jump to navigation

អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ ថ្ងៃសុក្រ 4 ខែកញ្ញា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

ក្រុង​ឧដុង្គ​ឮ​ជ័យ ឬ​ក្រុង​ឧដុង្គ​មាន​ជ័យ គឺ​ជា​អតីត​រាជ​ធានី​នៃ​ប្រទេស​កម្ពុជា​មុន​ការ​ផ្លាស់​ប្ដូរ​ព្រះ​រាជ​ធានី​មក​ក្រុង​ចតុម្មុខ​ភ្នំ​ដូន​ពេញ​នា​ពេល​បច្ចុប្បន្ន​។ អតីត​រាជ​ធានី​នេះ​ពោរ​ពេញ​ទៅ​ដោយ​អនុស្សាវរីយ៍​ជា​ច្រើន​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ចំណែក​ឯ​​ភ្នំ​ព្រះ​រាជ្យ​ទ្រព្យ​វិញ គឺ​ជា​ទី​តាំង​ប្រវត្តិសាស្ត្រ​ដែល​បាន​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​អតីត​ព្រះ​ចៅ​ប្រទេស​ខ្មែរ និង​រាជ​ត្រកូល​ជា​ច្រើន​ព្រះ​អង្គ គួរ​ជា​ទី​សិក្សា និង​ស្វែង​យល់​។

កំពូល​ព្រះ​ចេតិយ

ព្រះ​ចេតិយ​ដែល​ជា​ទី​គួរ​កត់​សម្គាល់​ផង​ដែរ​នោះ គឺ​ជា​ព្រះ​ចេតិយ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​សិរីសុវត្ថិ មុនីវង្ស ព្រះ​មហា​ខត្តិយ​កោដ្ឋ ឬ​ចេតិយ​មុខ​ព្រហ្ម​​។ ព្រះ​ចេតិយ​នេះ​ត្រូវ​បាន​សាង​ឡើង​តាម​រចនាបទ​ខ្មែរ​យ៉ាង​វិចិត្រ​ខ្ពស់​ត្រដែត​លើ​កំពូល​ភ្នំ​ស័ក្ដិសម​ជា​ទី​ប្រតិដ្ឋាន​ព្រះ​បរម​អដ្ឋិ​នៃ​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​។ ជា​ចេតិយ​ធ្វើ​អំពី​ថ្ម​ស៊ីម៉ងត៍ នៅ​ពី​លើ​កំពូល​មាន​រចនា​ជា​ព្រហ្ម​មុខ​បួន ដែល​តំណាង​ឲ្យ​ព្រហ្មវិហារ​ធម៌​ទាំង​បួន នៃ​ព្រះ​មហា​ក្សត្រិយ៍​មាន​ចំពោះ​អាណា​ប្រជា​នុរាស្ត្រ​របស់​ព្រះ​អង្គ និង​ព្រះ​នគរ​។ ព្រះ​ចេតិយ​សាង​ជា​ថ្នាក់​ៗ ប្រកប​ដោយ​ព័ណ៌​លឿង​ទុំ មើល​ទៅ​លោត​ត្រដែត​ចំពោះ​ភ្នែក​មនុស្ស​ផង​ទាំង​ពួង​។

សិលា​ចារិក​នៅ​ក្នុង​ព្រះ​ចេតិយ

ក្រោយ​ពី​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​សូរេច​រួច​មក នា​ថ្ងៃ​ពុធ ១៣​កើត ខែ​ភទ្របទ ឆ្នាំ​ម្សាញ់ ត្រី​ស័ក ព.ស.​២៤៨៥ ត្រូវនឹង​ថ្ងៃ​ទី​៣ ខែ​កញ្ញា គ.ស.​១៩៤១ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​បាន​ប្រារព្ធ​ពិធី​បុណ្យ និង​យាង​ព្រះ​បរម​អដ្ឋិ​នៃ​ព្រះ​​ករុណា ព្រះ​ខត្តិយ​កោដ្ឋ ដែល​ជា​​សម្តេច​ព្រះ​រាជ​អយ្យកោ (​ខាង​ព្រះ​មាតា​) ផ្ទាល់​នៃ​ព្រះ​អង្គ ធ្វើ​ពិធី​បញ្ចុះ​នៅ​ក្នុង​ព្រះ​ចេតិយ​នេះ រួម​និង​ព្រះ​បរម​វង្សានុវង្ស នៃ​រាជ​ត្រកូល​ស៊ីសុវត្ថិ ជា​ច្រើន​អង្គ​ទៀត​ផង​។

ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​សិរីសុវត្ថិ មុនីវង្ស ព្រះ​មហា​ខត្តិយ​កោដ្ឋ ព្រះ​អង្គ​សុវណ្ណគត​នា​ព្រះ​រាជ​ដំណាក់​ឯ​ភ្នំ​បូក​គោ នា​ថ្ងៃ​​ព្រហស្បតិ៍ ១៣​រោច ខែ​ចេត្រ ឆ្នាំ​ម្សាញ់ ត្រី​ស័ក ព.ស.​២៤៨៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​មេសា គ.ស.​១៩៤១ (​ឆ្នាំ​បារាំង​សែស​)​ ក្នុង​ព្រះ​ជន្ម​៦៦​ព្រះ​វស្សា​៕

ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ

_____________________________________________
អាន​ផង​ដែរ
១. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ *
២. ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ
៣. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៤. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
៥. ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ
៦. ព្រះ​ចេតិយ​គន្ធ​បុប្ផា ទី​តម្កល់​ព្រះ​បរម​អដ្ឋិ
៧. ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស
៨. ខួប​ឆ្នាំ​ទី​១២៥ នៃ​ព្រះ​រាជ​ពិធី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា​​​បរម​កោដ្ឋ និង​ព្រះ​វរ​រាជិនី​បរម​បពិត្រ
៩. អំពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ក្រុង​ភ្នំពេញ

Advertisements

មតិ»

1. សិរីសុវត្ថិ មុនីវង្ស | ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃអាទិត្យ 6 ខែកញ្ញា 2015

[…] […]

2. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 6 ខែកញ្ញា 2015

[…] […]

3. ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 6 ខែកញ្ញា 2015

[…] […]

4. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 6 ខែកញ្ញា 2015

[…] […]

5. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រ - ថ្ងៃអាទិត្យ 6 ខែកញ្ញា 2015

[…] បន្ទាប់​មក គឺ​នៅ​ថ្ងៃ​ពុធ ទី​៣ ខែ​កញ្ញា ឆ្នាំ​១៩៤១ នោះ​ផង​ដែរ​។ ព្រះ​បរម​អដ្ឋិ​របស់​ព្រះ​អង្គ ក៏​ត្រូវ​បាន​ធ្វើ​ព្រះ​រាជ​ពិធី​យ៉ាង​អធិក​អធម​ដង្ហែ​យក​មក​ប្រតិដ្ឋាន​ឯ​ព្រះ​ចេតិយ​សាង​ស្រេច​នា​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ​។ នេះ​រាប់​ថា​ជា​ព្រះ​អដ្ឋិ​ព្រះ​មហា​ក្សត្រិយ៍ ចុង​ក្រោយ​បង្អស់​របស់​ខ្មែរ​ហើយ ដែល​បាន​បញ្ចុះ​នៅ​អតីត​រាជធានី​ក្រុង​ឧត្ដុង្គ​មាន​ជ័យ​។ […]

6. ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 6 ខែកញ្ញា 2015

[…] […]

7. ព្រះ​ចេតិយ​គន្ធ​បុប្ផា ទី​តម្កល់​ព្រះ​បរម​អដ្ឋិ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 6 ខែកញ្ញា 2015

[…] […]

8. ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃចន្ទ 28 ខែធ្នូ 2015

[…] […]

9. Repost: ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ | ស្រែ​ខ្មុក - ថ្ងៃពុធ 6 ខែមករា 2016

[…] […]

10. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]

11. ខួប​ឆ្នាំ​ទី​១២៥ នៃ​ព្រះ​រាជ​ពិធី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា​​​បរម​កោដ្ឋ និង​ព្រ - ថ្ងៃអាទិត្យ 28 ខែ​កុម្ភៈ 2016

[…] […]

12. ខួប​ឆ្នាំ​ទី​៧៥ ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ច - ថ្ងៃសៅរ៍ 3 ខែកញ្ញា 2016

[…] បន្ទាប់មក គឺនៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ១៩៤១ នោះផងដែរ។ ព្រះបរមអដ្ឋិរបស់ព្រះអង្គ ក៏ត្រូវបានធ្វើព្រះរាជពិធីយ៉ាងអធិកអធមដង្ហែយកមកប្រតិដ្ឋានឯព្រះចេតិយសាងស្រេចនាកំពូលភ្នំព្រះរាជទ្រព្យ។ នេះរាប់ថាជាព្រះអដ្ឋិព្រះមហាក្សត្រិយ៍ ចុងក្រោយបង្អស់របស់ខ្មែរហើយ ដែលបានបញ្ចុះនៅអតីតរាជធានីក្រុងឧត្ដុង្គមានជ័យ។ […]

13. ឆ្នាំ​ទី​១៤១ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃពុធ 28 ខែធ្នូ 2016

[…] […]

14. អំពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ក្រុង​ភ្នំពេញ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​ឧសភា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: