កម្ពុជាថ្ងៃនេះ ថ្ងៃចន្ទ 26 ខែតុលា 2015
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.trackback
ថ្ងៃចន្ទ ២៦ តុលា ២០១៥ នេះ ពិភពលោកបានឃើញកាន់តែច្បាស់ហើយអំពីអ្វីដែលហៅថា «កម្ពុជា»។ រហូតមកដល់ពេលនេះ កម្ពុជានៅតែស្ថិតក្នុងភាពអវិជ្ជា រស់ក្នុងសង្គមព្រៃ ប្រកបដោយហិង្សា។ ប្រទេសដែលរាប់ខ្លួនឯងថាពុទ្ធនិយមនោះ តាមពិតមិនមានអ្វីដូចដែលបានអះអាងនោះទេ។
បាតុកម្មបែបចាត់តាំង ប្រឆាំងនឹងលោក កឹម សុខា រួមទាំងអំពើហិង្សាគួរឲ្យព្រឺខ្លាចទៅលើសូម្បីអ្នកតំណាងរាស្ត្រមានឯកសិទ្ធិ ព្រមទាំងជិះរថយន្តមានស្លាកលេខរដ្ឋសភាផងនោះ បានស្ដែងឲ្យឃើញពីអាណាធិបតេយ្យនិយមបែបមនុស្សព្រៃបំផុតនៅក្នុងសតវត្សរ៍ទី២១ យើងនេះ ដែលគេមិនឃើញមានឡើយនៅក្នុងសង្គមស៊ីវិល័យឯទៀត។
ព្រឹត្តិការណ៍ព្រឹកថ្ងៃនេះ នៅខាងមុខមន្ទីររដ្ឋសភាជាតិនោះ វាពិបាកធ្វើឲ្យមនុស្សទាំងឡាយណាដែលមានសតិសម្បជញ្ញៈជឿបាននោះថា ជាហេតុការណ៍ដែលកើតឡើងពីឆន្ទៈពិតប្រាកដពីអ្នកតវ៉ាទាំងនោះណាស់។ ពីនេះទៅមុខ គេពិបាកនឹងឃើញថា «កម្ពុជា» អាចរំដោះខ្លួនចេញពីអវិជ្ជាបានខ្លាំងណាស់ ដរាបណា «កម្ពុជា» មិនមែនជាឯករាជប្រទេសពិតប្រាកដ ពោលគឺឯករាជ្យទាំងកាយ ឯករាជ្យទាំងចិត្តនោះ។
«កម្ពុជា» តើអ្នកឲ្យជនជាតិអ្នកសង្ឃឹមពីអ្នកបានដោយដូចម្ដេច?
__________________________________________
អានផងដែរ៖
១. ពីសាមញ្ញជនមកជាអ្នកនយោបាយឆ្នើម
២. ដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
[…] […]
[…] __________________________________________ អានផងដែរ៖ ១. លោក កឹម សុខា ក្លាយជាអនុប្រធានទី១ នៃរដ្ឋសភា ២. កម្ពុជាថ្ងៃនេះ ៣. នៅពេលដែលសំឡេងមនុស្សខ្មែរជាងពាក់កណ្ដាលទៀត ត្រូវបានរដ្ឋបំភ្លេចចោល ៤. គណបក្សមួយដែលប្រជារាស្ត្រលះបង់ការជឿទុកចិត្ត ៥. ពីសាមញ្ញជនមកជាអ្នកនយោបាយឆ្នើម ៦. សង្គមស៊ីវិលចាត់ទុកការដកតំណែងលោក កឹម សុខា ផ្ទុយពីរដ្ឋធម្មនុញ្ញ […]
[…] […]
[…] នៅខែតុលា មានប្រកាសមួយចំនួនទាក់ទងនឹងនយោបាយនៅកម្ពុជា មាន៖ ចង់តាំងខ្លួនធ្វើគ្រូភូមា, សន្តិភាពនៃកម្ពុជាមិនបានមកពីជនណាម្នាក់ ឬក្រុមណាមួយផ្ដាច់មុខទេ, កម្ពុជាថ្ងៃនេះ, ពីសាមញ្ញជនមកជាអ្នកនយោបាយឆ្នើម, ដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប្រកាសមួយចំនួនទៀត មាន ដូចជា ការយល់ច្រឡំ និងការសរសេរពាក្យ «បិណ្ឌ» ជា «បិណ្យ» ជា «បិណ្ណ», មណីមេខលា, «វរវង្ស សូរវង្ស» អំណោយពីអតីតព្រះចៅផែនដីខ្មែរ ថ្វាយអតីតព្រះចៅផែនដីសៀម។ […]