jump to navigation

ទង់​ប្រាសាទ​, ទង់​​ជាតិ​ដំបូង​នៃ​ប្រទេស​កម្ពុជា ថ្ងៃ​ចន្ទ 31 ខែ​សីហា 2015

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
trackback

នៅ​សម័យ​ដែល​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​បារាំង​នៅ​ឡើយ គឺ​នៅ​សម័យ​នោះ​ហើយ ដែល​ពិភព​លោក​ទាំង​មូល​ចាប់​ផ្ដើម​បង្កើត​ជា​រដ្ឋ​និង​មាន​ការ​គ្រប់​គ្រង​ជា​ដែន​ច្បាស់​លាស់​។ ជា​ការ​ពិត​ប្រទេស​កម្ពុជា​យើង​ក៏​បាន​ទទួល​វប្បធម៌ និង​អារ្យធម៌​បែប​លោក​ខាង​លិច ឬ​អ្វី​ដែល​ហៅ​ថា​វប្បធម៌​រីក​ចម្រើន​។ នោះ​ម្យ៉ាង​ដោយ​សារ​ការ​ដឹក​នាំ​របស់​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ​យើង​នា​សម័យ​នោះ និង​ម្យ៉ាង​ដោយ​អាណា​និគម​នៃ​រដ្ឋ​បារាំង​សេស​មក​លើ​នគរ​ខ្មែរ​យើង​ផង​។

ទង់​ជាតិ​ខ្មែរ​ (​ប្រហែល​ជា​ទង់​ទី​១​​ហើយ​) ក៏​បាន​បង្កើត​ឡើង ដែល​មាន​សណ្ឋាន​ជា​រូប​ប្រាសាទ ឬ​ហៅ​ម្យ៉ាង​ថា​ទង់​ប្រាសាទ នៅ​ខណៈ​ដែល​នគរ​ខ្មែរ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង​នេះ ពោល​គឺ​ប្រមាណ​គ.ស.​១៨៦៣ រហូត​មកដល់​សម័យ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ គឺ​​ប្រមាណ​ទសវត្សរ៍​ឆ្នាំ​១៩៤០​។ ទង់​ប្រាសាទ​នេះ ទំនង​ជា​មេ​បែប​នៃ​ទង់​ជាតិ​ប្រទេស​កម្ពុជា​យើង​សម័យ​បច្ចុប្បន្ន​នេះ​ផង​ដែរ​។

ទង់​ប្រាសាទ​ខ្មែរ​ដែល​មាន​ចុះ​ផ្សាយ​នៅ​បរទេស ក្នុង​ប្រមាណ​គ.ស.​១៨៩០

ទង់​ប្រាសាទ​មាន​ព័ណ៌​ខៀវ​ទឹក​ប៊ិច​អម​ជុំ​វិញ​ទាំង​មូល​នៃ​ទង់ ដែល​នៅ​ខាង​ក្នុង​វិញ​មាន​ព័ណ៌​ក្រហម​ឆ្អៅ ហើយ​នៅ​ចំ​កណ្ដាល​នៃ​ទង់​មាន​រចនា​ជា​ប្រាសាទ​ខ្មែរ​យ៉ាង​ស្អាត​ព័ណ៌​ស​។ នៅ​តាម​ឯកសារ​នានា​របស់​ប្រទេស​កម្ពុជា​យើង បាន​បង្ហាញ​ថា ទង់​ប្រាសាទ​នេះ ត្រូវ​បាន​ដាក់​តាំង​ប្រដូច​ទៅ​នឹង​ទង់​ជាតិ​របស់​យើង​នា​ពេល​បច្ចុប្បន្ន​នេះ នៅ​តាម​ទី​សាធារណៈ​នានា​ទូទាំង​ព្រះ​រាជ​អាណាចក្រ រួម​ទាំង​នៅ​ក្នុង​បរិវេណ​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​ផង​ដែរ​​​​។

ទង់​ប្រាសាទ​បាន​ធ្វើ​ការ​វិវត្ត​បន្តិច​ម្ដង​ៗ​ទៅ​តាម​កាល​សម័យ​រហូត​មក​ដល់​ទង់​សណ្ឋាន​ប្រាសាទ​នគរ​វត្ត​កំពូល​បី​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ក្រោយ​ប្រទេស​ខ្មែរ​ទទួល​បាន​ឯក​រាជ្យ​ពេញ​លេញ​ពី​ប្រទេស​បារាំង​សេស និង​ទង់​ជាតិ​បច្ចុប្បន្ន​ដែល​កំពុង​ប្រើ​ប្រាស់​នេះ ទំនង​សុទ្ធ​តែ​មាន​មូល​ដ្ឋាន​មក​ពី​ទង់​ប្រាសាទ​នេះ​ឯង​៕

ទង់​ប្រាសាទ​ (រូប​ក្នុង​រង្វង់​ក្រហម​) បាន​ដាក់​តាំង​លម្អ​ទន្ទឹម​គ្នា​នឹង​ទង់​ជាតិ​បារាំង​សេស​នៅ​ក្នុង​បរិវេណ​ខាង​មុខ​នៃ​មហា​ប្រាសាទ​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​គ្រង​រាជ្យ​សម្បត្តិ​នៃ​ព្រះ​ករុណា ព្រះ​សិរីសុវត្ថិ មុនីវង្ស
ទង់​ប្រាសាទ​ (រូប​ក្នុង​រង្វង់​ក្រហម​) បាន​ដាក់​តាំង​លម្អ​ទន្ទឹម​គ្នា​នឹង​ទង់​ជាតិ​បារាំង​សេស​​នៅ​តាម​ដង​វិថី​នានា​ក្នុង​ព្រះ​នគរ កាល​ពី​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​រាជានុ​កោដ្ឋ
ទង់​ប្រាសាទ​ (រូប​ក្នុង​រង្វង់​ក្រហម​) នៅ​ក្នុង​ពិធី​នានា​នៃ​ព្រះ​នគរ

វិវត្តន៍​នៃ​ទង់​ប្រសាទ​ខ្មែរ ដែល​ឃើញ​មាន​ចុះ​ផ្សាយ​នៅ​បរទេស
វិវត្តន៍​នៃ​ទង់​ប្រសាទ​ខ្មែរ ដែល​ឃើញ​មាន​ចុះ​ផ្សាយ​នៅ​បរទេស
វិវត្តន៍​នៃ​ទង់​ប្រសាទ​ខ្មែរ ដែល​ឃើញ​មាន​ចុះ​ផ្សាយ​នៅ​បរទេស

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: