jump to navigation

វត្ត​សំពៅ​ប្រាំ ស្ថាព្រះ​ហស្ថ​នៃ​សម្ដេច​ព្រះ​វរ​រាជ​ជននី វ៉ាន់ ថ្ងៃ​អង្គារ 15 ខែ​កញ្ញា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ នេះ គឺ​ជា​ខួប​ឆ្នាំ​ទី​៨៥ នៃ​ថ្ងៃ​សោយ​ព្រះ​ពិរាល័យ​នៃ​សម្ដេច​ព្រះ​វរ​រាជ​ជននី វ៉ាន់ នៃ​ព្រះ​ករុណា ព្រះ​ខត្តិយ​កោដ្ឋ​។ ជា​ព្រះ​រាជ​អគ្គ​មហេសី​នៃ​ស្ដេច​ផែន​ដី​ខ្មែរ​មួយ​ព្រះ​អង្គ ព្រះ​អង្គ​ក៏​គឺ​ជា​ព្រះ​រាជ​មាតា​នៃ​ស្ដេច​ផែន​ដី​មួយ​ព្រះ​អង្គ​ទៀត​ផង​ដែរ។ ព្រះ​អង្គ​ស្ដេច​សោយ​ព្រះ​ពិរាល័យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​១៩៣០ ខណៈ​ដែល​ព្រះ​ឱរស​នៃ​​ទ្រង់​​បាន​គ្រង​រាជ្យ​ចំនួន​២​ឆ្នាំ​ប៉ុណ្ណោះ​។

ថ្ងៃ​នេះ ស្រែ​ខ្មុក​សូម​លើក​យក​ស្នា​ព្រះ​ហស្ថ​នៃ​ព្រះ​អង្គ​មួយ​គឺ វត្ត​សំពៅ​ប្រាំ​។ ប្រសិន​បើ​លោក​អ្នក​នាង​បាន​ទៅ​ទស្សនា​អតីត​បុរី​ភ្នំ​បូក​គោ នៃ​ខេត្ត​កំពត​នោះ លោក​អ្នក​នឹង​ឃើញ​វត្ត​បុរាណ​របស់​ខ្មែរ​មួយ ដែល​បាន​សាង​យ៉ាង​សង្ហារ​លើ​កំពូល​ភ្នំ ដើម្បី​បាន​ជា​ទី​សក្ការ​សម្រាប់​ស្ដេច​ផែន​ដី​ខ្មែរ និង​ព្រះ​រាជ​វង្សា​នុវង្ស ក៏​ដូច​ជា​ប្រជាជន​ទូទៅ ដែល​បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​នេះ​។

មាន​រឿង​រ៉ាវ​និទាន​ជា​ច្រើន​ទាក់​ទង​នឹង​ប្រវត្តិ​វត្ត​សំពៅ​ប្រាំ​នេះ​។ សូម្បី​តែ​ក្នុង​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ៩៧ – ១០១ ក៏​បាន​និយាយ​ទាក់​ទង​នឹង​វត្ត​នេះ​ដែរ​ គឺ​ប្រឌិត​ឡើង​តាំង​ពី​សម័យ​​ព្រះ​ថោង និង​នាង​នាគ​មក​ម្ល៉េះ​។ តែ​ជា​ការ​ពិត វត្ត​សំពៅ​នេះ គឺ​ត្រូវ​បាន​សាង​ឡើង​ដោយ​​សម្ដេច​ព្រះ​វរ​រាជ​ជននី វ៉ាន់ ដែល​ជា​ព្រះ​មាតា​នៃ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ (​ព្រះ​ខត្តិយ​កោដ្ឋ​)​។

សំណង់​វត្ត​នេះ តាំង​នៅ​លើ​ដី​ខ្ពស់​ជា​កំពូល​ភ្នំ ដ៏​មាន​ផែន​ថ្ម​ធំ​ៗ នៅ​ពាស​ពេញ ចម្លែក​ជាង​គេ គឺ​ផែន​ថ្ម​ជា​បន្ទះ​ៗ មាន​ទំហំ​បណ្ដោយ ប្រមាណ​ជាង ១០ ម៉ែត្រ និង កម្ពស់​ប្រហែល​ជិត​ដប់​ម៉ែត្រ​ដែរ។ ទ្រង់​ទ្រាយ​ផែន​ថ្ម​នេះ មាន​ភាព​សំប៉ែត ខ្ពស់​ទ្រ​ទុង​នៅ​ឃើញ​រូប​ភាព​នៃ​ថ្ម​ទាំង ៥ ផែន​នេះ មាន​សណ្ឋាន​ដូច​សំពៅ ៥ កំពុង​បើក​ក្ដោង ហើយ​ការ​កសាង​វត្ត​នេះ ក៏​ត្រូវ​ធ្វើ​នៅ​ជាប់​ផែន​ថ្ម​នេះ​ទៀត, ទើប​អ្នក​ផង​ហៅ​ទី​នេះ​តាម​សន្មត​ថា “វត្ត​សំពៅ​ប្រាំ”​​​៕

ព្រះ​រាជ​សារ​លិខិត​នៃ​សម្ដេច​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៥ ស្ដី​អំពី​វត្ត​សំពៅ​ប្រាំ

ទិដ្ឋភាព​វត្ត​សំពៅ​ប្រាំ​នា​ភ្នំ​បួក​គោ

ទិដ្ឋភាព​វត្ត​សំពៅ​ប្រាំ​នា​ភ្នំ​បួក​គោ

Advertisements

មតិ»

1. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 19 ខែ​កុម្ភៈ 2016

[…] ដោយ​ឡែក​នៅ​ខែ​កញ្ញា វិញ មាន​​ប្រកាស​ទាក់​ទង​នឹង​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន ជា​ពិសេស​ទាក់​ទង​នឹង​ការ​សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត​។ ប្រកាស​ទាំង​នោះ មាន​ដូច​ត​ទៅ​៖​ ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រាជ​ទ្រព្យ, អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ, ១៧៥​ឆ្នាំ​នៃ​ថ្ងៃ​ប្រសូត​ហ្លួង​រាជា​នុ​កោដ្ឋ, ព្រះ​បរម​រាជា​នុស្សាវរីយ៍​ក្សត្រិយ៍​បី​ព្រះ​អង្គ​នៃ​ប្រទេស​ភូមា, ម៉ឺន​, សែន និង​កោដិ បាត់​បង់​ជា​ផ្លូវ​ការ​ហើយ, វត្ត​សំពៅ​ប្រាំ ស្ថាព្រះ​ហស្ថ​នៃ​ស…, ព្រះ​មហា​ពិជ័យ​មង្កុដ, សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ, សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត, ថៃ​សម្ពោធ​​ឧទ្យាន «​​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ, ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គណៈ​មហា​និកាយ, ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: