jump to navigation

ថៃ​សម្ពោធ​​ឧទ្យាន «​​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ ថ្ងៃសៅរ៍ 26 ខែកញ្ញា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានា​​ប្រទេស​៖ ក្រុង​ស្យាមឧទ្យាន​ «​រាជ​ភ័ក្ដិ​» ដែល​បាន​សាង​សង់​ឡើង​អស់​ជា​ច្រើន​ខែ​កន្លង​ទៅ​នេះ ត្រូវ​បាន​​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ ក្រោម​ព្រះ​អធិបតី​ភាព​នៃ​រាជ​ទាយាទ​ថៃ ​​សម្ដេច​ព្រះ​បរម​ឱរសាធិរាជ ចៅហ្វា​មហា​​វជិរាលុង្ករណ ស្យាម​មកុដ​រាជ​កុមារ (ថៃ៖ สมเด็จพระบรมโอรสาธิราช เจ้าฟ้ามหาวชิราลงกรณ สยามมกุฎราชกุมาร) ព្រម​មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជា​រាស្ត្រ​ថៃ​ជា​ច្រើន​កុះករ​។

ឧទ្យាន​ «​រាជ​ភ័ក្ដិ​» ដែល​មាន​ន័យ​ថា ជា​ទី​កន្លែង​ស្មោះ​ស្ម័គ្រ​និង​ព្រះ​ចៅ​ផែន​ដី​នោះ ត្រូវ​បាន​ផ្ដួច​ផ្ដើម​សាង​ឡើង​ដោយ​កង​ទ័ព​ថៃ និង​ចលនា​ប្រជាជន​ថៃ​ជា​ដើម្បី​សាង​ឡើង​នៅ​ក្នុង​ស្រុក​ហួហ៊ីន ខេត្ត​ប្រចួបគីរីខន្ធ រាជ​អាណាចក្រ​ថៃ​។ នៅ​ក្នុង​ឧទ្យាន​នេះ​ប្រកប​ដោយ​ព្រះ​បរម​រូប​ក្សត្រិយ៍​ថៃ​ល្បី​ៗ​ចំនួន​៧​ព្រះ​អង្គ​ត្រូវ​បាន​សាង​សង់​ឡើង រួម​និង​សារមន្ទីរ​នៅ​ខាង​ក្រោម​ព្រះ​បរម​រូប​ទាំង​ពីរ បរិយាយ​អំពី​ជីវ​ប្រវត្តិ និង​សម័យ​កាល​នានា​នៃ​រជ្ជកាល​ព្រះ​មហា​ក្សត្រិយ៍​ទាំង​៧​ព្រះ​អង្គ​។

ក្រៅ​អំពី​ការ​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​ ឧទ្យាន​ «​រាជ​ភ័ក្ដិ​» នា​ល្ងាច​ថ្ងៃ​នេះ ថៃ​ក៏​បាន​រៀប​ចំ​ការ​សម្ដែង​នានា​ទាក់​ទង​នឹង​រជ្ជកាល​ព្រះ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ នេះ​ផង​ដែរ​។ បន្ទាប់​ពី​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​នេះ​ហើយ ឧទ្យាន​ «​រាជ​ភ័ក្ដិ​» នឹង​បើក​ឲ្យ​សាធារណ​ជន និង​អ្នក​ទេសចរណ៍​នានា​ចូល​ទស្សនា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕​

ព្រះ​បរម​រូប​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ

ថៃ​សម្ពោធ «​ឧទ្យាន​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ
រាជ​ទាយាទ​ថៃ​អុជ​ទៀន​សម្ពោធ​«​ឧទ្យាន​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ
ពិធី​សម្ដែង​សម្ពោធ​«​ឧទ្យាន​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ
ពិធី​សម្ដែង​សម្ពោធ​«​ឧទ្យាន​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ
ពិធី​សម្ដែង​សម្ពោធ​«​ឧទ្យាន​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ
ពិធី​សម្ដែង​សម្ពោធ​«​ឧទ្យាន​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ

___________________________________________________
អាន​ផង​ដែរ​៖
១. ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ
២. មក​មើល​ច្បាស់​ៗ មុខ​មាត់​នៃ​រូប​សំណាក​​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ
៣. រូប​សំណាក​ធំ​ៗ​នៃ​អតីត​ក្សត្រិយ៍​ប្រទេស​អាស៊ាន​ចំនួន​៣
៤. សូរេច​ហើយ ថៃ​ចាត់​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​៧​អង្គ
៥. ថៃ​ចាត់​សាង «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍

មតិ»

1. ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 27 ខែកញ្ញា 2015

[…] […]

2. មក​មើល​ច្បាស់​ៗ មុខ​មាត់​នៃ​រូប​សំណាក​​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 27 ខែកញ្ញា 2015

[…] […]

3. សូរេច​ហើយ ថៃ​ចាត់​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​ - ថ្ងៃអាទិត្យ 27 ខែកញ្ញា 2015

[…] […]

4. ថៃ​ចាត់​សាង «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 27 ខែកញ្ញា 2015

[…] […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: