jump to navigation

អំពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ ថ្ងៃចន្ទ 24 ខែសីហា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
trackback

បន្ទាប់ពីការប្រារព្ធព្រះរាជពិធីបុណ្យព្រះមេរុអស់៤ថ្ងៃមក គឺនៅ ថ្ងៃទី៥ ដែលត្រូវនឹងថ្ងៃពុធ ៣កើត ខែភទ្របទ (២៤ សីហា ១៩៦០) គឺជាថ្ងៃដែលត្រូវថ្វាយព្រះភ្លើងចំពោះព្រះបរមសព។ ព្រះរាជពិធីចូលតាំងពីម៉ោង៦ព្រឹក ដោយនៅម៉ោង៧ព្រឹកក៏មានព្រះរាជពិធីអញ្ជើញស្ដេចយាងព្រះបរមសពពីព្រះមហាបញ្ចាហែទៅដំកល់ក្នុងថែវខាងលិចព្រះមេរុ ដើម្បីថ្វាយគង់ក្នុងព្រះកោដ្ឋខ្លឹមចន្ទន៍ និងរើរៀបគ្រឿងជាន់សម្រាប់ថ្វាយព្រះភ្លើង។

រហូតដល់វេលាល្ងាច គឺចាប់ពីម៉ោង១៦ និង២០នាទី តទៅ ទើបព្រះរាជពិធីថ្វាយព្រះភ្លើងចាប់ផ្ដើម ដោយមានព្រះសង្ឃ ព្រះរាជវង្សានុវង្ស ក្សត្រីយ៍ ក្សត្រា ចៅជិត ចៅចម ជំទាវ ខុនណាង គណៈរដ្ឋមន្ត្រី អនុរដ្ឋលេខាធិការ សភាទាំងពីរ នាម៉ឺនសព្វមុខមន្ត្រី ទាហាន-ស៊ីវិល មន្ត្រីកិត្តិយស អង្គទូតនានា ព្រមអាណាប្រជានុរាស្ត្រខ្មែរបានចូលរួម យ៉ាងច្រើន។

នៅវេលាម៉ោង១៧ និង៣០នាទី សម្ដេចព្រះមហាក្សត្រិយានី ជាអម្ចាស់ជីវិតលើត្បូង ដោយមានសម្ដេចព្រះឧបយុវរាជ និង ព្រះរាជបរិពារផ្ទាល់ព្រះអង្គតាមហែ ស្ដេចយាងមកដល់ព្រះមេរុ។ បន្ទាប់មកព្រះរាជពិធីថ្វាយផ្កាខ្លឹមចន្ទន៍ ក៏ចាប់ផ្ដើមឡើងតាមឋានានុក្រម។

នៅវេលាម៉ោង១៨ និង៣០នាទី សម្ដេចព្រះមហាក្សត្រិយានី ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះឧបយុវរាជស្ដេចយាងថ្វាយព្រះភ្លើងផ្ទាល់ព្រះហស្ថ។ នៅក្នុងពេលថ្វាយព្រះភ្លើងក្រុមកងទាហាននៃព្រះរាជអាណាចក្រក៏បានបាញ់កាំភ្លើងធំ ១០១ ណាត់ ដើម្បីថ្វាយជាព្រះកិត្តិយសផងដែរ។

ក្នុងពេលថ្វាយព្រះភ្លើង ប្រជាពលរដ្ឋក្នុងព្រះរាជអាណាចក្រទាំងមូល ត្រូវបានណែនាំឲ្យបញ្ចេញកាយវិការគោរព ១ នាទី សន្មត់ត្រង់ឮសូរកាំភ្លើង នឹងស៊ីរ៉ែន។ នៅទីរួមខែត្រ និងជនបទវិញ សន្មត់នឹងឮសូរស៊ីរ៉ែន ឬ សញ្ញាផ្សេង ៗ ដែលរាជការខែត្របានចាត់ធ្វើឲ្យដឹង នឹង ឲ្យការចរាចរ ឈប់គោរព ១ នាទី កំណត់ពីម៉ោង ១៨ នឹង ៣០ នាទី។

ក្រៅពីការដោះលែងអ្នកទោស នៅយប់ថ្វាយព្រះភ្លើងនេះក៏មានព្រះរាជវង្សានុវង្សក្សត្រាមួយព្រះអង្គ និង យុវ័ន ៦៦ នាក់ទៀតបួសមុខភ្លើង ព្រះថ្វាយរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមសពផងដែរ៕៚

ការរៀបចំថ្វាយព្រះភ្លើង
សម្ដេចព្រះមហាក្សត្រិយានី ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះឧបយុវរាជស្ដេចយាងថ្វាយផ្កាខ្លឹមចន្ទន៍
សម្ដេចព្រះមហាក្សត្រិយានី ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះឧបយុវរាជស្ដេចយាងថ្វាយព្រះភ្លើងផ្ទាល់ព្រះហស្ថ
ក្រុមទាហានព្រះនគរបាញ់កាំភ្លើងធំ១០១ណាត់ថ្វាយព្រះកិត្តិយស
ព្រះរាជវង្សានុវង្សក្សត្រាមួយព្រះអង្គ និង យុវ័ន ៦៦ នាក់បួសថ្វាយព្រះរាជកុសល
សម្ដេចព្រះមហាក្សត្រិយានី ជាអម្ចាស់ជីវិតលើត្បូង កំពុងមានព្រះរាជសុវណ្ណីទៅកាន់អ្នកទោសដែលបានដោះលែងថ្វាយព្រះរាជកុសល

_________________________________________________
អានផងដែរ
១. ព្រះករុណាម្ចាស់ជីវិត នរោត្ដម សុរាម្រឹត នៃព្រះរាជអាណាចក្រកម្ពុជា
២. គោរពវិញ្ញាណក្ខ័ន្ធសម្ដេចព្រះ នរោត្ដម សុរាម្រិត (ព្រះមហាកាញ្ចនកោដ្ឋ) ព.ស.២៥៥៨
៣. ខួបទី៥៥ឆ្នាំ សោយព្រះទិវង្គតនៃព្រះករុណាព្រះមហាកាញ្ចនកោដ្ឋ
៤. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៥. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៦. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ
៧. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៨. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៩. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
១០. អំពីព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះមហាកាញ្ចនកោដ្ឋ

មតិ»

1. ព្រះ​ករុណា​ម្ចាស់​ជីវិត នរោត្ដម សុរាម្រឹត នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃអង្គារ 25 ខែសីហា 2015

[…] […]

2. គោរព​វិញ្ញាណក្ខ័ន្ធ​សម្ដេច​ព្រះ នរោត្ដម សុរាម្រិត (ព្រះ​​មហា​កាញ្ចន​កោដ្ឋ) ព.ស.​២៥៥៨ | ស្រែ​ - ថ្ងៃអង្គារ 25 ខែសីហា 2015

[…] […]

3. អំពី​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 25 ខែសីហា 2015

[…] […]

4. ខួប​ទី​៥៥​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 25 ខែសីហា 2015

[…] […]

5. ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ - ថ្ងៃអង្គារ 25 ខែសីហា 2015

[…] ទើប​រាជ​ការ​ចាត់​បុណ្យ​ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ​។ រហូត​មក​ដល់​ថ្ងៃ​នេះ […]

6. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 28 ខែសីហា 2015

[…] នៅ​ក្នុង​ពេល​បញ្ចប់​នៃ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង […]

7. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]

8. អំពី​ក្បួន​ហែ​ព្រះ​បរម​សព​ព្រះ​ករុណា ព្រះ​មហា​​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 22 ខែសីហា 2016

[…] ព្រះបរមសពត្រូវតម្កល់នៅទីព្រះមេរុ រហូតដល់ថ្ងៃទី៥ នៃព្រះរាជពិធីបុណ្យ ទើបចាត់ព្រះរាជពិធីថ្វាយព្រះភ្លើង៕ […]

9. ព្រះ​រាជ​កំណត់​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃពុធ 24 ខែសីហា 2016

[…] និងថ្វាយព្រះភ្លើងព្រះបរមសពតាមបូរាណខេមរខត្តិយរាជបវេណី […]

10. ការ​ដោះ​លែង​អ្នក​ទោស​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 26 ខែសីហា 2016

[…] ដោយឡែកសម្រាប់ការព្រះរាជពិធីថ្វាយព្រះភ្លើងព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សុរាម្រិត ព្រះមហាកាញ្ចនកោដ្ឋ កាលពីរាត្រីថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥០៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៦០ ក៏មានការដោះលែងមនុស្សអ្នកទោសចំនួន៤៨៥នាក់ ក្រោយពីការថ្វាយព្រះភ្លើងរួចនៅឯទីព្រះមេរុផ្ទាល់តែម្ដង។ […]

11. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] នៅក្នុងពេលបញ្ចប់នៃព្រះរាជពិធីថ្វាយព្រះភ្លើង […]

12. អំពី​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: