jump to navigation

ព្រះ​បរម​រាជា​នុស្សាវរីយ៍​ក្សត្រិយ៍​បី​ព្រះ​អង្គ​នៃ​ប្រទេស​ភូមា ថ្ងៃ​ព្រហស្បតិ៍ 10 ខែកញ្ញា 2015

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
trackback

រដ្ឋាភិបាល​ទាហាន​ភូមា​បាន​សម្រេច​ប្រែ​នយោបាយ​ជាតិ​និយម​ថ្មី​មួយ​នៅ​ចុង​ទសវត្សរ៍​១៩៨០​។ ការ​រំឭក​ឡើង​វិញ​នូវ​ស្នាដៃ​អតីត​ក្សត្រិយ៍​ក៏​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​​ការ​កសាង​រូប​សំណាក​ព្រះ​មហា​ក្សត្រិយ៍​សម័យ​មុន​ៗ​ឡើង​វិញ​នៅ​ស្ទើរ​ទូទាំង​ប្រទេស​ភូមា​។ រូប​សំណាក​ដ៏​ធំ​អស្ចារ្យ​នូវ​ក្សត្រិយ៍​ភូមា​ចំនួន​៣​ព្រះ​អង្គ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្នុង​ទី​ក្រុង​ថ្មី​ នេប្យ្ញីតៅ​ របស់​ភូមា​នោះ គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ហ្លាយ​ចាប់​អារម្មណ៍​មិន​ច្រើន​ក៏​តិច​ដែរ​។

ព្រះ​បរម​រាជា​នុស្សាវរីយ៍​ក្សត្រិយ៍​បី​ព្រះ​អង្គ​នៃ​ប្រទេស​ភូមា ដែល​បាន​សាង​ឡើង​នៅ​ក្នុង​ទី​ក្រុង​ថ្មី​របស់​ភូមា​នេះ រួម​មាន​ (​ពី​ឆ្វេង​មក​ស្ដាំ​)​៖

  1. ព្រះ​ចៅ​អនោរធាម៉័ងសោ (ភ. အနော်ရထာ မင်းစော) នៃ​រាជ​វង្ស​បុកាម​។ ព្រះ​អង្គ​ជា​បឋម​ក្សត្រិយ៍ ស្ថាបនា​អាណាចក្រ​បុកាម​ ដែល​ជា​អាណាចក្រ​ដំបូង​បាន​រួម​រួម​ដែន​ដី​នានា​ក្លាយ​ជា​បុកាម​ប្រទេស​។
  2. ព្រះ​ចៅ​ភុរេងនោង ចតេង នរធា (ភ. ဘုရင့်နောင် ကျော်ထင်နော်ရထာ) ឬ ហានតាវរី សេងផយូមយ៉ាសេង (ភ. ဟံသာဝတီ ဆင်ဖြူများရှင်​) នៃ​រាជ​វង្ស​តង​អ៊ូ របស់​ក្រុង​ហង្សាវតី ឬ​ បខូ​។
  3. ព្រះ​ចៅ​អលោងពញា (ភ. အလောင်းဘုရား​) ឬ អលោងមេងតយ៉ាចី នៃ​រាជ​វង្ស​អលោង​ពញា ឬ​រាជ​វង្ស​កុនភោង ដែល​មាន​រាជធានី​នៅ​ស្វេ​បុ​​។

មាន​ហេតុផល​បួន​ប្រការ​ដែល​រដ្ឋាភិបាល​ទាហាន​ភូមា នា​សម័យ​នោះសម្រេច​ជ្រើស​រើស​ក្សត្រិយ៍​ទាំង​បី​ព្រះ​អង្គ សម្រាប់​ការ​សាង​រាជានុស្សាវរីយ៍​នេះ​ឡើង នោះ​គឺ​៖

  1. ​ជា​ក្សត្រិយ៍​កាន់​ព្រះ​ពុទ្ធ​សាសនា
  2. មាន​ជាតិពន្ធុ​ជា​ភូមា
  3. ជា​អ្នក​សាង​ «​ឯកភាព​» ឡើង​នៅ​ក្នុង​រដ្ឋ ធ្វើ​ឲ្យ​ភូមា​មាន​របៀប​របប​នៃ​ការ​គ្រប់​គ្រង​ប្រទេស​របស់​ជាតិ​ពន្ធុ​ភូមា
  4. មាន​ភាព​ជោគ​ជ័យ​ក្នុង​ការ​បង្ក្រាប​ពួក​ជន​ជាតិ​ភាគ​តិច

ហេតុ​ផល​ទាំង​អស់​នេះ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង នូវ​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​ភូមា ដែល​បាន​​ស្ដែង​ចេញ​ឡើង​តាម «​រូប​ចម្លាក់​» ទាំង​នោះ ថា​មេ​ដឹក​នាំ​រដ្ឋាភិបាល​ និង​កង​ទ័ព​ភូមា​នា​​ពេល​បច្ចុប្បន្ន​នេះ ក៏​ជា​អ្នក​ដែល​បាន​សាង «​ឯក​ភាព​» របស់​រដ្ឋ​ភូមា​នោះ​ឯង​ផង​ដែរ​៕​៚

___________________________________________________
អាន​ផង​ដែរ​៖
១. រូប​សំណាក​ធំ​ៗ​នៃ​អតីត​ក្សត្រិយ៍​ប្រទេស​អាស៊ាន​ចំនួន​៣
២. ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ
៣. ພິທີສະຫລອງສົມໂພດຮູບປັ້ນເຈົ້າອານຸວົງ ຈັດ​ຂຶ້ນ​ຢ່າງ​ຍິ່ງ​ໃຫຍ່​ມີ​ມວນ​ຊົນ​ເຂົ້າ​ຮ່ວມ​ນັບ​ໝື່ນ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: