jump to navigation

«វរ​វង្ស សូរ​វង្ស» អំណោយ​​ពី​អតីត​ព្រះ​ចៅ​ផែន​ដី​ខ្មែរ ថ្វាយ​អតីត​ព្រះ​ចៅ​ផែន​ដី​សៀម ថ្ងៃចន្ទ 19 ខែតុលា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ภาษาไทย.
trackback

ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​​២០១៥ នេះ គឺ​ជា​ខួប​ឆ្នាំ​ទី​១៥៥ នៃ​ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមាធិបតី អង្គ ដួង អតីត​បឋម​ក្សត្រិយ៍​ខ្មែរ​ក្រោយ​កម្ពុជា​ឯករាជ្យ​ពី​សៀម និង​យួន​។ ជា​ព្រះ​មហា​ក្សត្រិយ៍​ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌ និង​ទស​ពិធ​រាជ​ធម៌ ព្រះ​ករុណា ព្រះ​អង្គ ដួង ស្ដេច​ក៏​ជា​អ្នក​និពន្ធ​ខ្មែរ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប ពោល​គឺ​ជា​អ្នក​ប្រាជ្ញ​មួយ​រូប​របស់​នគរ​ខ្មែរ​នា​អតីត​កាល​ផង​ដែរ​។

ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​ហរិរក្សរាមាធិបតី អង្គ ដួង ព្រះ​អង្គ​ស្ដេច​ប្រសូត​​​នៅ​ថ្ងៃ​អាទិត្យ​៩​កើត ​ខែ​អា​សាធ ឆ្នាំរោង ​អដ្ឋស័ក ព​.ស.​២៣៤០ គ​.ស.​១៧៩៥ ម​.ស.​១៧១៨ ច.​ស.​១៦៤៥ នា​ក្រុង​ឧដុង្គ​មាន​ជ័យ។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​នៃ សម្ដេច​ព្រះ​នារាយរាមាធិបតី ព្រះ​អង្គ អេង ជាមួយ​នឹង​សម្ដេចព្រះវររាជនី ខត្តិយាវង្ស សិរីសេដ្ឋោ វរោត្ដម បរមវរាតុល្យ សកលមង្គល បរមពិត្រ (រស់) និង​ជា​ព្រះ​អនុជ​នៃ​សម្ដេច​ព្រះ​ឧទ័យ​រាជា ព្រះ​អង្គ ច័ន្ទ។

បន្ទាប់​អំពី​ព្រះ​រាជ​ពិធី​ប្រាប្ដា​ភិសេក នា​ខែ​មីនា ឆ្នាំ​១៨៤៨ រួច​មក ទ្រង់​បាន​ព្យាយាម​គ្រប់​គ្រង ព្រះ​នគរ រៀប​ចំ​បែប​ផែន និង​ច្បាប់​ទម្លាប់​​ប្រទេស​ជា​ថ្មី​ឡើង​វិញ សម​ជា​ឯករាជ​ប្រទេស​។ ព្រះ​អង្គ​ធ្វើ​ការ​កសាង​ប្រទេស និង​បើក​ចំហ​ព្រះ​នគរ និង​ផ្ដួច​ផ្ដើម​ការ​សាង​មេត្រី​ភាព​ជាមួយ​ពួក​​បស្ចិម​ប្រទេស​ផង​ដែរ​​។ ទាំង​នេះ​ជា​ព្រះ​បញ្ញាញាណ​ដ៏​វិសេស​វិសាល​នៃ​ព្រះ​អង្គ ដែល​ទ្រង់​បាន​ឈ្វេង​យល់​​ពី​បរិបទ​ពិភព​លោក​​។ ក្រៅ​ពី​នោះ ព្រះ​អង្គ ក៏​ជា​អ្នក​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​​យ៉ាង​មុត​មាំ​​គួរ​ជា​ទី​មោទន​នៃ​នគរ​ខ្មែរ​ផង​ដែរ​។

ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ (​រាមា​ទី​៤​)

ព្រះ​អង្គ ដួង ទ្រង់​ជា​អ្នក​និពន្ធ​ខ្មែរ​ដ៏​មាន​ព្រះ​នាម​ល្បី​មួយ​អង្គ​។ ទ្រង់​​សព្វ​ព្រះ​រាជ​ហឫទ័យ​និពន្ធ​ស្នា​ព្រះ​ហត្ថ​ជា​ច្រើន​ទាំង​ពាក្យ​រាយ ​កំណាព្យ និង​អក្សរសិល្ប៍​ជា​ច្រើន​ទៀត​ដែល​មាន​គុណ​តម្លៃ​ដ៏​មហិមា​សម្រាប់​ខេមរជន និង​ខេមរ​ប្រទេស​រហូត​មក​ដល់​បច្ចុប្បន្ន តាំង​តែ​ពី​ទ្រង់​ពំនាក់​នៅ​នគរ​ក្រុង​សៀម មុន​ពេល​ព្រះ​អង្គ​ឡើង​ជា​​ក្សត្រិយ៍​ផែន​ដី​ខ្មែរ​មក​ម្ល៉េះ​។ស្នាព្រះ​ហត្ថ​​របស់​ទ្រង់​រួម​មាន រឿង​កាកី និង​រឿង​នាង​កង្រី ជា​ដើម។

ដើម្បី​ជា​ការ​រឭក​នឹក​គុណ​ដល់​រាជ​វង្សា​នុវង្ស​សៀម ជា​ទៅ​ដែល​ព្រះ​អង្គ​ធ្លាប់​គង់​ប្រថាប់​​អស់​រយៈ​ពេល​២៧ ឆ្នាំ មុន​ពេល​ព្រះ​អង្គ​ឡើង​គ្រង​រាជ្យ​នោះ ទ្រង់​ក៏​បាន​បក​ប្រែ​ជា​ភាសា​សៀម​នូវ​រឿង​បុរាណ​ «​វរ​វង្ស សូរ​វង្ស​» ថ្វាយ​ចំពោះ​​មកុដ​រាជ​កុមារ​សៀម ដែល​ក្រោយ​មក​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​ជា ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ (​រាមា​ទី​៤​) ទុក​ជា​មេត្រី​ភាព​នៃ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​នៃ​ព្រះ​អង្គ​នេះ​​​ផង​ដែរ​។

ព្រះ​ករុណា ព្រះ​អង្គ​ ដួង ព្រះ​អង្គ​បាន​ធ្លាក់​ព្រះ​កាយ​ប្រឈួន បន្ទាប់​ពី​ទ្រង់​យាង​បំពេញ​ព្រះ​រាជ​កិច្ច​នា​ខែត្រ​កំពត ហើយ​ក៏​ទ្រង់​បាន​យាង​សុវណ្ណគត​នៅ​ឆ្នាំ​១៨៦០ នា​ថ្ងៃ​ទី​១៩ ខែ​តុលា ត្រូវ​នឹង​មហាសករាជ​១៧៨២ ចុល្លសករាជ​១២២២ (ក្នុង​ខែ​កត្ដិក ៥​កើត)។ ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​អង្គ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ នរោត្ដម បរមរាមទេវាវតារ និង​ទ្រង់​បាន​ថ្វាយ​ព្រះ​បរម​នាម​ថា “ព្រះ​ករុណា​បរម​កោដ្ឋ” ឬ “ហ្លួង​បរម​កោដ្ឋ”​៕​៚

ក្រប​សៀវភៅ​រឿង​វរ​វង្ស សូរ​វង្ស

________________________________________________________
អាន​ផង​ដែរ​៖
១. មួយ​រយ​ហា​សិប​បី​ឆ្នាំ​មុន
២. ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤ នៃ​រាជ​វង្ស​ចក្រី​ថៃ
៣. «​និរាស​នគរ​វត្ត​» ច្បាប់​ក្រុម​ពញា​តម្រុង​រាជានុភាព

Advertisements

មតិ»

1. ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 20 ខែតុលា 2015

[…] […]

2. មួយ​រយ​ហា​សិប​បី​ឆ្នាំ​មុន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 20 ខែតុលា 2015

[…] […]

3. អង្គ ដួង | ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃអង្គារ 20 ខែតុលា 2015

[…] […]

4. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]

5. «​និរាស​នគរ​វត្ត​» ច្បាប់​ក្រុម​ពញា​តម្រុង​រាជានុភាព | ស្រែ​ខ្មុក - ថ្ងៃពុធ 31 ខែ​ឧសភា 2017

[…] […]

6. ព្រះ​រាជ​កំណត់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​រាជាភិសេក ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង - ថ្ងៃអង្គារ 1 ខែសីហា 2017

[…] ព្រះ សិរីសុវត្ថិ មុនីវង្ស ២. ក្រុម​ពញា​តម្រុង​រាជានុភាព […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: