jump to navigation

ចង់​តាំង​ខ្លួន​​ធ្វើ​គ្រូ​ភូមា ថ្ងៃ​អាទិត្យ 18 ខែ​តុលា 2015

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, បរិយាយ​ថ្ងៃ​នេះ.
trackback

វា​ហាក់​បី​ដូច​ជា​អស់​សំណើច​ខ្លាំង​ណាស់​ ដែល​មាន​មេ​ដឹក​នាំ​នៃ​ប្រទេស​មួយ​ចង់​តាំង​ខ្លួន​ជា​​គ្រូណែនាំ​ប្រទេស​នេះ ណែនាំ​ប្រទេស​នោះ ខណៈ​ប្រទេស​ខ្លួន​ឯង​លាង​គូថ​អាចម៍​ទាំង​មិន​ទាន់​ជ្រះ​ផង​។

ភូមា​ដែល​ទើប​តែ​បើក​ប្រទេស​ខ្លួន​ទៅ​កាន់​ពិភព​លោក​មិន​ទាំង​ដល់​៥ឆ្នាំ​ស្រួល​បួល​ផង បច្ចុប្បន្ន​នេះ បាន​នឹង​កំពុង​បង្ហាញ​ពិភព​លោក​នូវ​គំរូ​នៃ​របប​គ្រប់​គ្រង​មួយ​ដែល​មាន​សភាព​ចាស់​ទុំ​ច្រើន លើស​ប្រទេស​មួយ​ដែល​មាន​មេ​ដឹក​នាំ​ដែល​ចង់​តាំង​ខ្លួន​ធ្វើ​ជា​គ្រូ​ភូមា​នោះ​ទៅ​ទៀត​។

គន្លង​ផ្លូវ​ប្រជា​ធិបតេយ្យ​ដែល​ជា​ទី​ពេញ​និយម​នៃ​ប្រទេស​អារ្យ​របស់​ពិភព​លោក​នោះ ត្រូវ​បា​ន​ប្រទេស​ភូមា​យក​មក​អនុវត្ត​បន្តិច​ម្ដង​ៗ ហើយ​ក៏​បាន​នឹង​កំពុង​តែ​រីក​លូត​លាស់​យ៉ាង​ត្រចះ​ត្រចង់​គួរ​ជា​ទី​មោទន​។ ការ​ផ្ដល់​សិទ្ធិ​ដល់​ប្រជា​ពល​រដ្ឋ ដើម្បី​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​ថ្មី​​នៅ​ខែ​វិច្ឆិកា ចុង​ឆ្នាំ​២០១៥ នេះ​កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​អនាគត​ដ៏​ភ្លឺ​ស្វាង​មួយ​របស់​ភូមា​។

ថ្ងៃ​នេះ ជា​ថ្មី​ម្ដង​ទៀត ប្រទេស​ភូមា​ក៏​បាន​បង្ហាញ​ពិភព​លោក​ឲ្យ​ឃើញ​ពី​ការ​បន្ត​អនុវត្ត​លិទ្ធិ​ប្រជា​ធិបតេយ្យ​ថ្មី ដោយ​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​ភូមា​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក មាន​សិទ្ធិ​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​តាម​តំណាង​ស្ថាន​ទូត​របស់​ប្រទេស​ភូមា​នានា​នៅ​ទូទាំង​ពិភព​លោក​ផង​ដែរ​។ ខុស​ពី​ប្រទេស​មួយ​ដែល​មាន​ដឹក​នាំ​អាង​អំណាច និង​ចំកោង​បាន​តែ​ជាតិ​ឯង​នោះ មក​ដល់​ខណៈ​នេះ មិន​ទាំង​ហ៊ាន​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្លួន​ដែល​រស់​នៅ​បរទេស​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ​។ ណាស់​អ្ហើយ​! ល្មម​ឈប់​ចង់​ធ្វើ​គ្រូ​គេ​ទៅ ខ្មាស់​ខ្មោច​!

ប្រជាជន​ភូមា​ដែល​កំពុង​រស់​នៅ​ប្រទេស​សិង្ហបុរី​កំពុង​តម្រង់​ជួរ​ចូល​រួម​បោះ​ឆ្នោត​មុន នៅ​ខាង​មុខ​ស្ថាន​ទូត​ភូមា ប្រចាំ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥ កន្លង​ទៅ
ប្រជាជន​ភូមា​ដែល​កំពុង​រស់​នៅ​ប្រទេស​ថៃកំពុង​តម្រង់​ជួរ​ចូល​រួម​បោះ​ឆ្នោត​មុន នៅ​ខាង​មុខ​ស្ថាន​ទូត​ភូមា ប្រចាំ​ប្រទេស​ថៃកាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៥ កន្លង​ទៅ

____________________________________________________
អាន​ផង​ដែរ​
១. អនាគត​មួយ​ដ៏​ភ្លឺ​ស្វាង​របស់​ប្រជាជន​ភូមា
២. អបអរ​សាទរ​ប្រជាជន​ភូមា​ដ៏​ហាន​ក្លា

Advertisements

មតិ»

1. កូនផ្សោត - ថ្ងៃ​អង្គារ 20 ខែ​តុលា 2015

ប្រទេសណាមួយ​ និយាយត្រង់មើល

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 20 ខែ​តុលា 2015

មិន​ដឹង​ដែរ … ចេះ​តែ​បង្ហើរ​តាម​វាយោ​ទៅ 😛

2. អនាគត​មួយ​ដ៏​ភ្លឺ​ស្វាង​របស់​ប្រជាជន​ភូមា | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 9 ខែ​វិច្ឆិកា 2015

[…] ____________________________________________________ អាន​ផង​ដែរ​៖ ១. ចង់​តាំង​ខ្លួន​​ធ្វើ​គ្រូ​ភូមា […]

3. អបអរ​សាទរ​ប្រជាជន​ភូមា​ដ៏​ហាន​ក្លា | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 14 ខែ​វិច្ឆិកា 2015

[…] ____________________________________________________ អាន​ផង​ដែរ​៖ ១. ចង់​តាំង​ខ្លួន​​ធ្វើ​គ្រូ​ភូមា ២. អនាគត​មួយ​ដ៏​ភ្លឺ​ស្វាង​របស់​ប្រជាជន​ភូមា […]

4. អប​អរ​សាទរ​ប្រជាជន​តៃវ៉ាន់ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 19 ខែ​មករា 2016

[…] ____________________________________________________ អាន​ផង​ដែរ​៖ ១. អបអរ​សាទរ​ប្រជាជន​ភូមា​ដ៏​ហាន​ក្លា ២. អនាគត​មួយ​ដ៏​ភ្លឺ​ស្វាង​របស់​ប្រជាជន​ភូមា […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 19 ខែ​កុម្ភៈ 2016

[…] នៅ​ខែ​តុលា មាន​ប្រកាស​មួយ​ចំនួន​ទាក់​ទង​នឹង​នយោបាយ​នៅ​កម្ពុជា មាន​៖ ចង់​តាំង​ខ្លួន​​ធ្វើ​គ្រូ​ភូមា, សន្តិភាព​នៃ​កម្ពុជា​មិន​បាន​មក​ពី​​ជន​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​ផ្ដាច់​មុខ​ទេ, កម្ពុជា​ថ្ងៃ​នេះ, ពី​សាមញ្ញ​ជន​មក​ជា​អ្នក​នយោបាយ​ឆ្នើម, ដំណើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ប្រកាស​មួយ​ចំនួន​ទៀត មាន ដូច​ជា ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បិណ្ឌ​» ជា «បិណ្យ​» ជា «​បិណ្ណ​», មណី​មេខលា, «វរ​វង្ស សូរ​វង្ស» អំណោយ​​ពី​អតីត​ព្រះ​ចៅ​ផែន​ដី​ខ្មែរ ថ្វាយ​អតីត​ព្រះ​ចៅ​ផែន​ដី​សៀម​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: