jump to navigation

ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រាជ​ទ្រព្យ ថ្ងៃ​ព្រហស្បតិ៍ 3 ខែកញ្ញា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

ក្រោយ​ពី​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​សិរីសុវត្ថិ មុនីវង្ស ស្ដេច​យាង​សោយ​ព្រះ​ទិវង្គត​ នា​​ខែ​មេសា ឆ្នាំ​១៩៤១ មក រាជ​ការ​ក៏​បាន​ចាត់​​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ​តាម​បូរាណ​ខត្តិយ​រាជ​បវេណី នា​ខែ​កញ្ញា​ ឆ្នាំ​ដដែរ​ យ៉ាង​សម​ព្រះ​កិត្តិយស​។ ព្រះ​អង្គ​មាន​ព្រះ​បរម​នាម​ថា ព្រះ​ខត្តិយ​កោដ្ឋ​។

បន្ទាប់​មក គឺ​នៅ​ថ្ងៃ​ពុធ ទី​៣ ខែ​កញ្ញា ឆ្នាំ​១៩៤១ នោះ​ផង​ដែរ​។ ព្រះ​បរម​អដ្ឋិ​របស់​ព្រះ​អង្គ ក៏​ត្រូវ​បាន​ធ្វើ​ព្រះ​រាជ​ពិធី​យ៉ាង​អធិក​អធម​ដង្ហែ​យក​មក​ប្រតិដ្ឋាន​ឯ​ព្រះ​ចេតិយ​សាង​ស្រេច​នា​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ​។ នេះ​រាប់​ថា​ជា​ព្រះ​អដ្ឋិ​ព្រះ​មហា​ក្សត្រិយ៍ ចុង​ក្រោយ​បង្អស់​របស់​ខ្មែរ​ហើយ ដែល​បាន​បញ្ចុះ​នៅ​អតីត​រាជធានី​ក្រុង​ឧត្ដុង្គ​មាន​ជ័យ​។

ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី​នៃ​ប្រទេស​កម្ពុជា ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​អង្គ​ជា​អ្នក​យាង​ព្រះ​កោដ្ឋ​ពេជ្រ​ដោយ​ផ្ទាល់​ព្រះ​អង្គ​នៅ​ក្នុង​ព្រះ​រាជ​ពិធី រួម​ជាមួយ​និង​ឧត្ដមនាវី​ឯក​បារាំង​ឥណ្ឌូចិន លោក ហ្សង់ ដេកូ (Jean Decoux) ដែល​បាន​​យាង​ព្រះ​កោដ្ឋ​ហ្លួង​រាជានុ​កោដ្ឋ ដែល​ជា​ព្រះ​វរ​បិតា និង​ព្រះ​កោដ្ឋ​ព្រះ​បរម​រាជ​វង្សានុវង្ស​ជា​ច្រើន​ទៀត យក​ទៅ​បញ្ចុះ​រួម​គ្នា​។ នេះ​រាប់​ថា​ជា​ពិធី​ដ៏​ធំ​មួយ ដែល​អនុវត្ត​តាម​ព្រះ​រាជ​បវេណី​ក្សត្រិយ៍​ខ្មែរ​ពី​សម័យ​ដើម​៕

ហ្លួង​សីហនុ  (ស្ដាំ) ស្ដេច​យាង​ព្រះ​កោដ្ឋ​ហ្លួង​ខត្តិយកោដ្ឋ រួម​និង​ឧត្ដម​នាវី​បារាំង

ហ្លួង​សីហនុ រួម​និង​ឧត្ដម​នាវី​បារាំង ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ
ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រាជ​ទ្រព្យ

ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ

_____________________________________________
អាន​ផង​ដែរ
១. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ *
២. ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ
៣. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៤. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
៥. ខួប​ឆ្នាំ​ទី​១២៥ នៃ​ព្រះ​រាជ​ពិធី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា​​​បរម​កោដ្ឋ និង​ព្រះ​វរ​រាជិនី​បរម​បពិត្រ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: