jump to navigation

ឧទ្យាន​ប្រវត្តិ​សាស្ត្រ​មឿង​សិង្ហ ថ្ងៃសុក្រ 2 ខែតុលា 2015

Posted by សុភ័ក្ត្រ in ទេសចរណ៍, អំពីសុភ័ក្ត្រ, ภาษาไทย.
trackback

ថ្ងៃ​នេះ (​២ តុលា ២០១៥​) គឺ​ត្រូវ​ត្រឡប់​មក​ក្រុង​បាងកក​វិញ បន្ទាប់​ពី​ស្នាក់​នៅ​កាញ្ចន​បុរី​អស់​២​រាត្រី​មក​។ ម៉ោង​៩​ព្រឹក បន្ទាប់​ពី​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​រួច​មក ក៏​ចេញ​ដំណើរ​ឆ្ពោះ​មក​រាជ​ធានី​បាងកក​។ នៅ​តាម​ផ្លូវ​ត្រូវ​បន្ត​ទៅ​ទស្សនា​ប្រាសាទ​ខ្មែរ​មួយ​ឈ្មោះ​ថា ប្រាសាទ​សិង្ហ ឬ​ឧទ្យាន​ប្រវត្តិ​សាស្ត្រ​មឿង​សិង្ហ (ថៃ​៖ อุทยานประวัติศาสตร์เมืองสิงห์) តាម​ការ​ដាក់​ឈ្មោះ​របស់​ថៃ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កាញ្ចន​បុរី​នេះ​។

ឧទ្យាន​នេះ​ស្ថិត​នៅ​តាម​ដង​ទន្លេ​គ្វែ​តូច ភាគ​ខាង​ជើង នា​ស្រុក​ជ្រៃ​យោគ ខេត្ត​កាញ្ចន​បុរី ដោយ​មាន​ប្រាសាទ​ខ្មែរ​រចនា​បទ​បាយ័ន ធ្វើ​អំពី​ថ្ម​បាយ​ក្រៀម​​ សាង​ក្នុង​ចន្លោះ​សតវត្សរ៍​ទី​១៣ និង​១៤ នៃ​គ.ស.​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជយ​វរ្ម័ន​ទី​៧​។ ឧទ្យាន​នេះ​ត្រូវ​បាន​ប្រកាស​នា​ឆ្នាំ​១៩៨៧​។

បន្ទាប់​ពី​ទស្សនា​ប្រាសាទ​បាន​មួយ​រយៈ​ពេល​មក នៅ​ម៉ោង​ប្រមាណ​១១.៣០​នាទី ក៏​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ត្រឡប់​មក​ក្រុង​បាងកក និង​មក​ដល់​បាងកក នៅ​ម៉ោង​ប្រមាណ​៤​ល្ងាច​។

បន្ទាប់​ពី​ចុះ​ឈ្មោះ​ចូល​សណ្ឋាគារ​រួច​រាល់​ហើយ នៅ​ម៉ោង​៦.៣០​នាទី​ល្ងាច ត្រូវ​ចេញ​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​តាម​ដង​ទន្លេ​ចៅ​ពញា​៕

ប្រាសាទ​សិង្ហ
ប្រាសាទ​សិង្ហ
ប្រាសាទ​សិង្ហ
បរិវេណ​ជុំ​វិញ​ប្រាសាទ
បរិវេណ​ជុំ​វិញ​ប្រាសាទ
រូប​ចម្លាក់​នៅ​ក្នុង​ប្រាសាទ (​ព្រះ​នាង​ប្រាជ្ញា​បារមិតា)
រូប​ចម្លាក់​នៅ​ក្នុង​ប្រាសាទ (​ព្រះ​ពោធិសត្វ​អវលោកិតេស្វរ)
ក្រុម​យុវ​កាយរិទ្ធ​ថៃ​ទស្សនា​ប្រាសាទ
ក្រុម​យុវ​កាយរិទ្ធ​ថៃ​ទស្សនា​ប្រាសាទ

____________________________________________
អាន​ផង​ដែរ
១. ទៅ​លេង​ខេត្ត​កាញ្ចន​បុរីជា​គ្រា​ទី​២
២. ទៅ​ទស្សនា​ជ្រលង​មរណៈ និង​ល្អាង​លៈវ៉ា
៣. ត្រឡប់​មក​ពី​បាងកក

មតិ»

1. ទៅ​ទស្សនា​ជ្រលង​មរណៈ និង​ល្អាង​លៈវ៉ា | ស្រែ​ខ្មុក - ថ្ងៃចន្ទ 5 ខែតុលា 2015

[…] ____________________________________________ អាន​ផង​ដែរ៖ ១. ទៅ​លេង​ខេត្ត​កាញ្ចន​បុរីជា​គ្រា​ទី​២ ២. ឧទ្យាន​ប្រវត្តិ​សាស្ត្រ​មឿង​សិង្ហ […]

2. ទៅ​លេង​ខេត្ត​កាញ្ចន​បុរីជា​គ្រា​ទី​២ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 5 ខែតុលា 2015

[…] ____________________________________________ អាន​ផង​ដែរ៖ ១. ទៅ​លេង​ខេត្ត​កាញ្ចន​បុរី ២. ទៅ​ទស្សនា​ជ្រលង​មរណៈ និង​ល្អាង​លៈវ៉ា ៣. ឧទ្យាន​ប្រវត្តិ​សាស្ត្រ​មឿង​សិង្ហ […]

3. ត្រឡប់​មក​ពី​បាងកក | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែតុលា 2015

[…] ____________________________________________ អាន​ផង​ដែរ៖ ១. ទៅ​លេង​ខេត្ត​កាញ្ចន​បុរីជា​គ្រា​ទី​២ ២. ទៅ​ទស្សនា​ជ្រលង​មរណៈ និង​ល្អាង​លៈវ៉ា ៣. ឧទ្យាន​ប្រវត្តិ​សាស្ត្រ​មឿង​សិង្ហ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: