jump to navigation

ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ ថ្ងៃ​អង្គារ 29 ខែ​កញ្ញា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

កាល​ពី​ថ្ងៃ​ទី​២៩ កញ្ញា ១៩៦៩ វេលា​ម៉ោង​១៨ គណៈ​បេសក​កម្ម​អង្គ​ទូត​នៃ​ប្រទេស​នានា មាន​ឯក​ឧត្ដម​រ៉ូហ្សេ​លីម៉ូ ដឺ​ឡារ៉ូសា ព្រឹទ្ធ​អង្គ​ទូត​នៃ​ប្រទេស​ហ្វីលីព្វីន​ប្រចាំ​ប្រទេស​កម្ពុជា ជា​អ្នក​ដឹក​នាំ​បាន​អញ្ជើញ​ទៅ​កាន់​មហា​កុដិ ជា​ទី​តម្កល់​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជា​អម្ចាស់ ដើម្បី​សម្ដែង​នូវ​វិយោគ​ទុក្ខ និង​មរណ​ទុក្ខ ចំពោះ​សម្ដេច​ព្រះ​មហា​សុមេធាធិបតី សង្ឃ​នាយក ហួត តាត គណៈ​មហា​និកាយ ក្នុង​ពេល​ដែល​សម្ដេច​ព្រះ​សង្ឃ​រាជ​ជា​អម្ចាស់ ព្រះ​អង្គ​ទ្រង់​បាន​សោយ​ព្រះ​ទិវង្គត​ទៅ​នេះ​។

ក្រោយ​ពី​បាន​អញ្ជើញ​ចូល​ទៅ​ដល់​ហើយ គណៈ​បេសក​កម្ម​អង្គ​ទូត​នានា​ទាំង​នោះ ម្នាក់​ៗ​សុទ្ធ​តែ​បាន​ដាក់​នូវ​បាច់​ផ្កា​ដ៏​មាន​ក្លិន​ពិដោឈ្ងុយ​ឈ្ងប់ ថ្វាយ​នៅ​មុខ​ព្រះ​បរម​កោដ្ឋ​ជា​ទី​តម្កល់ព្រះ​បរម​សព​សម្ដេច​ព្រះ​សង្ឃ​រាជ​ជា​អម្ចាស់​។

ត​មក​គណៈ​បេសក​កម្ម​អង្គ​ទូត​ទាំង​នោះ​ក៏​បាន​ចូល​ទៅ​ក្រាប​បង្គំ សម្ដេច​ព្រះ​មហា​សុមេធាធិបតី សង្ឃ​នាយក ហួត តាត ដើម្បី​សម្ដែង​នូវ​វិយោគ​ទុក្ខ និង​ចូល​កាន់​មរណ​សញ្ញា​ជាមួយ​ព្រះ​អង្គ ដែល​បាន​និមន្ត​មក​ជា​ព្រះ​អធិបតី​ក្នុង​ឱកាស​នោះ​។

នៅ​មុន​ពេល​អញ្ជើញ​ត្រឡប់​វិញ គណៈ​បេសក​កម្ម​អង្គទូត​ទាំង​នោះ​បាន​ចុះ​ហត្ថលេខា​រៀង​ៗ​ខ្លួន​ ក្នុង​សៀវភៅ​កាន់​មរណ​សញ្ញា​ជា​សំគាល់​ផង​៕

ស្រង់​ចេញ​ពី​ទស្សនា​វដ្ដី​​អ្នក​ជាតិ​និយម ថ្ងៃ​ទី​៥ តុលា ១៩៦៩

អង្គ​ទូត​នៃ​ប្រទេស​នានា​បាន​មក​សម្ដែង​នូវ​វិយោគ​ទុក្ខ និង​មរណ​ទុក្ខ​នៅ​មហា​កុដិ

អ្នក​ការ​ទូត​រូប​នេះ​​ព្រម​ទាំង​ភរិយា បាន​អញ្ជើញ​មក​គោរព​ព្រះ​បរម​សព​ដែរ

នាយ​បេសក​កម្ម​អង្គទូត​ខ្លះ​បាន​ទាំង​បូជា​បាច់​ផ្កា និង​ទៀន​ធូប​នៅ​មុខ​ព្រះ​បរម​កោដ្ឋ​ផង

____________________________________________________
អាន​ផង​ដែរ​៖
១. សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត
២. ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គណៈ​មហា​និកាយ
៣. ៤៥​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (ជោតញ្ញាណោ)

Advertisements

មតិ»

1. សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 4 ខែ​តុលា 2015

[…] ____________________________________________________ អាន​ផង​ដែរ​៖ ១. ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គណៈ​មហា​និកាយ ២. ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ច… […]

2. ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គ - ថ្ងៃ​អាទិត្យ 4 ខែ​តុលា 2015

[…] ____________________________________________________ អាន​ផង​ដែរ​៖ ១. សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត ២. ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ច… […]

3. ៤៥​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (ជោតញ្ញាណោ) | ស្រែ​ខ - ថ្ងៃ​អាទិត្យ 31 ខែ​មករា 2016

[…] ____________________________________________________ អាន​ផង​ដែរ​៖ ១. សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត ២. ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ច…៣. ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គណៈ​មហា​និកាយ […]

4. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 19 ខែ​កុម្ភៈ 2016

[…] ដោយ​ឡែក​នៅ​ខែ​កញ្ញា វិញ មាន​​ប្រកាស​ទាក់​ទង​នឹង​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន ជា​ពិសេស​ទាក់​ទង​នឹង​ការ​សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត​។ ប្រកាស​ទាំង​នោះ មាន​ដូច​ត​ទៅ​៖​ ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រាជ​ទ្រព្យ, អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ, ១៧៥​ឆ្នាំ​នៃ​ថ្ងៃ​ប្រសូត​ហ្លួង​រាជា​នុ​កោដ្ឋ, ព្រះ​បរម​រាជា​នុស្សាវរីយ៍​ក្សត្រិយ៍​បី​ព្រះ​អង្គ​នៃ​ប្រទេស​ភូមា, ម៉ឺន​, សែន និង​កោដិ បាត់​បង់​ជា​ផ្លូវ​ការ​ហើយ, វត្ត​សំពៅ​ប្រាំ ស្ថាព្រះ​ហស្ថ​នៃ​សម្ដេច​ព្រះ​វរ​រាជ​ជននី វ៉ាន់, ព្រះ​មហា​ពិជ័យ​មង្កុដ, សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ, សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត, ថៃ​សម្ពោធ​​ឧទ្យាន «​​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ, ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គណៈ​មហា​និកាយ, ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ច…​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: