jump to navigation

Repost: ចំណេះ​ដឹង​ដ៏​ឆ្កួត​ឡប់​របស់​ខ្មែរ​មួយ​ចំនួន​ទាក់​ទង​នឹង​ប្រទេស​លាវ ថ្ងៃ​ចន្ទ 14 ខែ​កញ្ញា 2015

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ພາສາລາວ.
trackback

ដូច​ខ្ញុំ​ធ្លាប់​បាន​ដាក់​ប្រកាស​ជា​ច្រើន​ហូរ​ហែរ​មក​ហើយ​ពី​រឿង​ទំនាក់​ទំនង​ខ្មែរ​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ទាំង​បី​របស់​ខ្លួន​។ ជន​ជាតិ​ខ្មែរ​ក្រៅ​ពី​ស្អប់​សៀម និង​យួន​ជា​បន្ត​បន្ទាប់​មក ជន​ជាតិ​នេះ​ក៏​មិន​ភ្លេច​មាក់​ងាយ​ជន​ជាតិ​លាវ​ផង​ដែរ​ទេ​។ ជា​ទូទៅ​មាន​ជន​ជាតិ​ខ្មែរ​មិន​ច្រើន ហើយ​ក៏​មិន​តិច​ផង​ដែរ​ទេ តែង​តែ​គិត​ថា​ជន​ជាតិ​លាវ​អន់​ថយ​ជាង​ខ្មែរ​។ល។ និង​។ល។ ចាញ់​ប្រទេស​ណា ចាញ់​ជន​ជាតិ​ណា​ក៏​បាន​ដែរ តែ​ហាម​ដាច់​ខាត​ចាញ់​ប្រទេស​លាវ និង​ជន​ជាតិ​លាវ នេះ​ជា​គំនិត​ឡប់​ឆ្កួត​របស់​ខ្មែរ​មួយ​ចំនួន​ចំពោះ​ជន​ជាតិ​លាវ​។ ហេតុ​ដូច​នេះ​ហើយ​ជា​រឿយ​ៗ តែង​តែ​ឮ​ថា «សូម្បី​តែ​លាវ ក៏….» ។ល។ និង ។ល។ ជា​ហូរ​ហែរ​។

អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នៅ​ទី​នេះ​ថ្មី​ម្ដង​ទៀត​ទាក់​ទង​នឹង​ប្រទេស​លាវ និង​ជន​ជាតិ​លាវ គឺ​ស្ដី​ពី​ចំណេះ​ដឹង ដែល​ខ្ញុំ​សន្មត​ថា ជា​ចំណេះ​ដឹង​បែប​ឆ្កួត​ឡប់​របស់​ខ្មែរ​មួយ​ចំនួន ទាក់​ទង​នឹង​ប្រទេស​លាវ​។ មាន​ខ្មែរ​មួយ​ចំនួន ច្រើន​គួរ​សម ជា​ពិសេស​ពពួក​លេង​តាម​អ៊ីនធឺណិត តែង​វាយ​ប្រហារ​ចំ​ៗ​ថា ប្រទេស​លាវ គឺ​ជា​ប្រទេស​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​យួន (ប្រទេស​វៀតណាម)​។ រហូត​ដល់​ហ៊ាន​និយាយ​ថា លាវ ជា​អាណានិគម​របស់​វៀតណាម​ផង​ទៀត​។

រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​នោះ​គឺ​ដើម្បី​បញ្ជាក់​អំណេះ​អំណាង​របស់​គេ​ពី​រឿង​លាវ ស្ថិត​ក្រោម​យួន​នោះ គឺ​គេ​បាន​ដាក់​រូប​ថត​នៅ​ប្រទេស​លាវ​ជា​ច្រើន​ដែល​មាន​ទង់​ជាតិ​ព័ណ៌​ក្រហម​លឿង​ថា នោះ​ហើយ​គឺ​ជា​ទង់​ជាតិ​វៀតណាម ដែល​គ្រប់​ស្ថាប័ន​រដ្ឋ​ទាំង​អស់​របស់​ប្រទេស​លាវ ត្រូវ​តែ​ដាក់​ទង​ជាតិ​វៀតណាម​អម​ជាមួយ​ទង់​ជាតិ​លាវ នោះ ។ Sic

ខ្ញុំ​សូម​បញ្ជាក់​នៅ​ទី​នេះ​ថា គ្រប់​ទង់​ក្រហម​ដែល​គេ​ជា​ទូទៅ​បាន​ឃើញ​ភ្ជាប់​ជាមួយ​ទង់​ជាតិ​លាវ គ្រប់​ពេល​ នៅ​តាម​គ្រឹះស្ថាន​រដ្ឋ​លាវ ក៏​ដូច​ជា​នៅ​តាម​គេហដ្ឋាន​របស់​ពល​រដ្ឋ​លាវ នោះ គឺ​ជា​​ទង់​នៃ​បក្ស​កុម្មុយនីស្ត​លាវ​ទេ​ គឺ​​ជា​ទង់​ដែល​មាន​រូប​កណ្ដៀវ និង​ញញួរ​ព័ណ៌​លឿង​ក្នុង​ផ្ទៃ​ព័ណ៌​ក្រហម​ឆ្អៅ។ ដូច​យើង​ដឹង​ស្រាប់ (ឬ​ពូក​គាត់​មិន​ដឹង) លាវ គឺ​ជា​ប្រទេស​មួយ​ដែល​ប្រកាន់​របប​កុម្មុយនីស្ត ជាមួយ​ប្រទេស​មួយ​ចំនួន​ទៀត លើ​លោក​នេះ ហើយ​ដែល​ស្មោះ​ស្ម័គ្រ​នឹង​ទ្រឹស្ដី​កុម្មុយនីស្ត​ដទៃ​ៗ​ទៀត ក៏​ដូច​ជា​ម៉ាក្ស និង​លេនីន ជា​ដើម ហេតុ​ដូច​នេះ ទង់​នៃ​បក្ស​របស់​គេ គឺ​ស្ថិត​ជាប់​ជានិច្ច​ជាមួយ​ទង់​ជាតិ​របស់​គេ ពោល​គឺ​មិន​មែន​ជា​ទង់​ជាតិ​វៀតណាម ដូច​ដែល​ខ្មែរ​មួយ​ចំនួន​នោះ យល់​ឃើញ​ឡើយ​។

ការ​ដែល​ស្អប់​វៀតណាម​ជ្រុល​ហួស​ជ្រុល​ហេតុ រហូត​ដល់​វាយ​ប្រហារ​ទាំង​មិន​ដឹង​ខ្យល់ គ្មាន​ទិស គ្មាន​តំបន់ ខ្ញុំ​ចាត់​ទុក​ថា មិន​មែន​ជា​ការ​យល់​ដឹង​ប្រកប​ដោយ​សតិ​សម្បជញ្ញៈ​នោះ​ទេ​។ ហេតុ​នេះ​ចូរ​ជន​ជាតិ​ខ្មែរ​ខិត​ខំ​អភិវឌ្ឍន៍​ប្រទេស​ខ្លួន​ឲ្យ​រួច​ផុត​ពី​នឹម​នៃ​ភាព​ក្រ​ក្រី​ខ្លួន​ឯង​ឲ្យ​តែ​រួច​ទៅ មិន​ចាំ​បាច់​ឈឺ​ឆ្អាល​នឹង​ប្រទេស​ដទៃ​ទេ ជា​ពិសេស​ឈប់​យល់​ខុស​នូវ​ចំណេះ​ដឹង​បែប​ឡប់​ៗ​ដូច​ដែល​បាន​អធិប្បាយ​ខាង​លើ​នោះ​ចោល​ទៅ​៕

ទង់​បក្ស​កុម្មុយនីស្ត​លាវ មាន​រូប​កណ្ដៀវ និង​ញញួរ​ព័ណ៌​លឿង​ក្នុង​ផ្ទៃ​ព័ណ៌​ក្រហម​ឆ្អៅ

ទង់​បក្ស​កុម្មុយនីស្ត​លាវ អម​ជាមួយ​ទង់​ជាតិ​លាវ ដាក់​តាំង​នៅ​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ​លាវ នា​នគរ​ហ្លួង​វៀង​ច័ន្ទន៍

ទង់​បក្ស​កុម្មុយនីស្ត​លាវ អម​ជាមួយ​ទង់​ជាតិ​លាវ ដាក់​តាំង​នៅ​វិមាន​ទ្វារ​ជ័យ (ប៉ៈទូសៃ) នា​នគរ​ហ្លួង​វៀងច័ន្ទន៍

យុវជន​លាវ​លើក​ទង់​បក្ស​ក្នុង​ការ​ប្រកួត​កីឡា ដើម្បី​គាំទ្រ​កីឡាករ​លាវ

គេហដ្ឋាន​លាវ មាន​តាំង​ទង់​ទាំង​ពីរ

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: