jump to navigation

អនាគត​មួយ​ដ៏​ភ្លឺ​ស្វាង​របស់​ប្រជាជន​ភូមា ថ្ងៃ​អាទិត្យ 8 ខែ​វិច្ឆិកា 2015

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, បរិយាយ​ថ្ងៃ​នេះ.
trackback

ថ្ងៃអាទិត្យ (៨ វិច្ឆិកា ២០១៥) នេះ ប្រជាជន​ភូមា​បាន​ចេញ​ទៅ​បោះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ជា​ប្រវត្តិ​សាស្ត្រ​ថ្មី​ម្ដង​ទៀត​។ តាមស្ថិតិ​រាយ​ការណ៍​ថា មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ​មិន​តិច​ជាង​៨០​ភាគ​រយ ឬ​ប្រមាណ​៣កោដិ​នាក់​ទេ​។ នេះបង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាជន​ភូមា​កំពុង​ស្រែក​ឃ្លាន​រក​អនាគត​ដ៏​ត្រចះ​ត្រចង់​មួយ សម្រាប់​ខ្លួន​របស់​ពួក​គេ ក៏​ដូច​ជា​សម្រាប់ប្រទេស​ជាតិ​របស់​ពួក​គេ​។

សន្ទុះ​នៃ​ការ​ចេញ​មក​បោះ​ឆ្នោត​របស់​ប្រជាជន​ភូមា​នា​ថ្ងៃ​នេះ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ប្រជាជន​ភូមា​ពិត​ជា​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​ធ្វើ​ស្វ័យ​សម្រេច​លើ​ជោគ​វាសនា​របស់​ពួក​គេ បើ​ទោះ​បី​ពួក​គេ​បាន​រស់​នៅ​ក្នុង​របប​​ផ្ដាច់​ការ​បែប​យោធា​និយម​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​នក​ហើយ​ក្ដី​។ ហើយ​អ្វី​ដែល​រឹត​តែ​គួរ​ឲ្យកើត​សរសើរ​ទៅ​ទៀត​នោះ គឺ​បន្ទាប់​ពី​ភូមា​បាន​ចាប់​ផ្ដើម​បើក​ប្រទេស​របស់​ខ្លួន​មិន​ទាំង​ដល់​៥​ឆ្នាំ​ស្រួល​បួល​ផង ភូមា​បាន​ដើរ​ក្នុង​គន្លង​ការ​ដឹក​នាំ​បែប​ប្រជាធិបតេយ្យ​និយម​យ៉ាង​ឆាប់​រហ័ស និង​​ស្ទើរ​មិន​គួរ​ឲ្យ​​ជឿ​។

គ្មាន​អ្វី​ដែល​ត្រូវ​បដិសេធ​ទេ ដ្បិត​តែ​ជា​រដ្ឋាភិបាល​ទាហាន​ផ្ដាច់​ការ រដ្ឋាភិបាល​ភូមា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​​អនាគត​នៃ​ប្រទេស​របស់​គេ​។ បើ​ទោះ​បី​ជា​លទ្ធផល​​នៃ​ការ​បោះ​ឆ្នោត​មិន​ប្រាកដ​ប្រជា ឬ​ករណី​អាក្រក់​ណា​មួយ​នោះ រដ្ឋាភិបាល​ទាហាន​និង​ចាញ់​ភ្លូក​ទឹក​ភ្លូក​ដី​ជា​ថ្មី​ម្ដង​ទៀត​នោះ តែ​រដ្ឋាភិបាល​ភូមា​បាន​ដាក់​ចិត្ត​កែ​ប្រែ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​គេ ដោយ​បោះ​ជំហាន​ទៅ​រក​ការ​បោះ​ឆ្នោត​សម្រាប់​ថ្ងៃ​នេះ ដោយ​ឥត​ងាក​ថយ​។

ដោយ​ឡែក​ខាង​កង​ទ័ព​វិញ បាន​ចេញ​មក​ប្រកាស​ម្ដង​ជា​ពីរ​ដង​ក្នុង​ការ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ទោះ​ក្នុង​លទ្ធផល​បែប​ណា​ក៏​ដោយ ហើយ​ថា គ្មាន​ហេតុ​ផល​អ្វី​ដែល​ត្រូវ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​នោះ​ទេ​។ នេះ​បាន​ចំ​ជា​រដ្ឋា​ភិបាល​ដែល​ហ៊ាន​ស៊ី​ហ៊ាន​សង និង​រាប់​ថា​ជា​ភ័ព្វ​សំណាង​របស់​ប្រជាជន​ភូមា​ក៏​ថា​បាន ដែល​នៅ​ទី​បំផុត​ពួក​គេ​ទទួល​បាន​រដ្ឋាភិបាល​មួយ​ដែល​ហ៊ាន​ទទួល​ស្គាល់ការ​ពិត និង​ក្លាហាន​សម្រាប់​ភាព​វិជ្ជមាន​នៃ​ការ​ផ្លាស់​ប្ដូរ​មួយ​របស់​ប្រទេស​ពួក​គេ​។

សូម​ឲ្យ​ប្រជាជន​ភូមា​ទទួល​បាន​នូវ​រដ្ឋាភិបាល​ដ៏​ល្អ​មួយ​ដែល​ជា​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ និង​សូម​ឲ្យ​ការ​ផ្លាស់​ប្ដូរ​ដ៏​ល្អ​មួយ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ភូមា​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕

ប្រជាជន​ភូមា​ចេញ​មក​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ ៨​ វិច្ឆិកា ២០១៥ នេះ
ប្រជាជន​ភូមា​ចេញ​មក​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ ៨​ វិច្ឆិកា ២០១៥ នេះ
ប្រជាជន​ភូមា​ចេញ​មក​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ ៨​ វិច្ឆិកា ២០១៥ នេះ

____________________________________________________
អាន​ផង​ដែរ​
១. ចង់​តាំង​ខ្លួន​​ធ្វើ​គ្រូ​ភូមា
២. អបអរ​សាទរ​ប្រជាជន​ភូមា​ដ៏​ហាន​ក្លា
៣. អប​អរ​សាទរ​ប្រជាជន​តៃវ៉ាន់
៤. ភូមា​ជប់​លៀង​ធំ​បិទ​តំណាល​សភា​នាយ​ទាហាន
៥. ទំព័រ​ប្រវត្តិ​សាស្ត្របើក – រដ្ឋសភា​ឈុត​ថ្មី​ភូមា​បើក​សម័យ​ប្រជុំ​លើក​ទី​១
៦.​ ភូមា​បាន​ប្រធានាធិបតី​ថ្មី​ស៊ីវិល​ទី​១​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ
៧. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី

Advertisements

មតិ»

1. ចង់​តាំង​ខ្លួន​​ធ្វើ​គ្រូ​ភូមា | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 9 ខែ​វិច្ឆិកា 2015
2. អបអរ​សាទរ​ប្រជាជន​ភូមា​ដ៏​ហាន​ក្លា | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 14 ខែ​វិច្ឆិកា 2015
3. អប​អរ​សាទរ​ប្រជាជន​តៃវ៉ាន់ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 19 ខែ​មករា 2016
4. ភូមា​ជប់​លៀង​ធំ​បិទ​តំណាល​សភា​នាយ​ទាហាន | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 2 ខែ​កុម្ភៈ 2016
5. ទំព័រ​ប្រវត្តិ​សាស្ត្របើក – រដ្ឋសភា​ឈុត​ថ្មី​ភូមា​បើក​សម័យ​ប្រជុំ​លើក​ទី​១ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 3 ខែ​កុម្ភៈ 2016

[…] បន្ទាប់​ពី​ការ​បោះ​ឆ្នោត​សាកល​នា​ខែ​វិច្ឆិកា […]

6. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 19 ខែ​កុម្ភៈ 2016
7. ភូមា​បាន​ប្រធានាធិបតី​ថ្មី​ស៊ីវិល​ទី​១​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 16 ខែ​មីនា 2016
8. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 1 ខែ​មេសា 2016

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: