jump to navigation

Repost: ទំនៀម​ធ្វើ​នំ​អន្សម​រដូវ​ភ្ជុំ​បិណ្ឌ និង​ការ​បាត់​បង់ ថ្ងៃ​អង្គារ 6 ខែ​តុលា 2015

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

ជា​ទំនៀម​បុណ្យ​សែន​ដូន​តា ឬ​ភ្ជុំ​បិណ្ឌ​នេះ ខេមរជន​តែង​តែ​​នាំ​គ្នា​វេច​នំ​អន្សម ឬ​នំ​ផ្សេង​ៗ​ទៀត​ដែល​ធ្វើ​ពី​អង្ករ​ដំណើប។ រយៈ​កាល​ចុង​ក្រោយ​នេះ យើង​ឃើញ​ថា​ប្រពៃណី​វេច​នំ​អន្សម​សម្រាប់​បុណ្យ​ទំនៀម​ដ៏​ធំ​នេះ​ហាក់​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ប្រជាពល​រដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​រស់​នៅ​តាម​ទី​ក្រុង ឬ​ទី​ប្រជុំ​ជន ដោយ​ហេតុ​ភាព​ខ្ជិល និង​មិន​ចង់​ស៊ាំញ៉ាំ​របស់​អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​ទាំង​នេះ ដោយ​អាង​លេស​ទិញ​នៅ​ផ្សារ​យក​ទៅ​វត្ត​ជា​ការ​ស្រេច។

កាល​ពី​ខ្ញុំ​នៅ​កុមារ​ឲ្យ​តែ​ជិត​ដល់​បុណ្យ​ភ្ជុំ​ធំ ឬ​ពេល​ដែល​កំពុង​តែ​កាន់​បិណ្ឌ​នេះ​ក្ដី, ពី​ចុង​ភូមិ​ដល់​ដើម​ភូមិ ស្ទើរ​តែ​គ្រប់​ផ្ទះ តែង​តែ​ឃើញ​មាន​អ្នក​ភូមិ​យក​ធាង​ចេក, ស្លឹក​ចេក, ខ្សែ​ចេក, ឬ​សណ្ដែក​បាយ ។ល។ ​មក​ហាល​ពេញ​មុខ​ផ្ទះ​ដើម្បី​ទុក​បម្រុង​​វេច​នំ តែ​រយៈ​ពេល​ចុង​ក្រោយ និង​ឆ្នាំ​នេះ ជាក់​ស្ដែង គ្មាន​ផ្ទះ​ណា​មួយ​ឡើយ​ដែល​វេច​នំ​អន្សម នៅ​ភូមិ​របស់​ខ្ញុំ។

កាល​ពី​មុន ឲ្យ​តែ​ដល់​បុណ្យ​ភ្ជុំ​ម្ដង​ៗ​មិន​ខ្វះ​សោះ​នំ​អន្សម​គ្រប់​ប្រភេទ, មិន​ថា​ចេក, ផ្អែម, ជ្រូក… ទេ ដែល​អ្នក​ស្រុក​នាំ​គ្នា​វេច និង​ចែក​ចាយ​គ្នា។ ហើយ​នៅ​ក្រោយ​ពេល​ភ្ជុំ​រួច ផ្ទះ​ខ្ញុំ​ក្ដី ផ្ទះ​អ្នក​ស្រុក​ផ្សេង​ៗ​ទៀត​ក្ដី បើ​មើល​តាម​មុខ​ផ្ទះ​ម្ដង​ទៀត ឃើញ​ពួក​គាត់​នាំ​គ្នា​ហាល​នំ និង​​ឆ្អើរ​នំ​អន្សម ឬ​ឆា​ទុក​ទទួល​ទាន​ពេល​ក្រោយ​ទៀត ក៏​ប៉ុន្តែ បច្ចុប្បន្ន​នេះ​កុំ​ថា​ឡើយ​សល់​នំ​អន្សម​ក្រោយ​រដូវ​បុណ្យ​ភ្ជុំ សូម្បី​​តែ​ពេល​ភ្ជុំ​នេះ​រក​តែ​នំ​អន្សម​ញ៉ាំ​មិន​ទាំង​បាន​ផង។

តើ​ភាព​រីក​ចម្រើន (?) ​នៅ​ក្នុង​ទីក្រុង ពិត​ជា​ធ្វើ​ឲ្យ​អ្វី​ៗ​ជា​ទំនៀម​បុរាណ​បាន​បាត់​បង់ ដូច​ដែល​ទំនៀម​ធ្វើ​នំ​អន្សម​ក្នុង​រដូវ​សែន​ដូន​តា ឬ​ភ្ជុំ​បិណ្ឌ​នេះ​កំពុង​តែ​បាត់​បង់​មែន​ទេ?

កកន៖ ប្រកាស​នេះ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ពី​ប្រកាស​ដែល​ដាក់​រួច​ម្ដង​កាល​ពី​ខែ​តុលា ឆ្នាំ​២០១០។ ចុច​ទី​នេះ

________________________________________________
អាន​ផង​ដែរ
១. ថ្ងៃ​នេះ​បិណ្ឌ​១
២. បរាភវសូត្រ
៣. ចម្រៀង​បុណ្យ​ភ្ជុំ
៤. តើ​អ្នក​ចូល​បាន​ប៉ុន្មាន​វត្ត​ហើយ?

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: