jump to navigation

ពិធី​សម្ពោធ​ស្ពាន​ព្រះ​បាទ​​មុនីវង្ស ថ្ងៃ​អង្គារ 17 ខែ​វិច្ឆិកា 2015

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អតីតភាព, អំពីស្រុកខ្មែរ.
trackback

ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៦ គឺ​កាល​ពី​៤៩​ឆ្នាំ​មុន​នេះ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​ដ៏​ខ្ពង់​ខ្ពស់​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​នរោត្ដម សីហនុ (​អតីត​ព្រះ​មហា​វីរ​ក្សត្រិយ៍​) សំណង់​ស្ពាន​ថ្ម​ថ្មី​មួយ គឺ​ស្ពាន «​ព្រះ​មុនីវង្ស​» ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ នៅ​ក្រោម​ព្រះ​ភិរុណ​ដ៏​ជោគ​ជាំ ដែល​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​យាង​កាត់​ខ្សែ​បូ​ជា​និមិត្ត​រូប​។ ស្ពាន​ថ្ម​ថ្មី​សឡាង​ដែល​ជា​សមិទ្ធិ​នៃ​សង្គម​រាស្ត្រ​និយម​ដ៏​រុង​រឿង​នេះ បាន​ត​ភ្ជាប់​ពី​ប្រជាជន​នៅ​ច្បារ​អំពៅ ខេត្ត​កណ្ដាល ជាមួយ​នឹង​ប្រជាជន​នៅ​ក្នុង​រាជ​ធានី​បាន​យ៉ាង​ងាយ​ស្រួល​។

នៅ​ពេល​ជាមួយ​គ្នា​នោះ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​ក៏​បាន​យាង​សម្ពោធ​វិថី​ក្រាល​ថ្ម និង​ចាក់​កៅស៊ូ​មួយ​ខ្សែ​តាម​រូប​ភាព​ផង​ដែរ​។ វិថី​នេះ​ត្រូវ​បាន​កសាង​ឡើង​ដយ​ប្រជារាស្ត្រ​នៅ​ច្បារ​អំពៅ រួម​ចំណែក​កសាង​ជាតិ​ក្រោម​មាគ៌ា​នៃ​របប​សង្គម​ដ៏​ភ្លឺ​ស្វាង​៕

23119769781_9c63ee98fe_o

វិសាល​ដ្ឋាន និង​ស្ពាន​ «​ព្រះ​មុនីវង្ស​» ជា​សមិទ្ធិ​ធំ​ផ្សេង​ទៀត​របស់​សង្គម

22690007618_982b985bbe_o

វិសាល​ដ្ឋាន និង​ស្ពាន​ «​ព្រះ​មុនីវង្ស​» ជា​សមិទ្ធិ​ធំ​ផ្សេង​ទៀត​របស់​សង្គម

22689811538_60b4fd1d36_o

នៅ​ក្រោម​ភ្លៀង​ដ៏​ជោគ​ជាំ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​កាត់​ខ្សែ​បូ​ជា​និមិត្ត​រូប សម្ពោធ​ស្ពាន​ព្រះ​មុនីវង្ស

ស្ពាន​ព្រះ​មុនីវង្ស​នា​ថ្ងៃ​សម្ពោធ

23082403516_c49d725027_o

ពិធី​សម្ពោធ​ស្ពាន​ព្រះ​បាទ​​មុនីវង្ស

22487270633_3dc7ea7051_o

សម្ពោធ​ផ្លូវ​ស្ថាបនា​ដោយ​រាស្ត្រ​នៅ​ច្បារ​អំពៅ

____________________________________________
អាន​ផង​ដែរ
១. ពិធី​សម្ពោធ​មហោស្រព​ជាតិ «​ព្រះ​សុរាម្រិត​»

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: