jump to navigation

ពី​សាមញ្ញ​ជន​មក​ជា​អ្នក​នយោបាយ​ឆ្នើម ថ្ងៃ​អង្គារ 27 ខែ​តុលា 2015

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, បុគ្គល​សំខាន់, អំពីស្រុកខ្មែរ.
trackback

ព្រឹត្តិការណ៍​តវ៉ា​បែប​ចាត់​តាំង​ប្រឆាំង​នឹង​លោក កឹម សុខា អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា​ជាតិ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ (​២៦ តុលា ២០១៥​) គឺ​ជា​សក្ខី​ភាព​នៃ​គុណ​តម្លៃ​របស់​លោក កឹម សុខា យ៉ាង​ប្រត្យក្ស​ដោយ​ឥត​ប្រកែក​បាន​។ ពី​សមញ្ញ​ជន​ធម្មតា​ម្នាក់ លោក កឹម សុខា បាន​បន្តិច​ម្ដង​ៗ​បោះ​ខ្លួន​ក្លាយ​ជា​ឥស្សរជន​យោបាយ​មាន​តម្លៃ​ពិសេស​មួយ​សម្រាប់​ប្រទេស​ខ្មែរ ដោយ​មិន​បាន​ឆ្លង​កាត់​អ្វី​ដែល​ហៅ​ថា «​ឃ្លោក​លិច​អម្បែង​អណ្ដែត​នោះ​ឡើយ​»​។

ការ​តស៊ូ​ឆ្ពោះ​ទៅ​រក​វិថី​នយោបាយ​ដ៏​ត្រចះ​ត្រចង់​ដើម្បី «​បុព្វ​ហេតុ​ជាតិ​» សម័យ​ថ្មី របស់​លោក​ កឹម សុខា ត្រូវ​បាន​គេ​មើល​ឃើញ​ពី​វីរ​ភាព គួរ​ជា​ទី​សរសើរ លើក​ទឹក​ចិត្ត និង​គោរព​។

ចាប់​តាំង​ពី​ឈាន​ជើង​ចូល​ក្នុង​វិថី​នយោបាយ​ដ៏​ពិត​ប្រាកដ​ដោយ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​នោះ​មក លោក កឹម សុខា បាន​ទទួល​ជោគ​ជ័យ​ដោយ​មិន​មាន​នរណា​នឹក​ស្មាន ព្រម​ទទួល​អសនៈ​​​ចំនួន​៣​លើ​១២៣​អសនៈ​​។ រហូត​មក​ដល់​​ការ​បោះ​ឆ្នោត​នា​ពេល​ថ្មី​ៗ​នេះ​ (​២០១៣​) ទៀត​សោត លោក កឹម សុខា រួម​ជាមួយ​លោក សម រង្ស៊ី ក្នុង​សម្ពន្ធ​ភាព​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បាន​ដណ្ដើម​យក​ឈ្នះ​ការ​បោះ​ឆ្នោត​រហូត​ដល់​ទី​៥៥​អសនៈ​លើ​១២៣​អសនៈ​។ ទាំង​នេះ​ជា​​ប្រាកដ​ការណ៍​មួយ​ដែល​មាន​ធ្វើ​ឲ្យ​អ្នក​នយោបាយ​បដិបក្ខ​ល្វីង​មុខ​មិន​ស្ទើរ មិន​ច្រើន​ក៏​តិច​ដែរ​។

តារាង​ស្ដែង​ឲ្យ​ឃើញ​ពី​ចំនួន​ដ៏​ច្រើន​លើស​លុប ស្ទើរ​ពាក់​កណ្ដាល​នៃ​រដ្ឋសភា​ខ្មែរ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ (​ពណ៌​ខៀវ​) តំណាង​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ក្រុម​ទៀត ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល

លទ្ធផល​ដ៏​អស្ចារ្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​ជាមួយ​លោក កឹម សុខា នៅ​ក្នុង​នោះ​នោះ វា​មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​ពី​តំណែង​ត្រឹម​ជា​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​ជាតិ​នោះ​ទេ ប្រសិន​បើ​គេ​និយាយ​ឲ្យ​ពិត​ប្រាកដ​ពី​សំឡេង​ប្រជាជន​នៅ​ក្នុង​រដ្ឋសភា​ថ្មី​​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នោះ​។

ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ នោះ​​រួច​មក លោក កឹម សុខា មិន​ត្រឹម​តែ​បង្អន់​ដៃ​ទេ ផ្ទុយ​ទៅ​វិញ លោក​ថែម​ទាំង​បង្កើន​ការ​តស៊ូ​ទ្វេ​​ឡើង​ យ៉ាង​ស្វិត​ស្វាញ​ក្នុង​ន័យ​រីក​ចម្រើន​របស់​ជាតិ ជា​ពិសេស​ត​ទល់​នឹង​ភាព​អយុត្តិធម៌​សង្គម ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អំណាច​រឹត​តែ​ឆេះ​ដុំ​ឡើង​ៗ និង​ក្រពុល​មុខ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ប្រជា​ប្រិយភាព ព្រម​ឥស្សរភាព​នៃ​លោក កឹម សុខា ពេល​នេះ បាន​ធ្វើ​ឲ្យ​ខ្លួន​លោក​ក្លាយ​ជា​គូ​នយោបាយ​ថ្មី​មួយ​ដ៏​ស្រួច​ស្រាល​សម្រាប់​អ្នក​មាន​អំណាច​នៅ​ស្រុក​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ ហើយ​ដែល​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈបាតុកម្ម​បណ្ដេញ​រូប​លោក នា​ព្រឹក​ម្សិល​មិញ​នេះ​។

បាតុកម្ម​ទម្លាក់​លោក កឹម សុខា នា​ព្រឹក​មិញ​នេះ មិន​បាន​ត្រឹម​ធ្វើ​ឲ្យ​អាម៉ាស​មុខ​ដល់​អ្នក​ធ្វើ និង​អ្នក​ដឹក​នាំ​ឲ្យ​ធ្វើ តែ​ព្រឹត្តិការណ៍​នេះ​វា​បាន​បន្ថែម​ប្រជា​ប្រិយ​ភាព និង​វិជ្ជមាន​ភាព និង​ភាព​អាណិត​អាសូរ​​មក​លើ​​រូប​លោក កឹម សុខា ទៅ​វិញ ទាំង​ក្នុង​ស្រទាប់​ជាតិ ក៏​ដូច​ជា​នៅ​លើ​ឆាក​អន្តរជាតិ​។ បើ​ទោះ​បី​ជា​ការ​ទាម​ទារ​ឲ្យ​ទម្លាក់​លោក កឹម សុខា បាន​សម្រេច​នៅ​ពេល​ខាង​មុខ​នេះ​ឬ​យ៉ាង​ណា តំណែង​ជា​អនុ​ប្រធាន​រដ្ឋសភា​មែន​មាន​អ្វី​ដែល​គួរ​ជា​ទី​សោក​ស្ដាយ​សោះ​ឡើយ អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ហេតុ​ការណ៍​បែប​នេះ ប្រសិន​បើ​កើត​មាន​ឡើង​ច្រើន​ឡើង​កាល​ណា នោះ​នឹង​រឹត​តែ​ធ្វើ​ឲ្យ​​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​​ជាតិ​ទទួល​បាន​ជោគ​ជ័យ​លើស​ឆ្នាំ​២០១៣ ទៅ​ទៀត​នា​ពេល​ខាង​មុខ​។

លោក​ កឹម សុខា កំពុង​បោះ​ខ្លួន​ក្លាយ​ជា​ឥស្សរជន​នយោបាយ ដែល​ជា​ក្ដី​សង្ឃឹម​ថ្មី​សម្រាប់​កម្ពុជា​នា​អនាគត​ឆាប់​ៗ​នេះ​!

__________________________________________
អាន​ផង​ដែរ​៖
១. លោក កឹម សុខា ក្លាយ​ជា​អនុ​ប្រធាន​ទី​១ នៃ​រដ្ឋសភា
២. កម្ពុជា​ថ្ងៃ​នេះ
៣. នៅ​ពេល​ដែល​សំឡេង​មនុស្ស​ខ្មែរ​ជាង​ពាក់​កណ្ដាល​ទៀត ត្រូវ​បាន​រដ្ឋ​បំភ្លេច​ចោល
៤. គណបក្ស​មួយ​ដែល​ប្រជា​រាស្ត្រ​លះ​បង់​ការ​ជឿ​ទុក​ចិត្ត
៥. ​ដំណើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: