jump to navigation

ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បិណ្ឌ​» ជា «បិណ្យ​» ជា «​បិណ្ណ​» ថ្ងៃពុធ 7 ខែតុលា 2015

Posted by សុភ័ក្ត្រ in អំពីភាសា.
trackback

នៅ​ក្នុង​រយៈ​ពេល​ដែល​ប្រជាជន​ខ្មែរ​យើង​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ នេះ ខ្ញុំ​សង្កេត​ឃើញ​មាន​ប្រកាស​ជា​ច្រើន​ទាក់​ទង​នឹង​ពិធី​បុណ្យ​​​។ តែ​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​នោះ គឺ​មាន​មួយ​ចំនួន​យល់​ច្រឡំ​សរសេរ​ខុស ពាក្យ​ថា «​បិណ្ឌ​» ដោយ​សរសេរ​ជា «​បិណ្យ​» ទៅ​វិញ​ និង​រហូត​ដល់​អ្នក​ខ្លះ​សរសេរ​ជា «​បិណ្ណ​» ក៏​មាន​ទៀត​។ មិន​ដឹង​ជា​គាត់​សរសេរ​តាម​អ្វី​ទេ​?

ពាក្យ បិណ្ឌ អាន​ថា បិន-ឌៈ ឬ បិន មក​ពី​ភាសា​សំស្ក្រឹត និង​បាលី មាន​ថ្នាក់​​ពាក្យ​ជា​នាម និង​មាន​សេចក្ដី​ថា​ជា​​ការ​ប្រមូល​ឲ្យ​មូល​ឬ​ពូន​ឲ្យ​ជា​ដុំ, ដុំ; ការ​ចិញ្ចឹម​ជីវិត​។ ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​វិធី​ធ្វើ​ទាន​មួយ​យ៉ាង (តាម​ប្រពៃណី​របស់​ប្រទេស) ធ្វើ​បាន​ពី​ត្រឹម​ថ្ងៃ​ទី ១ រោច​ខែ​ភទ្របទ​ទៅ​ដល់​ថ្ងៃ​ខែ​ដាច់ (១៥ ថ្ងៃ)…ហៅ​ថា បុណ្យ​កាន់​បិណ្ឌ ឬ បុណ្យ​ដាក់​បិណ្ឌ, ហៅ​ខ្លី​ត្រឹមតែ កាន់​បិណ្ឌ ឬ ដាក់​បិណ្ឌ ក៏​បាន; ថ្ងៃ ១៥ រោច​ខែ​ភទ្របទ ហៅ​ថា ថ្ងៃ​ភ្ជុំ​បិណ្ឌ…, ពួក​ឧបាសក​ទាយក​តែង​ទៅ​ប្រជុំ​គ្នា​ធ្វើ​ទាន​ឯ​វត្ត​មិន​សូវ​មាន​អ្នក​ណា​មួយ​ខាន​ឡើយ​។

ហេតុ​ដូច​នេះ គួរ​នាំ​គ្នា​ឈប់​យល់​ច្រឡំ និង​សរសេរ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ភាព​រុង​រឿង​នៃ​ភាសា​ខ្មែរ​យើង​៕

___________________________________________
អាន​ផង​ដែរ​៖
១. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ខែ «មីនា​» ជា «មិនា​»
២. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «រង់​ចាំ​» ជា «រង​ចាំ​»
៣. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បាទ​» ជា «បាត​»

មតិ»

1. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] ប្រកាស​មួយ​ចំនួន​ទៀត មាន ដូច​ជា ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «…, មណី​មេខលា, «វរ​វង្ស សូរ​វង្ស» […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: