jump to navigation

សន្តិភាព​នៃ​កម្ពុជា​មិន​បាន​មក​ពី​​ជន​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​ផ្ដាច់​មុខ​ទេ ថ្ងៃ​សុក្រ 23 ខែ​តុលា 2015

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

ថ្ងៃ​​សុក្រ​ ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥ នេះ​ គឺ​ជា​ខួប​គម្រប់​២៤​ឆ្នាំ នៃ​កិច្ច​ព្រម​ព្រៀម​សន្តិភាព​ទី​ក្រុង​ប៉ារីស ស្ដី​អំពី​បញ្ហា​ខ្មែរ​។ កិច្ច​ព្រម​ព្រៀង​មួយ​ដែល​បើក​ផ្លូវ​​គ្រប់​ភាគី​ជម្លោះ​ទាំង​អស់​នៅ​កម្ពុជា​រួប​រួម​គ្នា​ឡើង​វិញ ព្រម​ទាំង​បញ្ឈប់​ការ​ឈ្លាន​ពាន​ពី​សំណាក់​បរទេស​ជិត​ខាង​មក​លើ​ប្រទេស​កម្ពុជា ជា​ផ្លូវ​ការ​ផង​ដែរ​។ ជា​តថ​ភាព​ប្រវត្តិ​សាស្ត្រ​ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​នៃ គឺ​បាន​មក​ពី​ភាគី​ដែល​មាន​ជម្លោះ​ទាំង​អស់ រួម​ទាំង​ការ​រួម​ជ្រោម​ជ្រែង​យ៉ាង​អស់​ពី​ចិត្ត​ពី​ថ្លើម​​ពី​សំណាក់​ប្រទេស​ជា​មិត្រ​នានា​លើ​សាកល​លោក ដោយ​គ្មាន​នរណា​ប្រកែក​បាន​។

រយៈ​ពេល​២៤​ឆ្នាំ​ ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នេះ​ បាន​បើក​ផ្លូវ​ឲ្យ​ប្រជាជន​ខ្មែរ​រស់​នៅ​តាម​សភាព​ស្មើ​មុខ​ស្មើ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ​ និង​ការ​ប្រកាន់​នូវ​របប​ដឹក​នាំ​ថ្មី​មួយ ថ្វី​បើ​រហូត​មក​ដល់​ពេល​នេះ ដំណើរ​ការ​លើ​មាគ៌ា​ថ្មី​មួយ​នេះ នៅ​មាន​ភាព​រដិប​រដុប​នៅ​ឡើយ តែ​ជា​ការ​ពិត​វា​ទំនង​ជា​ដើរ​ផ្លូវ​ត្រូវ​មួយ ប្រសិន​បើ​ប្រជាជន​ខ្មែរ រួម​គ្នា​ដើរ និង​ខ្នះ​ខ្នែង​ច្រើន​ជាង​នេះ​។

ការ​នាំ​មក​នូវ​សន្តិភាព បន្ទាប់​ពី​ថ្ងៃ​២៣ តុលា ១៩៩១ វា​បាន​បង្កប់​នូវ​ន័យ​ប្រវត្តិសាស្ត្រ​ច្រើន​អនេក​។ ប្រការ​គួរ​ឲ្យ​សោក​ស្ដាយ​បំផុត​ប្រសិន​បើ សន្តិភាព​នៅ​កម្ពុជា​នា​ពេល​នេះ ត្រូវ​បាន​ជន​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​យក​ជា​ចំណាប់​ខ្មាំង និង​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ខ្លួន និង​ផង​ខ្លួន​នោះ​។ គ្រប់​ភាគី​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គួរ​ត្រូវ​បាន​លើក​តម្កើង ​ផ្ដល់​តម្លៃ និង​ផ្ដល់​សមធម៌​។

ជយោ​! ខួប​ឆ្នាំ​ទី​២៤ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព ទី​ក្រុង​ប៉ារីស ស្ដី​អំពី​កម្ពុជា​!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: