jump to navigation

តើ​អ្នក​ចូល​បាន​ប៉ុន្មាន​វត្ត​ហើយ? ថ្ងៃចន្ទ 5 ខែតុលា 2015

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ជា​ទូទៅ​សម្រាប់​រយៈ​កាល​នៃ​បុណ្យ​កាន់​បិណ្ឌ ភ្ជុំ​បិណ្ឌ​ចំនួន​ពីរ​សប្ដាហ៍​ដែល​ជា​ប្រពៃណី និង​ទំនៀម​ទម្លាប់​បុរាណ​របស់​ជន​ជាតិ​ខ្មែរ​យើង​នេះ ប្រជា​ពល​រដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ មិន​ថា​រាស្ត្រ​មន្ត្រី អ្នក​តូច​អ្នក​ធំ អ្នក​ក្រ​អ្នក​មាន អី​ទេ គឺ​ម្នាក់​ៗ​តែង​នាំ​គ្នា​ទៅ​វត្ត​បម្រើ​ព្រះ​ពុទ្ធ​សាសនា​តាម​កម្លាំង​សទ្ធា​របស់​ពួ​គេ​រៀង​ៗ​ខ្លួន។

បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​គឺ​ជា​បុណ្យ​នៃ​ការ​ឧទ្ទិស​កុសល​ចំពោះ​បុព្វការី​ជន​របស់​ពួក​គេ​ដែល​បាន​ស្លាប់​បាត់​បង​ជីវិត​ហើយ ហេតុ​ដូច​នេះ​ពិធី​បុណ្យ​នេះ ខុស​ពី​បុណ្យ​សង្ក្រាន្ត ឬ​ចូល​ឆ្នាំ​ថ្មី ដែល​ជា​ពិធី​បុណ្យ​បែប​ប្រជាប្រិយ មាន​លក្ខណៈ​កម្សាន្ត​សប្បាយ​ជាង​បុណ្យ​កាន់​បិណ្ឌ ភ្ជុំ​បិណ្ឌ។ បុណ្យ​ភ្ជុំ​បិណ្ឌ នេះ​សម្រាប់​ខ្មែរ​លើ (ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន) និង​ខ្មែរ​ក្រោម (ខ្មែរ​ដែល​រស់​នៅ​ប្រទេស​វៀតណាម​បច្ចុប្បន្ន) ពួក​គេ​ហៅ​បុណ្យ​នេះ​ថា «បុណ្យ​សែន​ដូន​តា»។

ជា​ទំនៀម​សម្រាប់​ពិធី​បុណ្យ​កាន់​បិណ្ឌ​រយៈ​ពេល​១៤​ថ្ងៃ ប្រជាជន​ខ្មែរ​តែង​ដាក់​វេន​គ្នា​ប្រចាំ​ថ្ងៃ​ដើម្បី​ប្រគេន​ទៅ​វត្ត ទម្រាំ​ដល់​ថ្ងៃ​ទី​១៥ ដែល​ជា​ថ្ងៃ​ប្រជុំ​បិណ្ឌ ឬ​ភ្ជុំ​បិណ្ឌ ហើយ​ដែល​ម្នាក់​ៗ​ត្រូវ​ទៅ​ធ្វើ​បុណ្យ​ជុំ​គ្នា​នៅ​ទី​អារាម​ក្នុង​ភូមិ​ស្រុក​របស់​ពួក​គេ។ ជា​ទូទៅ​ភាគ​ច្រើន​ណាស់​សម្រាប់​ប្រជាជន​ខ្មែរ ក្នុង​ទេសកាល​បុណ្យ​ដាក់​បិណ្ឌ ឬ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​នេះ ពួក​គេ​ទៅ​វត្ត​លើស​ពី​មួយ​វត្ត។

មក​ដល់​ថ្ងៃ​នេះ សម្រាប់​ព.ស.​២៥៥៩ នេះ គឺ​ជា​បិណ្ឌ​ទី​៨​ហើយ ដែល​នៅ​សល់​មិន​ដល់​១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ដែល​ពិធី​សាសនា​នេះ​នឹង​ត្រូវ​បញ្ចប់។ តើ​លោក​អ្នក​បាន​ទៅ​វត្ត​ចំនួន​ប៉ុន្មាន​ហើយ មក​ដល់​ថ្ងៃ​នេះ?

________________________________________________
អាន​ផង​ដែរ
១. ថ្ងៃ​នេះ​បិណ្ឌ​១
២. Repost: ទំនៀម​ធ្វើ​នំ​អន្សម​រដូវ​ភ្ជុំ​បិណ្ឌ និង​ការ​បាត់​បង់
៣. បាន​មួយ​វត្ត​ហើយ

Advertisements

មតិ»

1. ថ្ងៃ​នេះ​បិណ្ឌ​១ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែតុលា 2015

[…] ________________________________________________ អាន​ផង​ដែរ៖ ១. ទំនួញ​ប្រេត ២. ថ្ងៃ​នេះ​បិណ្ឌ​១ ៣. ស្អែក​នេះ​បិណ្ឌ​១ ៤. តើ​អ្នក​ចូល​បាន​ប៉ុន្មាន​វត្ត​ហើយ? […]

2. Repost: ទំនៀម​ធ្វើ​នំ​អន្សម​រដូវ​ភ្ជុំ​បិណ្ឌ និង​ការ​បាត់​បង់ | ស្រែ​ខ្មុក - ថ្ងៃពុធ 7 ខែតុលា 2015

[…] ________________________________________________ អាន​ផង​ដែរ៖ ១. ថ្ងៃ​នេះ​បិណ្ឌ​១ ២. បរាភវសូត្រ ៣. ចម្រៀង​បុណ្យ​ភ្ជុំ ៤. តើ​អ្នក​ចូល​បាន​ប៉ុន្មាន​វត្ត​ហើយ? […]

3. ទំនួញ​ប្រេត | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 10 ខែតុលា 2015

[…] ________________________________________________ អាន​ផង​ដែរ៖ ១. ថ្ងៃ​នេះ​បិណ្ឌ​១ ២. បរាភវសូត្រ ៣. ចម្រៀង​បុណ្យ​ភ្ជុំ ៤. តើ​អ្នក​ចូល​បាន​ប៉ុន្មាន​វត្ត​ហើយ? […]

4. បាន​មួយ​វត្ត​ហើយ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 10 ខែតុលា 2015

[…] __________________________________________ អាន​ផង​ដែរ​៖ ១. បាយ​វត្ត ២. ថ្ងៃ​នេះ​បិណ្ឌ​១ ៣. តើ​អ្នក​ចូល​បាន​ប៉ុន្មាន​វត្ត​ហើយ? […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: