jump to navigation

ទៅ​លេង​ខេត្ត​កាញ្ចន​បុរីជា​គ្រា​ទី​២ ថ្ងៃពុធ 30 ខែកញ្ញា 2015

Posted by សុភ័ក្ត្រ in ទេសចរណ៍, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

ថ្ងៃ​នេះ (​៣០ កញ្ញា ២០១៥​) ខ្ញុំ​បាន​ចេញ​ទៅ​ខេត្ត​កាញ្ចន​បុរី (​ថៃ​៖ กาญจนบุรี​) ជាមួយ​នឹង​អ្នក​ធ្វើ​ការ សម្រាប់​កម្មវិធី​រីទ្រីត​ប្រចាំ​ឆ្នាំ ដោយ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រុង​បាងកក តាម​ជើង​យន្តហោះ​លេខ DD9807 រួច​បន្ត​ដោយ​រថយន្ត​១២​កៅ​អី​ទៅ​ខេត្ត​កាញ្ចន​បុរី និង​មក​ដល់​នៅ​ម៉ោង​ប្រមាណ​១.០០​រសៀល​។

មក​ដល់​ភ្លាម​ក៏​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​ម្ដុំ​​ស្ពាន​​រថ​ភ្លើង​មរណៈ ដែល​ជា​ស្ពាន​ប្រវត្តិ​សាស្ត្រ​របស់​ខេត្ត​នេះ ឆ្លង​កាត់​ទន្លេ​គ្វែ (ថៃ៖ แม่น้ำแคว​)​។ រួច​ស្រេច​ហើយ​ក៏​នាំ​គ្នា​ដើរ​លេង​លើ​ស្ពាន​នោះ មួយ​រយៈ​ទើប​បន្ត​ដំណើរ​មក​លេង​ទឹក​នៅ​រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​ឰរាវ័ណ រហូត​ដល់​ម៉ោង​ប្រមាណ៥​ល្ងាច​ទើប​ចេញ​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជនីដ្ឋាន​បាន​តុន​ណាំ ( บ้านต้นน้ำ)​។ បន្ទាប់​មក​ទើប​ធ្វើ​ដំណើរ​មក​កន្លែង​ស្នាក់​នៅ​ដែល​មាន​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ទៀត ឈ្មោះ វាំងនុកកែវ ផារ៍ក វ្យូ (​ថៃ​៖ วังนกแก้ว พาร์ค วิว) ដែល​ស្ថិត​នៅ​ស្រុក​ជ្រៃ​យោគ នៅ​ម៉ោង​ប្រមាណ​៨​យប់​ទើប​មក​ដល់​។

នេះ​ជា​លើក​ទី​២​ហើយ ដែល​ខ្ញុំ​បាន​មក​ទេសចរណ៍​ខេត្ត​នេះ ដោយ​កាល​ពី​គ្រា​ទី​១ គឺ​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ គឺ​តាំង​ពី​៦​ឆ្នាំ​មុន​មក​ម្ល៉េះ​។

ខេត្ត​កាញ្ចន​បុរី​ ជា​ខេត្ត​ធំ​មួយ​ភាគ​ខាង​លិច ប្រទេស​ថៃ​ដែល​មាន​ប្រទល់​ដែន​ជាប់​នឹង​ប្រទេស​ភូមា មាន​ភូមិ​ប្រទេស​មួយ​ភាគ​ធំ​ជា​ព្រៃ​ភ្នំ និង​មាន​ផ្ទៃ​ដី​ប្រមាណ​១៩.៤៧៣​គីឡូម៉ែត្រ​ក្រឡា និង​មាន​រយៈ​ចម្ងាយ​ពី​ទីក្រុង​ទេព​មហា​នគរ (បាងកក) ប្រមាណ​១២៩​គីឡូម៉ែត្រ។ ខេត្ត​នេះ​ជា​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​ទាក់​ទង​នឹង​សង្គ្រាម​រវាង​ប្រទេស​ភូមា និង​ប្រទេស​ថៃ​ពី​អតីត​កាល ក៏​ដូច​ជា​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​ផង​ដែរ​៕

ខេត្ត​កាញ្ចន​បុរី
ខេត្ត​កាញ្ចន​បុរី
ទន្លេ​គ្វែ
ស្ពាន​រថ​ភ្លើង​មរណៈ​លើ​ដង​ទន្លេ​គ្វែ
ស្ពាន​រថ​ភ្លើង​មរណៈ​លើ​ដង​ទន្លេ​គ្វែ

____________________________________________
អាន​ផង​ដែរ
១. ទៅ​លេង​ខេត្ត​កាញ្ចន​បុរី
២. ទៅ​ទស្សនា​ជ្រលង​មរណៈ និង​ល្អាង​លៈវ៉ា
៣. ឧទ្យាន​ប្រវត្តិ​សាស្ត្រ​មឿង​សិង្ហ
៤. ត្រឡប់​មក​ពី​បាងកក
៥. វាំងនុកកែវ ផារ៍ក វ្យូ
៦. . សណ្ឋាគារ​ឥស្ទីន ហ្គ្រេនដ៍ សាទរ

Advertisements

មតិ»

1. ទៅ​លេង​ខេត្ត​កាញ្ចន​បុរី | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 4 ខែតុលា 2015

[…] […]

2. ទៅ​ទស្សនា​ជ្រលង​មរណៈ និង​ល្អាង​លៈវ៉ា | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 4 ខែតុលា 2015

[…] […]

3. ឧទ្យាន​ប្រវត្តិ​សាស្ត្រ​មឿង​សិង្ហ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 5 ខែតុលា 2015

[…] […]

4. ត្រឡប់​មក​ពី​បាងកក | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែតុលា 2015

[…] […]

5. វាំងនុកកែវ ផារ៍ក វ្យូ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 19 ខែតុលា 2015

[…] កាល​ពី​ទៅ​លេង​ខេត្ត​កាញ្ចន​បុរី កាល​ពី​ដើម​ខែ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ស្នាក់​នៅ​រមណីយ​ដ្ឋាន​មាត់​ទឹក​មួយ​ឈ្មោះ​ថា វាំងនុកកែវ ផារ៍ក វ្យូ (​ថៃ​៖ วังนกแก้ว พาร์ค วิว) ដែល​ស្ថិត​នៅ​ស្រុក​ជ្រៃ​យោគ​។ […]

6. សណ្ឋាគារ​ឥស្ទីន ហ្គ្រេនដ៍ សាទរ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 12 ខែវិច្ឆិកា 2015

[…] កន្លង​មក​នេះ បន្ទាប់​ពី​សម្រាក​នៅ​ខេត្ត​កាញ្ចន​បុរី​២​យប់​រួច​មក […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: