jump to navigation

មណី​មេខលា ថ្ងៃ​អង្គារ 20 ខែ​តុលា 2015

Posted by សុភ័ក្ត្រ in អំពីភាសា, ภาษาไทย.
trackback

ថ្មី​ៗ​នេះ​មាន​ការ​សម្ពោធ​សៀវភៅ​រឿង​និទាន​ខ្មែរ​មួយ​ដែល​ជា​តំណាល​ធ្លាប់​​អាន​តាំង​ពី​នៅ​ក្មេង​ៗ​។ តំណាល​មណី​មេខលា​របស់​កម្ពុជា ដែល​ត្រូវ​រៀប​ចំ និង​បក​ប្រែ​ជា​ភាសា​ថៃ ដើម្បី​ជា​ការ​សិក្សា​របស់​សិស្ស​និស្សិត​ថៃ ហើយ​ដែល​មាន​ការ​ចូល​រួម​ពី​ភាគី​កម្ពុជា ឬ​យ៉ាង​ហោច​ណាស់​ជា​វិចិត្រ​ករ​ខ្មែរ (​តាម​លក្ខណៈ​រូប​ភាព​) គួរ​ឲ្យ​សោក​ស្ដាយ ដោយ​មាន​ការ​សរសេរ​ឈ្មោះ​រឿង​ខុស​ទាំង​ស្រុង​ពី​ភាសា​ដើម «​មណី​មេខលា​» មក​ជា​ភាសា​អាន «​មុនី​មេខឡា​» ទៅ​វិញ​ ខណៈ​ដែល​ភាសា​ថៃ គេ​សរសេរ​បាន​យ៉ាង​ត្រឹម​ត្រូវ​គឺ​៖ «มณีเมขลา»​។

«​មណី​មេខលា​» ដែល​ជា​តំណាល​ស្ដី​អំពី​ កែវ​ពេជ្រ និង​នាង​មេខលា​នោះ ត្រូវ​សរសេរ មណី និង មេខលា មិន​មែន មុនី និង មេខឡា ទេ​។

នៅ​ក្នុង​វចនា​នុក្រម​ខ្មែរ ពាក្យ​ទាំង​ពីរ​នេះ មាន​សេចក្ដី​ថា​៖

មណី មៈនី សំ. បា. ( ន. ) (មណិ) ឈ្មោះ​កែវ​ឬ​ត្បូង​វិសេស​មួយ​ប្រភេទ; ពេជ្រ, ខ្យង​ដាំ; ច្រើន​និយាយ​ថា កែវ​មណី ។ មណីការ ជាង​ច្នៃ​ត្បូង, ជាង​ច្នៃ​ពេជ្រ, ដាំ​ខ្យង ។ មណី​ជោតិរស (–រស់) ឈ្មោះ​កែវ​វិសេស​មួយ​ប្រភេទ​មាន​តំណាល​ក្នុង​គម្ពីរ​ខាង​ពុទ្ធ​សាសនា​ថា មាន​អានុភាព​អាច​ឲ្យ​សម្រេច​ប្រយោជន៍​គ្រប់​យ៉ាង​បាន តាម​ចំណង់​របស់​អ្នក​ត្រូវ​ការ (ម. ព. ជោតិរស ផង) ។ មណីរត្ន ឬ–រ័ត្ន (–រ័ត្ន) កែវ​មណី, ពេជ្រ​មាន​តម្លៃ ។ល។

មេ​ខលា –ខៈល៉ា សំ. បា. ( ន. ) ខ្សែ​រឹត​ចង្កេះ, ខ្សែ​ក្រវាត់ ។ ឈ្មោះ​នាង​ទេព​ធីតា​អ្នក​នៅ​រក្សា​សមុទ្រ (មាន​ចែង​ក្នុង ជនក​ជាតក)។

សៀវភៅ​រឿង មណី​មេខលា នេះ ក៏​ឃើញ​មាន​បោះ​ពុម្ព​ជា​ភាសា​ខ្មែរ និង​ដាក់​លក់​នៅ​តាម​បណ្ណាល័យ​នានា ដោយ​សរសេរ​ខុស​ជា «​មុនី​មេខឡា​» បែប​នេះ​ដែរ​។ នេះ​ជា​ប្រការ​គួរ​ឲ្យ​សោក​ស្ដាយ​បំផុត​ពី​សំណាក់​អ្នក​រៀប​ចំ​សៀវភៅ ដែល​អាច​ធ្វើ​ឲ្យ​ក្មេង​ៗ​អាន​សៀវភៅ​រឿង​នេះ មាន​ការ​ភាន់​ច្រឡំ​ចំពោះ​ឈ្មោះ​នៃ​រឿង​នេះ​។ ប្រសិន​បើ​អាច គួរ​មាន​ការ​កែ​ប្រែ ពី​សំណាក់​អ្នក​បោះ​ពុម្ព​សៀវភៅ​៕

ក្រប​សៀវភៅ​រឿង មណី​មេខលា  ដែល​ទំនង​រចនា​ដោយ​ជន​ជាតិ​ខ្មែរ សរសេរ​ខុស​ជា មុនី​មេខឡា ទៅ​វិញ
ផ្ទាំង​ឃោសនា​ដែរ​សរសេរ​ខុស​ជា មុនី​មេខឡា

______________________________________________
អាន​ផង​ដែរ​
១. เปิดประตูสู่อาเซียน : มณีเมขลา วรรณกรรมสานสัมพันธ์ 2แผ่นดิน

Advertisements

មតិ»

1. តា ម៉ាប់ - ថ្ងៃ​ពុធ 21 ខែ​តុលា 2015

ធ្វើអីដែលចេះសួរគេ

សុភ័ក្ត្រ - ថ្ងៃ​ចន្ទ 21 ខែ​មីនា 2016

តាំង​ពី​នៅ​បឋម​មក ខ្ញុំ​អាន​សៀវភៅ​រឿង​នេះ​មាន​តែ មណី​មេខលា មិន​ដែល​មាន​ មុនី​មេខឡា បែ​ប​ហ្នឹង​ទេ​។ បន្តិច​ទៀត​គេ​សរសេរ​ «​សាឡា​រៀន​» បែប​នេះ​ហើយ ហេហេ​…

2. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 19 ខែ​កុម្ភៈ 2016

[…] «បិណ្ឌ​» ជា «បិណ្យ​» ជា «​បិណ្ណ​», មណី​មេខលា, «វរ​វង្ស សូរ​វង្ស» […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: