jump to navigation

ផ្កាយ​រណប​ទី​១ (លាវ សេត​១​) របស់​លាវ បាន​បង្ហោះ​ហើយ ថ្ងៃ​អាទិត្យ 22 ខែ​វិច្ឆិកា 2015

Posted by សុភ័ក្ត្រ in ພາສາລາວ, 中文.
trackback

ដូច​តាម​ការ​គ្រោង​ទុក ផ្កាយ​រណប​ទី​១ ដែល​មាន​ឈ្មោះ​ថា លាវ សេត​១ របស់​ប្រទេស​លាវ ត្រូវ​បាន​បង្ហោះ​នៅ​លើ​អវកាស​វិថី​ហើយ នា​វេលា​ម៉ោង​០០.០៧ នាទី ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ម្សិល​មិញ​នេះ​ នៅ​ឯ​ប្រទេស​ចិន។

ផ្កាយ​រណប​ទី​១​របស់​ប្រទេស​លាវ​នេះ គឺ​ជា​កិច្ច​សហ​ប្រតិបត្តិការ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​របស់​លាវ ជាមួយ​ប្រទេស​ចិន ហើយ​​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លាវ​អនុម័ត​ឲ្យ​ក្រុមហ៊ុន​របស់​ចិន​ឈ្មោះ China Asia Pacific Mobile Telecom Satellite ធ្វើ​ការ​សាង​សង់​តាំង​ពី​ឆ្នាំ​២០១១ មក​ម្ល៉េះ​។ លាវ​សេត​១ នឹង​ជួយ​លើក​កម្ពស់​វិស័យ​បញ្ជូន​ព័ត៌មាន សម្រាប់​សេវាកម្ម​ទូរគមនាគមន៍​របស់​ប្រទេស​លាវ​ឲ្យ​ប្រសើរ​ឡើង​​។

ការ​បង្ហោះ​ផ្កាយ​រណប លាវ សេត​១​ នា​ពេល​នេះ គឺ​ជា​អបអរ​សាទរ​ខួប​ឆ្នាំ​ទី​៤០ នៃ​ថ្ងៃ​​បុណ្យ​ជាតិ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​​លាវ​ផង​ដែរ​៕

illustrativen-wpcf_728x413
ផ្កាយ​រណប​ទី​១ (លាវ សេត​១​) របស់​លាវ បាន​បង្ហោះ​ហើយ

__________________________________
អាន​ផង​ដែរ​៖
១. លាវ នឹង​បង្ហោះ​ផ្កាយ​រណប​ទី​១​របស់​ខ្លួន​នា​ឆ្នាំ​២០១៥ ខាង​មុខ​នេះ
២. ລາວ ຈະສົ່ງ ດາວທຽມ ດວງທຳອິດ ຂອງ ລາວ ຂຶ້ນສູ່ ວົງໂຄຈອນ ເພື່ອສະຫຼອງ ຄົບຮອບ 40 ປີ ສປປ ລາວ
៣. លាវ ចាត់​បុណ្យ​ធំ ឆ្លង​៤០​ឆ្នាំ ថ្ងៃ​ស្ថាបនា សបប​.​លាវ
៤. លាវ​កាត់​ខ្សែ​បូ​សម្ពោធ​រោង​ចក្រ​ផលិត​អគ្គីសនី​ថាម​ពល​ធ្បូង​ថ្ម​ដ៏​ធំ​បំផុត​ជា​ប្រវត្តិ​សាស្ត្រ 

Advertisements

មតិ»

1. លាវ នឹង​បង្ហោះ​ផ្កាយ​រណប​ទី​១​របស់​ខ្លួន​នា​ឆ្នាំ​២០១៥ ខាង​មុខ​នេះ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 25 ខែ​វិច្ឆិកា 2015
2. លាវ ចាត់​បុណ្យ​ធំ ឆ្លង​៤០​ឆ្នាំ ថ្ងៃ​ស្ថាបនា សបប​.​លាវ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 4 ខែ​ធ្នូ 2015
3. លាវ​កាត់​ខ្សែ​បូ​សម្ពោធ​រោង​ចក្រ​ផលិត​អគ្គីសនី​ថាម​ពល​ធ្បូង​ថ្ម​ដ៏​ធំ​បំផុត​ជា​ប្រវត្ - ថ្ងៃ​ព្រហស្បតិ៍ 10 ខែ​ធ្នូ 2015
4. មក​មើល​ក្បួន​ព្យុហ​យាត្រា​លាវ កាល​ពី​បុណ្យ​ខួប​៤០​ឆ្នាំ | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 19 ខែ​ធ្នូ 2015

[…] _______________________________________ អាន​ផង​ដែរ​៖ ១. លាវ ចាត់​បុណ្យ​ធំ ឆ្លង​៤០​ឆ្នាំ ថ្ងៃ​ស្ថាបនា សបប​.​លាវ ២. មក​មើល​ពិធី​បាញ់​កាំជ្រួច​ដ៏​អស្ចារ្យ​ឆ្លង​ខួប​៤០​ឆ្នាំ ការ​ស្ថាបនា​សបប. លាវ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: