jump to navigation

អបអរ​សាទរ​ប្រជាជន​ភូមា​ដ៏​ហាន​ក្លា ថ្ងៃ​អង្គារ 10 ខែ​វិច្ឆិកា 2015

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, បរិយាយ​ថ្ងៃ​នេះ.
trackback

បន្ទាប់​ពី​ប្រជាជន​ភូមា​ជា​ច្រើន​ភ្លូក​ទឹក​ដី​បាន​នាំ​គ្នា​ចេញ​ទៅ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ដើម​សប្ដាហ៍​កន្លង​មក​នេះ លទ្ធផល​ជា​បណ្ដោះ​អាសន្ន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លិទ្ធិ​ប្រជាធិបតេយ្យ​របស់​អ្នក​ស្រី​អ៊ុង សាន​ស៊ូជី បាន​ទទួល​សំឡេង​ឆ្នោត​យ៉ាង​ច្រើន​លើស​លុប និង​អាច​ឈាន​ទៅ​ចាត់​តាំង​រដ្ឋាភិបាល​ថ្មី​ដោយ​ខ្លួន​ឯងផង​ទៀត​។ ជ័យ​ជម្នះ​របស់​គណបក្ស​លោក​ស្រី​នេះ បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​សាទរ ជា​ពិសេស​​ពី​សេចក្ដី​ក្លាហាន​ដ៏​មុះ​មុត​នៃ​ប្រជាជន​ភូមា​ទាំង​មូល​។

មាន​ព័ត៌មាន​ឲ្យ​ដឹង​គណបក្ស​លោក​ស្រី​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​មិន​តិច​ជាង​៨០​ភាគ​រយ​នៃ​សន្លឹក​ឆ្នោត​បាន​ការ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​គណបក្ស​លោក​ស្រី​ឈ្នះ​ដាច់​លើ​គណបក្ស​របស់​រដ្ឋាភិបាល​ ដែល​មាន​ប្រភព​ដើម​ចេញ​ពី​ពួក​ទាហាន​នោះ​។

វា​គួរ​ឲ្យ​អស្ចារ្យ​ណាស់​ សម្រាប់​ការ​រង់​ចាំ​រយៈ​ពេល​ប្រមាណ​២៥​ឆ្នាំ​របស់​ប្រជា​ជន​ភូមា ហើយ​ដែល​សុបិន​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ម្ដង​ទៀត​។ វា​ក៏​គួរ​ឲ្យ​កោត​សរសើរ​ផង​ដែរ ដែល​ម្ដង​នេះ​ទាំង​រដ្ឋាភិបាល ទាំង​កងទ័ព​ភូមា​បាន​ប្រកាស​ទទួល​ស្គាល់​ពី​បរាជ័យ ហើយ​ថា​ត្រៀម​ខ្លួន​ប្រគល់​អំណាច និង​បម្រើ​រដ្ឋាភិបាល​ថ្មី​ដែល​ប្រសូត​ចេញ​ពី​ការ​បោះ​ឆ្នោត​នា​ពេល​នេះ​ផង​ដែរ​។ នេះ​អាច​រាប់​បាន​ថា​ជា​សំណាង​ជាន់​លើ​សំណាង​របស់​ប្រជាជន​ភូមា​ផង​ដែរ​។

ការ​បោះ​ឆ្នោត​គ្រា​នេះ​នៅ​ភូមា​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ភាព​ហាន​ក្លា​របស់​ប្រជាជន​ភូមា ដែល​បាន​សម្ដែង​ចេញ​យ៉ាង​ច្បាស់​ពី​តម្រូវ​ការ​នៃ​ការ​ផ្លាស់​ប្ដូរ​របប​មួយ​ដែល​គ្រប់​គ្រង​ប្រទេស​គេ​អស់​ជា​ច្រើន​សតវត្សរ៍​​។ ប្រជាជន​ភូមា​បាន​បង្ហាញ​ដល់​ពិភព​លោក​ឲ្យ​ឃើញ​ពី​ភាព​អន្ទះ​សារ​ចង់​បាន​សេរីភាព​ពី​របប​ថ្មី​មួយ ហើយ​ថា​ពួក​គេ​មិន​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ផ្លាស់​ប្ដូរ​នោះ​ឡើយ បើ​ទោះ​បី​មាន​ការ​គំរាម​កំហែង​គ្រប់​បែប​យ៉ាង​ទាំង​ក្នុង​ និង​មុន​ពេល​បោះ​ឆ្នោត​ក្ដី​។

សេចក្ដី​ហាន​ក្លា​នៃ​ប្រជាជន​ភូមា​នា​ពេល​នេះ​បាន​ក្លាយ​ជា​កម្លាំង​ចលករ​​សម្រាប់​ប្រជាជន​នានា​នៅ​លើ​សាកល​លោក ដើម្បី​ហាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​មួយ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​របប​ដែល​​ពួក​គេ​មិន​ត្រូវ​ការ​។ សូម​ឲ្យ​ភាព​ក្លា​ហាន​របស់​ប្រជាជន​ភូមា​នា​ពេល​នេះ​ជួយ​ជម្រុញ​បន្ថែម​ទឹក​ចិត្ត​ប្រជាជន​ទាំង​អស់​លើ​ពិភព​លោក និង​សូម​ចូល​រួម​អបអរ​ជា​ថ្មី​ម្ដង​ទៀត​ចំពោះ​ប្រជាជន​ភូមា​។ អ្នក​មាន​សេរីភាព​ហើយ​! ជយោ​!

រូប​ភាព​ប្រជាជន​ភូមា​ចេញ​មក​ឆ្លង​ជ័យ​ជម្នះ​នៃ​សេរី​ភាព​របស់​ខ្លួន








____________________________________________________
អាន​ផង​ដែរ​
១. ចង់​តាំង​ខ្លួន​​ធ្វើ​គ្រូ​ភូមា
២. អនាគត​មួយ​ដ៏​ភ្លឺ​ស្វាង​របស់​ប្រជាជន​ភូមា
៣. អប​អរ​សាទរ​ប្រជាជន​តៃវ៉ាន់
៤. ភូមា​ជប់​លៀង​ធំ​បិទ​តំណាល​សភា​នាយ​ទាហាន
៥. ទំព័រ​ប្រវត្តិ​សាស្ត្របើក – រដ្ឋសភា​ឈុត​ថ្មី​ភូមា​បើក​សម័យ​ប្រជុំ​លើក​ទី​១
៦.​ ភូមា​បាន​ប្រធានាធិបតី​ថ្មី​ស៊ីវិល​ទី​១​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ
៧. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី

Advertisements

មតិ»

1. អនាគត​មួយ​ដ៏​ភ្លឺ​ស្វាង​របស់​ប្រជាជន​ភូមា | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 14 ខែ​វិច្ឆិកា 2015
2. ចង់​តាំង​ខ្លួន​​ធ្វើ​គ្រូ​ភូមា | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 14 ខែ​វិច្ឆិកា 2015
3. អប​អរ​សាទរ​ប្រជាជន​តៃវ៉ាន់ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 19 ខែ​មករា 2016
4. ភូមា​ជប់​លៀង​ធំ​បិទ​តំណាល​សភា​នាយ​ទាហាន | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 2 ខែ​កុម្ភៈ 2016
5. ទំព័រ​ប្រវត្តិ​សាស្ត្របើក – រដ្ឋសភា​ឈុត​ថ្មី​ភូមា​បើក​សម័យ​ប្រជុំ​លើក​ទី​១ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 3 ខែ​កុម្ភៈ 2016
6. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 19 ខែ​កុម្ភៈ 2016
7. ភូមា​បាន​ប្រធានាធិបតី​ថ្មី​ស៊ីវិល​ទី​១​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 16 ខែ​មីនា 2016
8. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 1 ខែ​មេសា 2016

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: