jump to navigation

ព្រះ​មហា​ពិជ័យ​មង្កុដ ថ្ងៃ​ព្រហស្បតិ៍ 17 ខែកញ្ញា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ព្រះ​មហា​ពិជ័យ​មង្កុដ (ថ. พระมหาพิชัยมงกุฎ) គឺ​ជា​គ្រឿង​មួយ​ក្នុង​ចំណោម​​គ្រឿង​រាជ​កកុធ​ភ័ណ្ឌ​នៃ​នគរ​ក្រុង​ស្យាម​ សម្រាប់​ព្រះ​ចៅ​ផែន​ដី​ថៃ​គ្រង តាំង​តែ​សម័យ​បុរាណ រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន​​។

មង្កុដ​សម្រាប់​ព្រះ​មហា​ក្សត្រិយ៍​ថៃ មាន​ប្រវត្តិ​ដំបូង​តាំង​ពី​សម័យ​រជ្ជកាល​ទី​១ (​រាមា​ទី​១​) កាល​គ្រា​គ.ស.​១៧៨២ ដែលសាង​ឡើង​ដោយ​មាស បញ្ចុះ​ថ្នាំ​បរិសុទ្ធ និង​ប្រដាប់​ដោយ​ពេជ្រ​។ កម្ពស់​នៃ​មង្កុដ​ទាំង​មូល (​មិន​រាប់​បញ្ចូល​ទង​ត្រចៀក​) គឺ​៥១​ស.ម. បើ​បូក​បញ្ចូល​តួ​មង្កុដ​​ទាំង​មូល គឺ​៦៦​ស.ម.​។ មាន​ទម្ងន់​រហូត​ដល់​ទៅ​៧,៣​គ.ក្រ.​។

នៅ​ខាង​លើ​កំពូល​មាន​ប្រដាប់​ដោយ​ពេជ្រ​គ្រាប់​ធំ ដែល​រជ្ជកាល​ទី​៤ (​រាមា​ទី​៤​) ព្រះ​អង្គ​បាន​ត្រាស់​បង្គាប់​ឲ្យ​រក​នៅ​ក្រុង​កលកត្តា ប្រទេស​ឥណ្ឌា មក​ដាក់​នៅ​ខាង​លើ​កំពូល​មង្កុដ និង​ទ្រង់​ព្រះ​រាជ​ទាន​នាម​ពេជ្រ​នោះ​ថា «​ព្រះ​មហា​វិជៀរ​មណី​»​៕

ព្រះ​មហា​ពិជ័យ​មង្កុដ
ព្រះ​មហា​ក្សត្រិយ៍​ថៃ​រជ្ជកាល​បច្ចុប្បន្ន (​រាមា​ទី​៩​) ទ្រង់​គ្រង​ព្រះ​មហា​ពិជ័យ​មង្កុដ​ ក្នុង​ថ្ងៃ​ឡើង​សោយ​រាជ្យ​សម្បត្តិ

__________________________________________________
អាន​ផង​ដែរ​៖
១. «​ព្រះ​សែង​ខ័ឌ្ត​ជ័យ​ស្រី​» គ្រឿង​រាជ​កកុធ​ភ័ណ្ឌ​ថៃ​ដែល​មាន​កំណើត​នៅ​ស្រុក​ខ្មែរ
២. គ្រឿង​រាជ​បញ្ច​កកុធ​ភ័ណ្ឌ
៣. គ្រឿង​រាជ​កកុធ​ភ័ណ្ឌ​​នៃ​នគរ​ក្រុង​ស្យាម

មតិ»

1. «​ព្រះ​សែង​ខ័ឌ្ត​ជ័យ​ស្រី​» គ្រឿង​រាជ​កកុធ​ភ័ណ្ឌ​ថៃ​ដែល​មាន​កំណើត​នៅ​ស្រុក​ខ្មែរ | ស្រែ​ - ថ្ងៃអាទិត្យ 20 ខែកញ្ញា 2015

[…] ___________________________________________________________________ អាន​ផង​ដែរ៖ ១. គ្រឿង​រាជ​កកុធ​ភ័ណ្ឌ​​នៃ​នគរ​ក្រុង​ស្យាម ២. ព្រះ​មហា​ពិជ័យ​មង្កុដ […]

2. គ្រឿង​រាជ​បញ្ច​កកុធ​ភ័ណ្ឌ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 20 ខែកញ្ញា 2015

[…] ___________________________________________________________________ អាន​ផង​ដែរ៖ ១. គ្រឿង​រាជ​កកុធ​ភ័ណ្ឌ​​នៃ​នគរ​ក្រុង​ស្យាម ២. ព្រះ​មហា​ពិជ័យ​មង្កុដ […]

3. គ្រឿង​រាជ​កកុធ​ភ័ណ្ឌ​​នៃ​នគរ​ក្រុង​ស្យាម | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 20 ខែកញ្ញា 2015

[…] ឬ​ព្រះ​នព្ប្ដល​មហា​ស្វេតច្ឆត្រ ២. ព្រះ​មហា​ពិជ័យ​មង្កុដ ៣. ព្រះ​សែង​ខ័ឌ្ត​ជ័យ​ស្រី ៤. […]

4. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] ដោយ​ឡែក​នៅ​ខែ​កញ្ញា វិញ មាន​​ប្រកាស​ទាក់​ទង​នឹង​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន ជា​ពិសេស​ទាក់​ទង​នឹង​ការ​សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត​។ ប្រកាស​ទាំង​នោះ មាន​ដូច​ត​ទៅ​៖​ ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រាជ​ទ្រព្យ, អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ, ១៧៥​ឆ្នាំ​នៃ​ថ្ងៃ​ប្រសូត​ហ្លួង​រាជា​នុ​កោដ្ឋ, ព្រះ​បរម​រាជា​នុស្សាវរីយ៍​ក្សត្រិយ៍​បី​ព្រះ​អង្គ​នៃ​ប្រទេស​ភូមា, ម៉ឺន​, សែន និង​កោដិ បាត់​បង់​ជា​ផ្លូវ​ការ​ហើយ, វត្ត​សំពៅ​ប្រាំ ស្ថាព្រះ​ហស្ថ​នៃ​សម្ដេច​ព្រះ​វរ​រាជ​ជននី វ៉ាន់, ព្រះ​មហា​ពិជ័យ​មង្កុដ, សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ, សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត, ថៃ​សម្ពោធ​​ឧទ្យាន «​​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ, ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គណៈ​មហា​និកាយ, ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​។ […]

5. ថៃចេញត្រាសញ្ញលក្សណ៍ឆ្លងសិរីរាជសម្បត្តិគ្រប់៧០ឆ្នាំ ព្រះមហាក្សត្រិយ៍ខ្លួន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 10 ខែ​ឧសភា 2016

[…] ភ.ប៉.រ. និងគែមពណ៌មាសស្ថិតនៅពីក្រោមព្រះមហាពិជ័យមង្កុដ ប្រកបព្រះឧណ្ណាលោមពណ៌មាស […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: