jump to navigation

៩០​ឆ្នាំ​នៃ​ការ​សម្ពោធ​វិមាន​អនុស្សាវរីយ៍​សង្គ្រាម​លោក​លើក​ទី​១ ថ្ងៃចន្ទ 30 ខែវិច្ឆិកា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, Français.
trackback

ពិធី​​សម្ពោធ​វិមាន​អនុស្សាវរីយ៍​សង្គ្រាម​លោក​លើក​ទី​១

នៅ​ឆ្នាំ​២០១៥ នេះ គឺ​គម្រប់​ខួប​៩០​ឆ្នាំ​គត់​នៃ​ឆ្នាំ​សម្ពោធ​វិមាន​អនុស្សាវរីយ៍​​រំឭក​ដល់​យុទ្ធជន​ខ្មែរ ដែល​បាន​ចូល​រួម​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​ ឬ​ភាសា​បារាំង​ហៅ​ថា Monument Aux Morts។ សង្គ្រាម​លោក​លើក​ដំបូង​ដែល​បាន​ចាប់​ផ្ដើម​​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​១៩១៤ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​១៩១៨​។

នគរ​កម្ពុជា​យើង ដែល​កាល​ណុះ​ស្ថិត​នៅ​ក្រោម​អាណា​ព្យាបាល​នៃ​នគរ​បារាំង​សេស​នោះ ក៏​បាន​បញ្ជូន​អ្នក​ប្រយុទ្ធ​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​​ដើម្បី​ចូល​រួម​ជាមួយ​បារាំង​ដែរ​។ នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​១​បាន​បញ្ចប់​ទៅ គឺ​ក្នុង​រជ្ជកាល​នៃ​ព្រះ​ករុណា​ព្រះ​រាជា​នុ​កោដ្ឋ វិមាន​អនុស្សាវរីយ៍​ដ៏​​ធំ និង​ស្រស់​សង្ហារ​មួយ​ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​រំឭក​ដល់​ការ​ចូល​រួម​របស់​ជន​ជាតិ​ខ្មែរ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​នេះ​។

វិមាន​អនុស្សាវរីយ៍​ដែល​មាន​រចនា​ជា​រូប​​ទាហាន​ស្ម័គ្រ​ចិត្ត​ចំនួន​ពីរ​រូប​ឈរ​លើក​ដៃ​យ៉ាង​អង់​អាច​ក្លាហាន និង​នៅ​ទម្រ​ពី​ក្រោម​មាន​ឆ្លាក់​ជា​រូប​ដំរី​ផង​នោះ ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ទល់​នឹង​ខាង​មុខ​ស្ថាន​ទូត​បារាំង​​នា​ក្រុង​ភ្នំពេញ សព្វ​ថ្ងៃ​នេះ​។ ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​១៩២៥ គឺ​កាល​ពី​៩០​ឆ្នាំ​មុន​នេះ ដោយ​មាន​ការ​ចូល​រួម​ជា​ព្រះ​អធិបតី​ដ៏​ខ្ពស់​ខ្ពស់​បំផុត​ពី​ព្រះ​អង្គ​ម្ចាស់​ក្សត្រា សិរីសុវត្ថិ មុនីវង្ស (ព្រះ​ខត្តិយ​កោដ្ឋ) រួម​នឹង​មន្ត្រី​រាជ​ការ​អ្នក​មុខ​អ្នក​ការ​ទាំង​ខ្មែរ ទាំង​បារាំង​ជា​ច្រើន​រូប​ផង​ដែរ​។

ដោយ​អកុសល វិមាន​អនុស្សាវរីយ៍​នេះ មាន​អាយុ​ត្រឹម​៥០​ឆ្នាំ​ប៉ុណ្ណោះ​។ មក​ដល់​ឆ្នាំ​១៩៧៥ គឺ​នៅ​ពេល​ដែល​ក្រុម​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច វិមាន​អនុស្សាវរីយ៍​នេះ ត្រូវ​បាន​ពួក​នេះ បំផ្លិច​បំផ្លាញ​ចោល​ទាំង​ស្រុង​។ បច្ចុប្បន្ន​នេះ សំណល់​សេស​សល់​មួយ​ចំនួន​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ឯ​សារ​មន្ទីរ​ជាតិ​ក្រុង​ភ្នំពេញ​៕

23141833540_ac71fc2602_oវិមាន​អនុស្សាវរីយ៍​សង្គ្រាម​លោក​លើក​ទី​១
ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍
23354941651_bc8302939d_oព្រះ​អង្គ​ម្ចាស់​ក្សត្រា សិរីសុវត្ថិ មុនីវង្ស (ព្រះ​ខត្តិយ​កោដ្ឋ) ស្ដេច​យាង​ចូល​រួម​សម្ពោធ​វិមាន​អនុស្សាវរីយ៍
22811325214_62503cb1b2_o
ព្រះ​ខត្តិយ​កោដ្ឋ​ស្ដេច​យាង​ចូល​រួម​រំឭក​វិញ្ញាណ​ក្ខន្ធ​នៅ​វិមាន​អនុស្សាវរីយ៍
23414005086_25d5e7da8d_o
ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​សង្គ្រាម​លោក​លើក​ទី​១
22811801074_3e028c7896_o
ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​កម្ពុជា​ថត​មុន​ពេល​ចេញ​ដំណើរ​ទៅ​បារាំង

___________________________________________________
អាន​ផង​ដែរ៖
១. រូប​ចាស់​និទាន​ថ្មី៖ ពិធី​សម្ពោធ​រូប​សំណាក​ហ្លួង សិរីសុវត្ថិ

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: