jump to navigation

១៧៥​ឆ្នាំ​នៃ​ថ្ងៃ​ប្រសូត​ហ្លួង​រាជា​នុ​កោដ្ឋ ថ្ងៃចន្ទ 7 ខែកញ្ញា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
trackback

ថ្ងៃ​ចន្ទ ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥ នេះ មាន​រយៈ​ពេល​១៧៥​ឆ្នាំ​ហើយ នៃ​ការ​ចាប់​កំណើត​​អតីត​មហា​ក្សត្រិយ៍​មួយ​ព្រះ​អង្គ​ដែល​មាន​គុណ​បំណាច់​មិន​អាច​កាត់​ថ្លៃ​បាន​ចំពោះ​ផែន​ដី​ខ្មែរ​។ តាម​ឯកសារ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ព្រះ​អង្គ​ម្ចាស់ សំ​ឱក (​ព្រះ​នាម​ព្រះ​អង្គ​ពេល​ប្រសូត​) ព្រះ​អង្គ​ទ្រង់​ប្រសូតិ​នា​ថ្ងៃ​អង្គារ* ១២​រោច ខែ​ស្រាពណ៍ ព្រះ​ពុទ្ធ​សករាជ​២៣៨៣ មហា​សករាជ​១៧៦២ ចុល្ល​សករាជ​១២០២ ឆ្នាំ​ជូត ទោ​ស័ក ត្រូវ​នឹង​​​ថ្ងៃ​ទី​០៧ ខែ​កញ្ញា គ.ស.​១៨៤០ នា​ព្រះ​រាជ​វាំង​មហា​ក្សត្រិយ៍​ខ្មែរ ក្នុង​ក្រុង​ទេព​មហា​នគរ (បាង​កក) រាជ​អាណាចក្រ​ស្យាម​។ ព្រះ​អង្គទ្រង់​ជា​ព្រះ​រាជ​បុត្រ​នៃ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមាធិបតី ព្រះ​អង្គ ដួង និង​សម្ដេច​ព្រះ​វរ​រាជិនី​នាថ ពៅ (ព្រះ​យស​ដើម​ (​ព្រះ​អច្ឆរា​អក្សរ)។

បន្ទាប់​ពី​ការ​សោយទិវង្គត​នៃ​ព្រះ​ករុណា ព្រះបាទ នរោត្ដម នា​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩០៤ មក នៅ​ថ្ងៃ​ដដែល​នោះ នា​វេលា​ម៉ោង ១៥ និង​២០​នាទី ក្រុម​ប្រឹក្សា​រាជបល្ល័ង្ក បាន​បើក​សម័យ​ប្រជុំ​ក្រោម​អធិបតី​នៃ​លោក​រេស៊ីដង់ស៊ុប៉េរីយឺរ សម្រេច​ជ្រើស​រើស​​ព្រះ​អង្គ ដែល​កាល​ណុះ​ទ្រង់​តម្រង់​តំណែង​ជា​ព្រះ​មហា​ឧបរាជ​ឲ្យ​ឡើង​គ្រង​សិរីរាជ្យ​សម្បត្តិ​បន្ត​ពី​ព្រះ​ជេស្ឋា​ រហូត​ដល់​ទ្រង់​​ចូល​ព្រះ​សុវណ្ណគត​នា គ.ស.​១៩២៧។

ស្ថិត​ក្នុង​រាជ្យ​ព្រះ​អង្គ ទ្រង់​មាន​ព្រះ​រាជ​ហឫទ័យ​ស្រឡាញ់​ព្រះ​នគរ និង​អាណា​ប្រជា​នុ​រាស្ត្រ​របស់​ទ្រង់​ជា​ពន់​ពេក​។ ទ្រង់​ជា​ព្រះ​មហា​ក្សត្រយ៍​ដំបូង​ដែល​បាន​យាង​ទៅ​សាធារណ​រដ្ឋ​បារាំង ដើម្បី​ចម្រើន​មេត្រី​ភាព​ជាមួយ​បរទេស និង​បាន​យាង​សាក​សួរ​សុខ​ទុក្ខ​ប្រជា​រាស្ត្រ​ទូទាំង​ព្រះ​នគរ​។ ទ្រង់​បាន​លើក​លែង​របប​ទាសករ​ទាំង​អស់​នៅ​ក្នុង​ព្រះ​នគរ​ ហើយ​បាន​ស្ដារ និង​​ចាត់​ឲ្យ​មាន​ការ​គ្រប់​គ្រង​ប្រទេស​បែប​ជឿន​លឿន​និយម​។ ព្រះ​អង្គ​ទ្រង់​បញ្ញត្តិ​ឲ្យ​លុប​ចោល​កំណាន់​ខេត្ត និង​បង្កើត​មុខងារ​របស់​មន្ត្រី​ទាំង​៥ សម្រាប់​គ្រប់​គ្រង​មណ្ឌល​ក្នុង​ព្រះរាជ​អាណាចក្រ​មាន​ដូច​ត​ទៅ៖

  1. ឧកញ៉ា​អគ្គ​មហា​សេនា៖ មាន​មុខងារ​ជា​រដ្ឋមន្រ្ដី​ក្រសួង​មហា​ផ្ទៃ និង​ធម្មការ និង​ជា​អធិបតី​នៃ​គណៈ​រដ្ឋមន្រ្ដី
  2. ឧកញ៉ា​យមរាជ៖ មាន​មុខងារ​ជា​រដ្ឋមន្រ្ដី​ទទួល​ខុស​ត្រូវ​កិច្ចការ​ក្នុង​រាជ​វាំង ខាង​ហិរញ្ញវត្ថុ និង​វិចិត្រសិល្បៈ
  3. ឧកញ៉ា​ក្រឡាហោម៖ មាន​មុខងារ​ជា​រដ្ឋមន្រ្ដី​ខាង​សង្រ្គាម សាធារណការ និង​ការ​សិក្សា​សាធារណ

ក្រៅ​ពី​នោះ​វិស័យ​នានា​ទាំង​អស់​របស់​រដ្ឋ ដូច​ជា​សិក្សា​ធិការ នីតិ​រដ្ឋ និង​សេដ្ឋ​កិច្ច​ជា​ដើម​ត្រូវ​បាន​លើក​កម្ពស់​គួរ​កត់​សម្គាល់​។ សាលា​រៀន​មួយ​ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថា​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​គឺ​ជា​សាលា​មធ្យម​សិក្សា​ដំបូង​បង្អស់​របស់​ព្រះ​នគរ​សម្រាប់​ការ​សិក្សា​ជាន់​ខ្ពស់ គឺ​ជា​សមិទ្ធផល​ដ៏​វិសេស​វិសាល​ផ្នែក​សិក្សា​ធិការ​នា​រជ្ជកាល​ទ្រង់​។ តាម​រាជ​បញ្ញត្ដិ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​១៩១៥ ព្រះបាទ​សិរីសុវត្ដិ ទ្រង់​បាន​បង្កើត​គណៈកម្មការ​មួយ​ដែល​មាន​នាទី រៀប​ចំ​វចនានុក្រម​ខ្មែរ​ជា​លើក​ដំបូង រួច​នៅ​គ.ស.១៩២១ ព្រះ​អង្គ​ទ្រង់​បាន​សាង​សាលា​បាលី​ជាន់​ខ្ពស់ និង​ព្រះរាជ​បណ្ណាល័យ។

សមិទ្ធផល​ដ៏​សំខាន់​ជា​ប្រវត្តិសាស្ត្រ​របស់​ទ្រង់​មួយ​ទៀត​នោះ គឺ​ការ​ប្រគល់​មក​វិញ​នៃ​ផែន​ដី​ខ្មែរ​ពី​សំណាក់​សៀម នា​សម័យ​នោះ នូវ​ខេត្ត​សៀម​រាប បាត់ដំបង និង​សិរីសោភណ្ឌ​។ ក្នុង​ន័យ​ឧទ្ទិស​ដល់​ព្រះ​រាជ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នេះ រាជការ​ក៏​បាន​ចាត់​សាង​រាជានុស្សាវរីយ៍​មួយ​ថ្វាយ​ព្រះ​អង្គ​នា​ខាង​មុខ​វត្ត​ភ្នំ នៃ​ក្រុង​ភ្នំពេញ​ផង​ដែរ​។

ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ទ្រង់​បាន​សោយ​ព្រះ​ទិវង្គត នៅ​ក្នុង​ព្រះ​ទីន័ង​មហា​មន្ទីរ​នា​ព្រះ​បរម​រាជ​វាំង​​​ចតុម្មុខ​មង្គល នា​វេលា​ម៉ោង ១៦:០០ ​នៅ​ថ្ងៃ​​​អង្គារ ១១​កើត ខែ​ស្រាពណ៍ ព្រះ​ពុទ្ធ​សករាជ​២៤​៧០ ត្រូវ​នឹង​ថ្ងៃ​​ទី​០៩ ខែ​សីហា ឆ្នាំ​១៩២៧ ក្នុង​ព្រះ​ជន្មាយុ​៨៨​ព្រះវស្សា និង​បាន​សោយរាជ្យ​ក្នុង​ក្រុង​កម្ពុជា​ធិបតី បាន​២៤​​ឆ្នាំ គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩០៤ ដល់​ឆ្នាំ​១៩២៧ គឺ​រហូត​ដល់​ទ្រង់​សោយ ទិវង្គត​៕

*កកន៖ ថ្ងៃ ៧ កញ្ញា ១៨៤០ គឺ​ជា​ថ្ងៃ​ចន្ទ តែ​ក្នុង​សៀវភៅ​កំណត់​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ ថា​ទ្រង់​ប្រសូត​ថ្ងៃ​អង្គារ

ព្រះ​ករុណា ព្រះ​សិរីសុវត្ថិ កាល​ទ្រង់​តម្រង់​តំណែង​ជា​ព្រះ​កែវ​ហ្វា
ទ្រង់​បំពេញ​ព្រះ​រាជ​កិច្ច​ក្នុង​ព្រះ​រាជ​ការិយាល័យ
កាល​ទ្រង់​យាង​ចម្រើន​មេត្រី​ភាព​នៅ​នគរ​បារាំង

__________________________________________________
អាន​ផង​ដែរ
១. ព្រះ​ករុណា ព្រះ​សិរីសុវត្ថិ ស្ដេច​ប្រពាស​នគរ​វត្ត នា​គ.ស.​១៩២១
២. ហ្លួង​សិរីសុវត្ថិ និង​ភាព​រន្ទឺ​​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស
៣. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា
៤. កាល​ទ្រង់​ប្រពាស​អឺរ៉ុប
៥. រូប​ចាស់​និទាន​ថ្មី៖ ពិធី​សម្ពោធ​រូប​សំណាក​ហ្លួង សិរីសុវត្ថិ

Advertisements

មតិ»

1. សិរីសុវត្ថិ | ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃអង្គារ 8 ខែកញ្ញា 2015

[…] […]

2. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ថ្ងៃអង្គារ 8 ខែកញ្ញា 2015

[…] […]

3. ហ្លួង​សិរីសុវត្ថិ និង​ភាព​រន្ទឺ​​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស | ស្រែ​ខ្ - ថ្ងៃអង្គារ 8 ខែកញ្ញា 2015

[…] […]

4. រូប​ចាស់​និទាន​ថ្មី៖ ពិធី​សម្ពោធ​រាជានុស្សាវរីយ៍​​ហ្លួង សិរីសុវត្ថិ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 8 ខែកញ្ញា 2015

[…] […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]

6. Repost: ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ - ថ្ងៃ​ព្រហស្បតិ៍ 10 ខែ​មីនា 2016

[…] […]

7. Repost: ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ - ថ្ងៃពុធ 16 ខែសីហា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: