jump to navigation

ចក្រពត្តិ ថ្ងៃអាទិត្យ 15 ខែវិច្ឆិកា 2015

Posted by សុភ័ក្ត្រ in អំពីភាសា, អំពីស្រុកខ្មែរ.
trackback

«ចក្រពត្តិ​» ពាក្យ​នេះ​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​បាន​ផ្ដល់​និយម​ន័យ​ថា៖

ចក្រពត្តិ ច័ក-ក្រៈ-ព័ត ឬ ច័ក-ក្រ-ព័ត សំ.; បា. ( ន. ) (ចក្រវរ្តិ​ន៑; ចក្កវត្តិ “ស្ដេច​ដែល​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន”) បរម​ក្សត្រ​ដែល​មាន​បុណ្យ​អំណាច​ដ៏​ពន្លឹក មាន​ចក្រ​កើត​សម្រាប់​បុណ្យ, អាច​ត្រាស់​ប្រើ​ចក្រ​នោះ​ឲ្យ​ប្រព្រឹត្ត​ទៅ​គ្រប់​ទី​តំបន់​បាន​តាម​ត្រូវ​ការ ឥត​មាន​ទើស​ទាក់, ទ្រង់​មាន​ឥទ្ធានុភាព​ច្រើន​ជា​អនេក, ជា​ម្ចាស់​លើ​ទ្វីប​ក្នុង​ពិភព​លោក, ទ្រង់​ប្រព្រឹត្ត​សុចរិត​ធម៌ និង​ទសពិធ​រាជ​ធម៌ ខ្ជាប់ខ្ជួន​មិន​មាន​ល្អៀង ហើយ​អាច​ប្រដៅ​ពួក​មនុស្ស​ឲ្យ​ប្រព្រឹត្ត​ល្អ​ផង : ស្ដេច​ចក្រពត្តិ ។ (យូរ​ៗ ណាស់​ទើប​មាន​ម្ដង​ៗ) ។

នៅ​ក្នុង​បរិបទ​នៃ​ពួក​កុម្មុយនីស្ត​វិញ «ចក្រពត្តិ​» នេះ​ត្រូវ​គេ​ប្រើ​សំដៅ​លើ​ពួក​​ប្រទេស​ដែល​មាន​អំណាច​ចង់​គ្រប់​គ្រង​ពិភព​លោក (ក្នុង​ន័យ​អ​វិជ្ជមាន​)​។ ដែល​សមមូល​នឹង​ភាសា​អង់គ្លេស​ថា «​imperialism​»​។

ឧទាហរណ៍​៖ បក្ស រដ្ឋ និង​ប្រជាជន​ត្រូវ​​នាំ​គ្នា​ប្រយុទ្ធ​ប្រឆាំង នឹង​ពួក​ចក្រ​ពត្តិ​អាមេរិក​។

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: