jump to navigation

Repost: ព្រះ​សលៀង​​នៃ​​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ ព្រះ​ ​នរោត្ដម បរម​រាម​ទេវាវតារ ថ្ងៃសៅរ៍ 14 ខែវិច្ឆិកា 2015

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

នេះ​ជា​ព្រះ​សលៀង​ដ៏​មាន​ចំណាស់​មួយ​យ៉ាង​ល្អ​វិចិត្រ គឺ​ជា​ព្រះ​សលៀង​ផ្ទាល់​នៃ​​​​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ ព្រះ​ ​នរោត្ដម បរម​រាម​ទេវាវតារ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​។

ព្រះ​សលៀង​នេះ​មាន​អាយុ​មិន​តិច​ជាង​១៥០​ឆ្នាំ​ទេ (​ប្រមាណ​គ.ស.​១៨៦៥​)​។ ជា​ព្រះ​សលៀង​ដែល​នៅ​មាន​លក្ខណៈ​ល្អ និង​ឃើញ​ពី​ភាព​វិចិត្រ​ពិត​ៗ​នៃ​ស្នាដៃ​សិល្បៈ​ខ្មែរ​បុរាណ ខុស​ពី​ព្រះ​សលៀង​ដែល​សាង​ឡើង​នា​សម័យ​ក្រោយ​ៗ​មក​។

ព្រះ​សលៀង​នេះ​សាង​​អំពី​ឈើ​ ព្រម​ទាំង​ភ្លុក ប្រដាប់​ដោយ​កញ្ចក់ ម្រ័ក្សណ៍ និង​ទិប​មាស ដោយ​មាន​ឆ្លាក់​ចម្លាក់​ត្រា​ផុស​​ព្រះ​រាជ​សង្ហារ សម្រាប់​​ជា​គ្រឿង​សម្គាល់​នៃ​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​យ៉ាង​គួរ​ឲ្យ​អត់​ស្ងើច​សរសើរ​គ្មាន​។

តាម​ការ​ប្រាប់​បង្ហាញ​ឲ្យ​ដឹង​ថា ព្រះ​សលៀង​នេះ​ប្រើ​ប្រាស់​ជា​យាន​ផ្ទាល់​នៃ​ព្រះ​ករុណា ព្រះ​សុវណ្ណ​កោដ្ឋ នា​អតីត​ព្រះ​បរម​រាជ​វាំង​ចាស់ ក្រុង​ឧត្ដុង្គ​មាន​ជ័យ​​។ បច្ចុប្បន្ន​នេះ ព្រះ​សលៀង​​នេះ ត្រូវ​បាន​រាជការ ដាក់​តាំង​បង្ហាញ​ភ្ញៀវ​ទេសចរណ៍ ក៏​ដូច​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ស្វែង​យល់​នៅ​ឯ​សារ​មន្ទីរ​ជាតិ ព្រះ​រាជ​ធានី​ភ្នំពេញ​​៕​៚

ព្រះ​ករុណា​ព្រះ​នរោត្ដម កំពុង​គង់​ប្រថាប់​លើ​ព្រះ​សលៀង​នេះ

_______________________________________________
អាន​ផង​ដែរ​
១. ព្រះ​សលៀង​សុវណ្ណ​វិចិត្រ
២. ព្រះទីន័ង​សិវិកា ឬ​ព្រះ​វ
៣. ព្រះ​សលៀង​សសម្រាប់​​ព្រះ​មហា​ក្សត្រីយ៍
៤. ព្រះ​សលៀង
៥. ព្រះ​រាជ​រថ​បុស្បុក​នាគ​រាជ ក្បាល​៣៦

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: