jump to navigation

​ដំណើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ថ្ងៃសុក្រ 30 ខែតុលា 2015

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

ថ្ងៃ​សុក្រ (​៣០ តុលា ២០១៥​) នេះ ប្រទេស​កម្ពុជា តាម​រយៈ​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្លួន​និង​ពិភព​លោក​មាន​ការ​សើច​ចំអក ព្រម​ទាំង​ហួស​ចិត្ត​បំផុត នូវ​ទង្វើ​ប្រកប​ដោយ​​កង្វះ​ភាព​ទទួល​ខុស​ត្រូវ​ចំពោះ​ជាតិ និង​មាតុភូមិ និង​គួរ​ឲ្យ​ហួស​ចិត្ត​ជា​ទី​បំផុត​។ អ្នក​តំណាង​រាស្ត្រ​​ (ទាំង​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ផ្ទាល់ និង​តំណាង​រាស្ត្រ​មិន​បាន​ជាប់​ឆ្នោត) ចំនួន​៦៨​រូប (​១០០​ភាគ​រយ​) បាន​ធ្វើ​ការ​បោះ​ឆ្នោត​ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុ​ប្រធាន​រដ្ឋសភា​ទី​១ យ៉ាង​តក់​ក្រហល់​។

ការ​បោះ​ឆ្នោត​ទម្លាក់​លោក កឹម សុខា នា​ថ្ងៃ​នេះ គឺ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក ហ៊ុន សែន​ ធ្វើ​ការ​ព្រមាន​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង​ការ​តវ៉ា​បែប​​រៀប​ចំ​មួយ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ (​២៦ តុលា ២០១៥​) ដើម​សប្ដាហ៍​កន្លង​មក​នេះ​។

ប្រជាជន​ខ្មែរ ដែល​មានសតិ​សម្បជញ្ញៈ​បាន​មើល​ឃើញ​ពី​ភាព​មិន​សម​ហេតុ​ផល​នៃ​ទង្វើ​របស់​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​នា​ថ្ងៃ​នេះ​។ ភ្លាម​ៗ​នេះ​ដែល​អង្គការ​ និង​សមាគម​មិន​មែន​រដ្ឋាភិបាល​ចំនួន​១០​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ដោយ​​បាន​ចាត់​ទុក​ការ​បោះ​ឆ្នោត​ទម្លាក់​លោក កឹម សុខា ពី​អនុ​ប្រធាន​​ទី​១​នៃ​រដ្ឋ​សភា​នា​ថ្ងៃ​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​​ការ​​លទ្ធិ​ប្រជា​ធិបតេយ្យ​ សេរី​ភាព​បញ្ចេ​ញ​មតិ​នៅ​​កម្ពុជា ហើយ​ថា​​ដំណើរ​ការ​បោះ​ឆ្នោត​ទម្លាក់​នេះ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​។​

ការ​រួម​អំណាច​គ្នា​ពី​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នា​ថ្ងៃ​នេះ បាន​ត្រូវ​គេ​មើល​ឃើញ​ពី​ភាព​ផ្ដាច់​ការ និង​អ​ឯករាជ​ភាព​នៃ​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ ដោយ​ធ្វើ​ឡើង​គ្មានការ​ជជែក​វែក​ញែក​រក​ខុស​ត្រូវ ហើយ​វា​បាន​ឆ្លុះ​បញ្ចាំង​​យ៉ាង​ច្បាស់​ណាស់​ថា ការ​ដក​ដំណែង​លោក កឹម សុខា ពី​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋ​សភា​នា​ថ្ងៃ​នេះ​បាន​បង្ហាញ​ថា​ដំណើរ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ថយ​ក្រោយ​យ៉ាង​ពិត​ប្រាកដ​៕​

__________________________________________
អាន​ផង​ដែរ​៖
១. លោក កឹម សុខា ក្លាយ​ជា​អនុ​ប្រធាន​ទី​១ នៃ​រដ្ឋសភា
២. កម្ពុជា​ថ្ងៃ​នេះ
៣. នៅ​ពេល​ដែល​សំឡេង​មនុស្ស​ខ្មែរ​ជាង​ពាក់​កណ្ដាល​ទៀត ត្រូវ​បាន​រដ្ឋ​បំភ្លេច​ចោល
៤. គណបក្ស​មួយ​ដែល​ប្រជា​រាស្ត្រ​លះ​បង់​ការ​ជឿ​ទុក​ចិត្ត
៥. ពី​សាមញ្ញ​ជន​មក​ជា​អ្នក​នយោបាយ​ឆ្នើម
៦. សង្គមស៊ីវិលចាត់ទុក​ការ​ដកតំណែង​លោក កឹម សុខា ផ្ទុយពីរដ្ឋធម្មនុញ្ញ​​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: