jump to navigation

ព្រះ​ចៅ​អធិការ​វត្ត​និរោធ​រង្សី ព្រះ​នាម ស្រី ធឹម ​អនិច្ចធម្ម ថ្ងៃពុធ 28 ខែតុលា 2015

Posted by សុភ័ក្ត្រ in មរណភាព, អំពីសុភ័ក្ត្រ.
trackback

ព្រះ​ញាណ​សំវរៈ ស្រី ធឹម ព្រះរាជាគណៈថ្នាក់ចត្វា និង​ជា​​ចៅ​អធិការ​វត្ត​និរោធរង្សី សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ បាន​អនិច្ច​ធម្ម​ហើយ នា​ថ្ងៃ​ពុធ​ ១​រោច ខែ​អស្សុជ ឆ្នាំ​មមែ សប្ដ​ស័ក ព.ស.​២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥ ក្នុង​ព្រះ​ជន្ម​៨២​ព្រះ​វស្សា​ដោយ​ជរា​ពាធ​។ ព្រះ​សព​ព្រះ​អង្គ​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​តាម​បវេណី​ព្រះ​ពុទ្ធ​សាសនា នៅ​វត្ត​និរោធ​រង្សី ចំនួន​៣​ខែ ចាប់​តាំង​ពី​ថ្ងៃ​ទទួល​អនិច្ចធម្ម​នេះ​ត​ទៅ​។

វត្ត​និរោធ​រង្សី គឺ​វត្ត​ដែល​ខ្ញុំ​មាន​អនុស្សាវរីយ៍​ច្រើន​ណាស់ និង​ជា​ពិសេស​ជាមួយ​ព្រះ​ចៅ​អធិការ​រូប​នេះ ក៏​ដូច​ជា​ព្រះ​ចៅ​អធិការ​រូប​មុន ព្រះ​នាម ស្វាយ អ៊ុយ គឺដោយ​សារ​ជី​ដូន​របស់​ខ្ញុំ​ដែល​បូជា​នឹង​ព្រះ​ពុទ្ធ​សាសនា​តាំង​ពី​ដើម​រៀង​មក​។ រូប​ខ្ញុំ​ផ្ទាល់​តែង​តែ​វត្ត​មាន​នឹង​វត្ត​តាំង​ពី​នៅ​តូច​មក​ម្ល៉េះ​ជាមួយ​ជី​ដូន រហូត​ចេះ​សូត្រ​ធម៌ និង​ជា​ទី​ស្រឡាញ់​នៃ​ព្រះ​ចៅ​អធិការ​ទាំង​ពីរ​រូប​ផង​ដែរ​។

ចាប់​តាំង​ពី​ព្រះ​ចៅ​អធិការ​ចាស់ ព្រះ​នាម ស្វាយ អ៊ុយ អនិច្ចធម្ម​ទៅ ព្រះ​ញាណ​សំវរៈ ស្រី ធឹម ព្រះ​អង្គ​បាន​ឡើង​បន្ត​ជា​ចៅ​អធិការ​រហូត​ដល់​គ្រា​ព្រះ​អង្គ​អស់​ព្រះ​ជន្ម​នា​ថ្ងៃ​នេះ​។ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​មក​នេះ រូប​ខ្ញុំ​ក៏​បាន​ចូល​ក្រាប​បង្គំ​ព្រះ​អង្គ ព្រម​ទទួល​ការ​ទូទ្មាន និង​ពរ​ជ័យ​ពី​ព្រះ​អង្គ​ផង​ដែរ​។ កាល​ណុះ ខ្ញុំ​សង្កេត​ឃើញ​ថា បើ​ទោះ​បី​ព្រះ​អង្គ​ជរា​ក្ដី ព្រះ​អង្គ​នៅ​ចាំ​ និង​មិន​វង្វេង​ទេ​។

សូម​ឧទ្ទិស​ថ្វាយ​ដួង​ព្រះ​វិញ្ញាណ​ព្រះ​ញាណ​សំវរៈ ស្រី ធឹម ព្រះរាជាគណៈថ្នាក់ចត្វា បាន​ប្រសព្វ​នឹង​ព្រះ​និព្វាន ដែល​ក្នុង​មួយ​ព្រះ​ជន្ម​ព្រះ​អង្គ​បាន​បូជា​ចំពោះ​ព្រះ​ពុទ្ធ​សាសនា តាម​ព្រះ​បំណង​ហោង​៕​៚

រូប​នេះ​ខ្ញុំ​ថត​កាល​ទៅ​ក្រាប​បង្គំ​ព្រះ​អង្គ នា​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ នា​កុដិ​ព្រះ​អង្គ ក្នុង​វត្ត​និរោធ​រង្សី

Advertisements

មតិ»

1. ស្រី ធឹម | ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃ​ព្រហស្បតិ៍ 29 ខែតុលា 2015

[…] ព្រះ​ចៅ​អធិការ​វត្ត​និរោធ​រង្សី ព្… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: