jump to navigation

ទៅ​លេង​គៀន​ស្វាយ ថ្ងៃអង្គារ 13 ខែតុលា 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

ថ្ងៃ​អង្គារ​នេះ (​១៣ តុលា ២០១៥​) ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​សម្រាប់​ឆ្នាំ​នេះ ខ្ញុំ​បាន​ទៅ​លេង​រមណីយ​ដ្ឋាន​គៀន​ស្វាយ​។ តាំង​ពី​ព្រឹក​ចេញ​ពី​ផ្ទះ​ទៅ​រក​ទទួល​ទាន​អាហារ​ពេល​ព្រឹក ឃើញ​ថា​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​មាន​សភាព​ស្ងាត់​ល្អ មិន​សូវ​មាន​រថ​យន្ត​ដូច​ថ្ងៃ​ធម្មតា​ទេ​។ ចំណែក​ឯ​កន្លែង​លក់​អាហារ​ពេល​ព្រឹក​វិញ​ឃើញ​ថា​មាន​មនុស្ស​ចូល​ពេញ​ៗ និង​រង់​ចាំ​អាហារ​ច្រើន​មក ខ្លះ​អត់​កន្លែង​អង្គុយ​ផង​។ បន្ទាប់​ពី​ទទួល​ទាន​អាហារ​ពេល​ព្រឹក​រួច​ស្រេច​មក ម៉ោង​ប្រមាណ​៩ ទើប​ត្រឡប់​មក​ផ្ទះ​វិញ​។

នៅ​ម៉ោង​ប្រមាណ​១១ ព្រឹក​ទើប​ចេញ​ទៅ​រមណីយ​ដ្ឋាន​គៀន​ស្វាយ​។ នៅ​តាម​ផ្លូវ​មាន​សភាព​ស្ទះ​សម​គួរ ជា​ពិសេស​ចាប់​តាំង​ពី​ច្បារ​អំពៅ​ទៅ​ដល់​ក្ដី​តា​កុយ ដ្បិត​ការ​សាង​សង់​ពង្រីក​ផ្លូវ​ជាតិ​លេខ​១​។ មក​ដល់​គៀន​ស្វាយ ឃើញ​ថា​មនុស្ស​ម្នា​ច្រើន​សម្បើម​ណាស់ រក​កន្លែង​ចត​រថ​យន្ត​គ្មាន​ទេ​។ អ្នក​ដែល​មក​ចត​ក្រោយ​ៗ គឺ​មិន​បាន​ចត​ទេ​។

សម្រាប់​អាហារ​វិញ ឃើញ​ថា​មាន​ការ​ដំឡើង​ថ្លៃ ពេល​មនុស្ស​ម្នា​ច្រើន​បែប​នេះ​។ កន្លែង​អង្គុយ​វិញ មួយ​កន្លែង​តម្លៃ​២​៥​.០០០​រៀល​។ ខ្ញុំ​នៅ​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់ នៅ​ទី​នោះ រហូត​ដល់​ម៉ោង​ជិត​៣​រសៀល ទើប​ត្រឡប់​មក​ផ្ទះ​វិញ​៕







មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: