jump to navigation

សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ ថ្ងៃចន្ទ 21 ខែកញ្ញា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ស្រែខ្មុកធ្លាប់បានដាក់ប្រកាសមួយរួចមកហើយស្ដីអំពីសត្វហិមពាន្តតាមគតិជំនឿនៃជនជាតិខ្មែរបុរាណ និងថៃ ទៅតាមឥទ្ធិពលនៃលទ្ធិព្រាហ្មណ៍ (សូមអានអត្ថបទសត្វហិមពាន្ត) និងអត្ថបទជាច្រើននានាស្ដីអំពីពិធីកម្មថ្វាយព្រះភ្លើងព្រះចៅផែនដី និងរាជវង្សានុវង្សសៀម ជាដើម។ល។

ទីកន្លែងបូជា ឬថ្វាយព្រះភ្លើងត្រូវបានជនជាតិសៀមសន្មតថាជាភ្នំព្រះសុមេរុ ហេតុដូចនេះទេ គេបានរចនាតុបតែងទីព្រះមេរុនេះឲ្យមានសណ្ឋានដូចគ្នាបេះបិទដោយចម្លងព្រៃហិមពាន្តដែលតាំងនៅជើងភ្នំព្រះសុមេរុនោះឯង។ អ្វីគួរជាទីកត់សម្គាល់នៃការចម្លងព្រៃហិមពាន្តនៅក្នុងសិល្បៈទីព្រះមេរុរបស់ជនជាតិសៀមនោះគឺ ការរៀបចំសួនឲ្យមានដើមឈើនានា រួមទាំងសត្វហិមពាន្តនានាប្រភេទដែលអាស្រ័យនៅតាមព្រៃនេះតាមគតិជំនឿនៅក្នុងរឿងតំណាល។

រៀងរាល់ការថ្វាយព្រះភ្លើង ការតុបតែងសត្វហិមពាន្តនៅក្នុងទីព្រះមេរុនោះ មានសត្វហិមពាន្តមិនតិចជាង៨០ប្រភេទទេ ត្រូវបានសិល្បករជំនាញៗរបស់ថៃសាងឡើងថ្វាយព្រះចៅផែនដីខ្លួន។

ជាបន្តទៅទៀតនេះ ស្រែខ្មុក នឹងលើកយកសត្វហិមពាន្តនានានៅក្នុងសិល្បៈតុបតែងព្រះមេរុរបស់ជនជាតិថៃចំនួន៨ប្រភេទ ដើម្បីបានជាការសិក្សារៀនសូត្រដូចតទៅ៖

ការតុបតែងបែបចម្លងព្រះ និងសត្វហិមពាន្តនៅទីព្រះមេរុថៃ
ការតុបតែងបែបចម្លងព្រះ និងសត្វហិមពាន្តនៅទីព្រះមេរុថៃ

បណ្ដាសត្វហិមពាន្តនានា

«កិលេន» (กิเลน) មានលក្ខណៈស្រដៀងនឹងសិង្ហ។ ខ្លួនមានស្រកា ជើងមានម្រាមដូចគោ និងមានស្នែង។

«កិលេនស្លាប» (กิเลนปีก) មានព័ណ៌ខៀវ មិនមានស្នែង មិនមានពុកមាត់ មានស្លាប។

«កិហ្មី» (กิหมี) រូបរាងស្រដៀងសុនក មានពុកចង្កា និងរោមក មានកន្ទុយមូល

«កបិលបក្សា» (กบิลปักษา) ខ្លួន និងក្បាលជាស្វា សម្បុរខ្មៅ មានកន្ទុយសត្វបក្សា និងស្លាបនៅនឹងស្មា

«ករិន្ទ្របក្សា» (กรินทรปักษา) ខ្លួនជាដំរី សម្បុរខ្មៅ មានស្លាប និងកន្ទុយព័ណ៌ក្រហម

«ការវេក» (นกการเวก) រូបរាងជាសត្វស្លាប សម្បុរព័ណ៌ក្រហមខ្ចី

«កុញ្ជរវារី» (กุญชรวารี) មានក្បាល និងខ្លួនជាដំរី កន្ទុយជាត្រី

«កុម្ភីនិម្មិត» (กุมภีนิมิต) ផ្នែកខាងលើជាទេព ខាងក្រោម និងកន្ទុយជាក្រពើ

________________________________________________________
អានផងដែរ៖
១. កិន្នរ និងកិន្នរី
២. សិល្បៈតុបតែងព្រះមេរុរបស់ថៃ
៣. សត្វហិមពាន្ត
៤. សត្វហិមពាន្តនៅទីព្រះមេរុថៃ (២)
៥. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៣)
៦. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៤)
៧. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៥)
៨. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៦)
៩. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៧)
១០. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៨ – ចប់)

មតិ»

1. សិល្បៈ​តុប​តែង​ព្រះ​មេរុ​របស់​ថៃ | ស្រែ​ខ្មុក - ថ្ងៃពុធ 23 ខែកញ្ញា 2015

[…] ________________________________________________________ អាន​ផង​ដែរ​៖ ១. សត្វ​ហិមពាន្ត ២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​នៅ​នគរ​ថៃ ៣. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៤. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ៥. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ […]

2. សត្វ​ហិមពាន្ត | ស្រែ​ខ្មុក - ថ្ងៃពុធ 23 ខែកញ្ញា 2015

[…] ________________________________________________________ អាន​ផង​ដែរ​៖ ១. កិន្នរ និង​កិន្នរី ២. សិល្បៈ​តុប​តែង​ព្រះ​មេរុ​របស់​ថៃ ៣. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ […]

3. កិន្នរ និង​កិន្នរី | ស្រែ​ខ្មុក - ថ្ងៃពុធ 23 ខែកញ្ញា 2015

[…] ____________________________________________________ អាន​ផង​ដែរ​៖ ១. សត្វ​ហិមពាន្ត ២. រឿង​កិន្នរ ៣. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ […]

4. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ (​២​) | ស្រែ​ខ្មុក - ថ្ងៃចន្ទ 26 ខែតុលា 2015

[…] កាល​ពី​ខែ​កញ្ញា កន្លង​មក​នេះ ស្រែ​ខ្មុក​បាន​ដាក់​ប្រកាស​ស្ដី​អំពី​សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ​ តាម​ឥទ្ធិ​ពល​នៃ​លទ្ធិ​ព្រាហ្មណ៍​។ ថ្ងៃ​នេះ ស្រែ​ខ្មុក​សូម​លើក​យក​សត្វ​ហិមពាន្ត​ចំនួន​១០​ប្រភេទ​ទៀត ដែល​ថៃ​បាន​យក​មក​រចនា​និង​ដាក់​តាំង​នៅ​ទី​ព្រះ​មេរុ ដូច​ត​ទៅ​នេះ​៖ […]

5. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ (​៣​) | ស្រែ​ខ្មុក - ថ្ងៃចន្ទ 30 ខែវិច្ឆិកា 2015

[…] ________________________________________ អាន​ផង​ដែរ​៖ ១. កិន្នរ និង​កិន្នរី ២. សិល្បៈ​តុប​តែង​ព្រះ​មេរុ​របស់​ថៃ ៣. សត្វ​ហិមពាន្ត ៤. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ ៥. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ (​២​) […]

6. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ (​៤​) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 15 ខែមករា 2016

[…] ________________________________________ អាន​ផង​ដែរ​៖ ១. កិន្នរ និង​កិន្នរី ២. សិល្បៈ​តុប​តែង​ព្រះ​មេរុ​របស់​ថៃ ៣. សត្វ​ហិមពាន្ត ៤. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ ៥. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ (​២​) ៦. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ (​៣​) […]

7. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] ដោយ​ឡែក​នៅ​ខែ​កញ្ញា វិញ មាន​​ប្រកាស​ទាក់​ទង​នឹង​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន ជា​ពិសេស​ទាក់​ទង​នឹង​ការ​សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត​។ ប្រកាស​ទាំង​នោះ មាន​ដូច​ត​ទៅ​៖​ ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រាជ​ទ្រព្យ, អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ, ១៧៥​ឆ្នាំ​នៃ​ថ្ងៃ​ប្រសូត​ហ្លួង​រាជា​នុ​កោដ្ឋ, ព្រះ​បរម​រាជា​នុស្សាវរីយ៍​ក្សត្រិយ៍​បី​ព្រះ​អង្គ​នៃ​ប្រទេស​ភូមា, ម៉ឺន​, សែន និង​កោដិ បាត់​បង់​ជា​ផ្លូវ​ការ​ហើយ, វត្ត​សំពៅ​ប្រាំ ស្ថាព្រះ​ហស្ថ​នៃ​សម្ដេច​ព្រះ​វរ​រាជ​ជននី វ៉ាន់, ព្រះ​មហា​ពិជ័យ​មង្កុដ, សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ, សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត, ថៃ​សម្ពោធ​​ឧទ្យាន «​​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ, ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គណៈ​មហា​និកាយ, ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​។ […]

8. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ (​៥​) | ស្រែ​ខ្មុក - ថ្ងៃពុធ 4 ខែ​ឧសភា 2016

[…] ៣. សត្វហិមពាន្ត ៤. សត្វហិមពាន្តនៅទីព្រះមេរុថៃ ៥. សត្វហិមពាន្តនៅទីព្រះមេរុថៃ (២) […]

9. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ (​៦​) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 2 ខែសីហា 2016

[…] ៣. សត្វហិមពាន្ត ៤. សត្វហិមពាន្តនៅទីព្រះមេរុថៃ ៥. សត្វហិមពាន្តនៅទីព្រះមេរុថៃ (២) […]

10. Repost: សត្វ​ហិមពាន្ត | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] ២. សិល្បៈតុបតែងព្រះមេរុរបស់ថៃ ៣. សត្វហិមពាន្តនៅទីព្រះមេរុថៃ ៤. សត្វហិមពាន្តនៅទីព្រះមេរុថៃ (២) […]

11. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ (​៧​) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែកញ្ញា 2016

[…] ៣. សត្វហិមពាន្ត ៤. សត្វហិមពាន្តនៅទីព្រះមេរុថៃ ៥. សត្វហិមពាន្តនៅទីព្រះមេរុថៃ (២) […]

12. សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ (​៨​ – ចប់​) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 20 ខែកញ្ញា 2016

[…] ៣. សត្វហិមពាន្ត ៤. សត្វហិមពាន្តនៅទីព្រះមេរុថៃ ៥. សត្វហិមពាន្តនៅទីព្រះមេរុថៃ (២) […]

13. បង្ហាញ​គំរូ​ «​ព្រះ​មេរុ​មាស​» ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 28 ខែវិច្ឆិកា 2016

[…] ក្រៅពីនោះ នឹងមានការតុបតែងជាសត្វហិមពាន្តជុំវិញព្រះមេរុ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: