព្រះជន្មត្រឹម៦៤ព្រះវស្សា និងសោយរាជ្យបានត្រឹម៥ឆ្នាំប៉ុណ្ណោះ។ បួនខែក្រោយមក គឺចាប់តាំងពីថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៍ រហូតដល់ថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥០៣ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៦០ ទើបរាជការចាត់បុណ្យព្រះមេរុថ្វាយព្រះភ្លើងព្រះអង្គ។ រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល៥៥ឆ្នាំគត់។

ព្រះរាជពិធីបុណ្យព្រះមេរុមានរយៈពេល៧យប់៨ថ្ងៃ តាមបូរាណខត្តិយរាជបវេណី ដោយនៅថ្ងៃទី១ (ថ្ងៃសៅរ៍ ១៣ រោច ខែស្រាពណ៍ “ទី២០ សីហា”) មានព្រះរាជពិធីរំកិលព្រះបរមសពចេញពីព្រះទីនាំងមហាមន្ទីរ ហែចេញពីព្រះបរមរាជវាំងតាមព្រះរាជរថបុស្សបុក ជុំវិញព្រះរាជធានី មកតម្កល់ឯទីលានព្រះមេរុ នាខាងមុខសារមន្ទីរជាតិនៃព្រះនគរ។

ព្រះរាជពិធីបុណ្យត្រូវបានប្រារព្ធរយៈពេល៤ថ្ងៃនៅទីព្រះមេរុ រហូតដល់ថ្ងៃទី៥ (ថ្ងៃពុធ ៣ កើត ខែភទ្របទ “ទី២៤ សីហា”) ទើបមានចាត់ព្រះរាជពិធីថ្វាយព្រះភ្លើងតាមបូរាណខត្តិយរាជបវេណី។ ព្រះបរមសព ត្រូវបានថ្វាយព្រះភ្លើងផ្ទាល់ព្រះហស្ថពីសំណាក់សម្ដេចព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិ កុសុមៈ ជាអម្ចាស់ជីវិតលើត្បូង និងព្រះករុណា ព្រះមហាវីរក្សត្រិយ៍ ព្រះបរមរតនកោដ្ឋ (កាលណុះមានព្រះយសជាសម្ដេចព្រះឧបយុវរាជ) ដែលជាព្រះរាជបុត្រផ្ទាល់ នៅវេលាម៉ោង ១៨ និង ៣០ នាទី។

ព្រឹកស្អែកឡើង គឺថ្ងៃទី៦ នៃព្រះរាជពិធីបុណ្យព្រះមេរុ ក៏មានចាត់ព្រះរាជពិធីរើសព្រះបរមអដ្ឋិ ឯព្រះអង្គារក៏បានធ្វើព្រះរាជពិធីដង្ហែយកទៅបំផ្លេងក្នុងទន្លេចតុម្មុខ។ ថ្ងៃទី៧ (ថ្ងៃសុក្រ ៥ កើតខែភទ្របទ “ទី២៦ សីហា”) មានចាត់ព្រះរាជពិធីបុណ្យព្រះបរមអដ្ឋិនាទីព្រះមេរុ រួចនៅថ្ងៃបញ្ចប់ មានព្រះរាជពិធីបុណ្យដង្ហែព្រះបរមអដ្ឋិចូលព្រះបរមរាជវាំងវិញ។ ចប់សូរេចបុណ្យព្រះមេរុ ព្រះចៅផែនដី តាមបូរាណខត្តិយរាជបវេណី៕៚

សម្ដេចព្រះមហាក្សត្រិយានី ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះឧបយុវរាជស្ដេចយាងចូលរួមក្នុងព្រះរាជពិធីរំកិលព្រះបរមសពពីព្រះទីនាំងទេវាវិនិច្ឆ័យ


ព្រះរាជពិធីចេញព្រះមេរុ ដង្ហែព្រះបរមសព

ព្រះរាជពិធីចេញព្រះមេរុ ដង្ហែព្រះបរមសព
ព្រះមេរុនៃព្រះមហាកាញ្ចនកោដ្ឋ
ព្រះកោដ្ឋព្រះបរមសពតម្កល់លើព្រះមហាបញ្ចា៩ជាន់

_________________________________________________
អានផងដែរ
១. ព្រះករុណាម្ចាស់ជីវិត នរោត្ដម សុរាម្រឹត នៃព្រះរាជអាណាចក្រកម្ពុជា
២. គោរពវិញ្ញាណក្ខ័ន្ធសម្ដេចព្រះ នរោត្ដម សុរាម្រិត (ព្រះមហាកាញ្ចនកោដ្ឋ) ព.ស.២៥៥៨
៣. ខួបទី៥៥ឆ្នាំ សោយព្រះទិវង្គតនៃព្រះករុណាព្រះមហាកាញ្ចនកោដ្ឋ
៤. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៥. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
៦. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ
៧. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៨. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៩. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
១០. អំពីព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះមហាកាញ្ចនកោដ្ឋ

មតិ»

1. ព្រះ​ករុណា​ម្ចាស់​ជីវិត នរោត្ដម សុរាម្រឹត នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃសុក្រ 21 ខែសីហា 2015

[…] _________________________________________________ អាន​ផង​ដែរ៖ ១. គោរព​វិញ្ញាណក្ខ័ន្ធ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត (ព្រះ​​មហា​កាញ្ចន​កោដ្ឋ) ព.ស.​២៥៥៦ ២. ខួប​ទី​៥៣​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ ៣. ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​ប… […]

2. ខួប​ទី​៥៥​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 21 ខែសីហា 2015

[…] _________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​ករុណា​ម្ចាស់​ជីវិត នរោត្ដម សុរាម្រឹត នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ២. គោរព​វិញ្ញាណក្ខ័ន្ធ​សម្ដេច​ព្រះ នរោត្ដម សុរាម្រិត (ព្រះ​​មហា​កាញ្ចន​កោដ្ឋ) ព.ស.​២៥៥៨ ៣. ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​ប… […]

3. គោរព​វិញ្ញាណក្ខ័ន្ធ​សម្ដេច​ព្រះ នរោត្ដម សុរាម្រិត (ព្រះ​​មហា​កាញ្ចន​កោដ្ឋ) ព.ស.​២៥៥៨ | ស្រែ​ - ថ្ងៃសុក្រ 21 ខែសីហា 2015

[…] _________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​ករុណា​ម្ចាស់​ជីវិត នរោត្ដម សុរាម្រឹត នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ២. ខួប​ទី​៥៥​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ ៣. ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​ប… […]

4. អំពី​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 23 ខែសីហា 2015

[…] _________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​ករុណា​ម្ចាស់​ជីវិត នរោត្ដម សុរាម្រឹត នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ២. គោរព​វិញ្ញាណក្ខ័ន្ធ​សម្ដេច​ព្រះ នរោត្ដម សុរាម្រិត (ព្រះ​​មហា​កាញ្ចន​កោដ្ឋ) ព.ស.​២៥៥៨ ៣. ខួប​ទី​៥៥​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ ៤. ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​ប… […]

5. អំពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 25 ខែសីហា 2015

[…] បន្ទាប់​ពី​ការ​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​អស់​៤​ថ្ងៃ​មក គឺ​នៅ ​​ថ្ងៃ​ទី​៥ ដែល​ត្រូវ​នឹង​ថ្ងៃ​ពុធ ៣​កើត ខែ​ភទ្របទ (​២៤ សីហា ១៩៦០​) គឺ​ជា​ថ្ងៃ​ដែល​ត្រូវ​ថ្វាយ​ព្រះ​ភ្លើង​ចំពោះ​ព្រះ​បរម​សព​។ ព្រះ​រាជ​ពិធី​ចូល​តាំង​ពី​ម៉ោង​៦​ព្រឹក ដោយ​នៅ​ម៉ោង​៧​ព្រឹក​ក៏​មាន​ព្រះ​រាជ​ពិធី​អញ្ជើញ​ស្ដេច​យាង​ព្រះ​បរម​សព​ពី​ព្រះ​មហា​​បញ្ចា​ហែទៅ​ដំកល់​ក្នុង​ថែវ​ខាង​លិច​ព្រះ​មេរុ ដើម្បី​ថ្វាយ​គង់​ក្នុង​​ព្រះ​កោដ្ឋ​ខ្លឹម​ចន្ទន៍ និង​រើ​រៀប​គ្រឿង​ជាន់​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​​។ […]

6. News Daily | - ថ្ងៃពុធ 26 ខែសីហា 2015

[…] បន្ទាប់​ពី​ការ​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​អស់​៤​ថ្ងៃ​មក គឺ​នៅ ​​ថ្ងៃ​ទី​៥ ដែល​ត្រូវ​នឹង​ថ្ងៃ​ពុធ ៣​កើត ខែ​ភទ្របទ (​២៤ សីហា ១៩៦០​) គឺ​ជា​ថ្ងៃ​ដែល​ត្រូវ​ថ្វាយ​ព្រះ​ភ្លើង​ចំពោះ​ព្រះ​បរម​សព​។ ព្រះ​រាជ​ពិធី​ចូល​តាំង​ពី​ម៉ោង​៦​ព្រឹក ដោយ​នៅ​ម៉ោង​៧​ព្រឹក​ក៏​មាន​ព្រះ​រាជ​ពិធី​អញ្ជើញ​ស្ដេច​យាង​ព្រះ​បរម​សព​ពី​ព្រះ​មហា​​បញ្ចា​ហែទៅ​ដំកល់​ក្នុង​ថែវ​ខាង​លិច​ព្រះ​មេរុ ដើម្បី​ថ្វាយ​គង់​ក្នុង​​ព្រះ​កោដ្ឋ​ខ្លឹម​ចន្ទន៍ និង​រើ​រៀប​គ្រឿង​ជាន់​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​​។ […]

7. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 28 ខែសីហា 2015

[…] […]

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] ខែ​កក្កដា និង​សីហា មាន​ប្រកាស​សំខាន់​ៗ​មួយ​ចំនួន ជា​ពិសេស​ក្នុង​ឱកាស​ខួប​ឆ្នាំ​ទី​៥៥ បុណ្យ​ព្រះ​មេរុ នៃ​ព្រះ​ករុណា ព្រះ​កាញ្ចន​កោដ្ឋ​​។ ប្រកាស​អស់​ទាំង​នោះ រួម​មាន​៖ អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​ចប់​), ទំនង​ជា​វីដេអូ​ផ្លូវ​ការ​ចុង​ក្រោយ​របស់​ហ្លួង​បរម​រតន​កោដ្ឋ, មាន​តែ​ប្រទេស​ផ្ដាច់​ការ​ទេ ដែល​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត, សិល្បៈ​តុប​តែង​ព្រះ​មេរុ​របស់​ថៃ, ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស, កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស, វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​មុនីវង្ស, ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ, មក​មើល​ច្បាស់​ៗ មុខ​មាត់​នៃ​រូប​សំណាក​​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ, គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​?, ព្រះ​រាជ​ពិធី​សម្ពោធ​អគារ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ «​ព្រះ​សីហនុ​រាជ​», ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា, រូប​សំណាក​ធំ​ៗ​នៃ​អតីត​ក្សត្រិយ៍​ប្រទេស​អាស៊ាន​ចំនួន​៣, សូរេច​ហើយ ថៃ​ចាត់​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​៧​អង្គ, ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​ប…, អំពី​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ​, អំពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ​, កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ​, ទង់​ប្រាសាទ​, ទង់​​ជាតិ​ដំបូង​នៃ​ប្រទេស​កម្ពុជា​។ […]

9. អំពី​ក្បួន​ហែ​ព្រះ​បរម​សព​ព្រះ​ករុណា ព្រះ​មហា​​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 22 ខែសីហា 2016

[…] ថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០១៦ នេះ មានរយៈពេល៥៦ឆ្នាំគត់ ការយាងដង្ហែព្រះកោដ្ឋព្រះបរមសព នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រិត ព្រះមហាកាញ្ចនកោដ្ឋ ក្នុងព្រះរាជពិធីបុណ្យព្រះមេរុព្រះអង្គនាព្រះរាជធានីភ្នំពេញ។ […]

10. ព្រះ​រាជ​កំណត់​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃពុធ 24 ខែសីហា 2016

[…] រាជការក៏ចាត់ឲ្យរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព […]

11. ការ​ដោះ​លែង​អ្នក​ទោស​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 26 ខែសីហា 2016

[…] ព្រះមហាកាញ្ចនកោដ្ឋ ៣. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រ…៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ […]

12. អំពី​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] ព្រះមហាកាញ្ចនកោដ្ឋ ៣. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រ…៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: