jump to navigation

ស្រែ​ខ្មុក​ឈាន​ដល់​អាយុ​១០​ឆ្នាំ ថ្ងៃអង្គារ 1 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

23187666380_f30a9fe9c6_o

ស្លាក​សញ្ញា​ខួប​១០​ឆ្នាំ​នៃ​ប្លក់​ស្រែ​ខ្មុក

ចូល​មក​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ប្លក់​ស្រែ​ខ្មុក ដែល​លោក​អ្នក​កំពុង​អាន​នេះ នឹង​មាន​អាយុ​គម្រប់​១០​ឆ្នាំ​បរិបូរ​ហើយ​។ ដោយ​ចាប់​ផ្ដើម​ពី​ប្លក់ «​កំណត់​ហេតុ​សុភ័ក្ត្រ​» ស្រែ​ខ្មុក​បាន​វិវត្ត​ខ្លួន​បន្តិច​ម្ដង​ៗ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។

ដើម្បី​អប​អរ​អាយុ​កាល​១០​ឆ្នាំ​របស់​ខ្លួន ស្រែ​ខ្មុក​នឹង​រៀប​ចំ​បោះ​ជា​សៀវ​ភៅ​ខួប​១០​ឆ្នាំ​មួយ​ក្បាល ដែល​នឹង​​ជ្រើស​រើស​ដាក់​បញ្ចូល​នូវ​អត្ថ​បទ​មួយ​ចំនួន ដែល​ស្រែ​ខ្មុក​គិត​ថា​ល្អ ហើយ​មាន​អត្ថ​ប្រយោជន៍​​ក្នុង​ការ​សិក្សារ​ស្រាវ​ជ្រាវ ទាំង​ពេល​បច្ចុប្បន្ន និង​​ពេល​អនាគត ដោយ​រៀង​តាម​ប្រភេទ​អត្ថបទ ដែល​បាន​ចុះ​ផ្សាយ​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ​។

ប្រសិន​បើ​លោក​អ្នក​នាង​ចង់​បាន​សៀវភៅ​ដូច​បាន​រៀប​រាប់​ខាង​លើ​ សូម​ទាក់​ទង នឹង​ផ្ដល់​អាសយ​ដ្ឋាន​របស់​លោក​អ្នក​នាង ស្រែ​ខ្មុក​នឹង​ចាត់​ផ្ញើ​ជូន​តាម​ប្រៃសណីយ៍​ដោយ​ឥត​គិត​ថ្លៃ នៅ​ពេល​បោះ​ពុម្ព​រួច​។ សូម​បញ្ជាក់​ចំនួន​មាន​កំណត់ ហេហេ… ៕

23483432165_3d031f212e_o
សៀវភៅ​ខួប​១០​ឆ្នាំ ដែល​នឹង​រៀប​ចំ​ចាត់​បោះ​ពុម្ព
22861334274_06410813bc_o
កំពុង​ជ្រើស​រើស​ពុម្ព​អក្សរ និង​ទំហំ​អក្សរ​ដើម្បី​ដាក់​ក្នុង​សៀវភៅ

___________________________________
អាន​ផង​ដែរ​៖
១. ១០​ឆ្នាំ​បរិបូរណ៍​នៃ​​ប្លក់​ស្រែ​ខ្មុក
២. សៀវភៅ​ខួប​១០​ឆ្នាំ​របស់​ស្រែ​ខ្មុក​ស្រេច​រួច​រាល់

Advertisements

មតិ»

1. សំ ច័ន្ទដាវីត - ថ្ងៃ​ព្រហស្បតិ៍ 3 ខែធ្នូ 2015

 ជាដំបូងខ្ញុំបាទដែលជាអ្នកអានប្រចាំ សូមអបអរសាទរចំពោះខួបលើកទី១០នៃប្លក់នេះ។ ខ្ញំុទទួលបានចំនេះដឹងច្រើនណាស់ពីប្លក់របស់បង ហើយជាចំនេះដឹងដ៏សំខាន់មួយ។ ខ្ញំុចូលចិត្តសន្សំសៀវភៅខ្លាំងណាស់ ហើយប្រសិនបើខ្ញំុអាចទទួលបាននូវសៀវភៅនេះ ពិតជាល្អណាស់។

ប្រសិនជាអាចសូមបងជួយផ្តល់សៀវភៅមួយក្បាលនេះមកខ្ញំុ តាមរយៈអាសយដ្ឋាន ផ្ទះលេខ៨៦c, ផ្លូវ២០២, សង្កាត់ទឹកល្អក់ទី៣, ខណ្ឌទួលគោក,រាជធានីភ្នំពេញ,ព្រះរាជាណាចក្រកម្ពុជា។
អាយដ្ឋានក្រុមហ៊ុនដែលខ្ញំុកំពុងធ្វើការគឺ #46, Street 205 corner 388 Toul Svay Prey 2, Khan Chamkarmorn, Phnom Penh, Kingdom of Cambodia

សូមអរគុណទុកជាមុន!

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 3 ខែធ្នូ 2015

សូម​អរគុណ​ចំពោះ​ការ​តាម​ដាន​អាន​ប្លក់​របស់​ខ្ញុំ​ជា​ប្រចាំ​។ ខ្ញុំ​នឹង​ចាត់​ផ្ញើ​ជូន​នៅ​ពេល​បោះ​ពុម្ព​រួច​រាល់ 😀

2. ថូរ៉ា - ថ្ងៃ​ព្រហស្បតិ៍ 3 ខែធ្នូ 2015

ខ្ញុំបាទបានតាមដានប្លុករបស់បងជាប្រចាំជាច្រីនឆ្នាំមកហើយ
ខ្ញុំពេញចិត្តប្លុកជាងគេត្រង់បងបានរៀបរាប់អំពីប្រពៃណីទំនៀមទំលាប់
ជីវិតសង្គមរបស់ប្រទេសថៃនិងប្រទេសកម្ពុជាដែលមានប្រពៃណីទាក់ទងនឹងគ្នា ដែលសម័យនេះស្ទើរតែគេបំភ្លេចចោលទៅហើយ មិនងាយមាន
ទូរទស្សន៏ណាធ្វើការបង្ហាញជូនកូនខ្មែរបានដឹងឡើយ​ខុសពីប្រទេសថៃដែលបាន ផ្សព្វផ្សាយជូនជនជាតិគេបានដឹង ពីប្រវត្តិទាក់ទងនឹងខ្មែរយ៉ាងច្បាស់យ៉ាងហោចណាស់ចាប់ពីរាជព្រះបាទអង្គអេង ព្រះបាទអង្គដួង ព្រះបាទនរោត្តមរហូតដល់ព្រះបាទសុីសុវត្ថិជាដើមបើទោះជាមានត្រូវខ្លះខុសខ្លះក៏ដោយ។
សូមមសំនូមពរបងអោយបន្តការផ្សព្វផ្សាយជូនកូនខ្មែរយើងបន្តទៀតទុកជាចំនេះដឹងមួយផ្នែក។
សូមអរគុណ

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 3 ខែធ្នូ 2015

សូម​អរគុណ​ចំពោះ​ការ​តាម​ដាន​ប្លក់​របស់​ខ្ញុំ​ជា​ប្រចាំ​។ ខ្ញុំ​នឹង​បន្ត​ផ្សព្វ​ផ្សាយ និង​ស្វែង​រក​អត្ថបទ​ល្អ​ៗ​ជា​ច្រើន​ទៀត ដាក់​ជូន​នៅ​ទី​នេះ ដើម្បី​ទុក​ជា​ចំណេះ​ដឹង​បន្ថែម និង​ជា​កម្លាំង​ចលករ​ឲ្យ​កូន​ខ្មែរ​យើង​បន្ត​សិក្សា និង​ស្រាវ​ជ្រាវ​បន្ថែម​ទៀត ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​៕

3. Chanty Piseth - ថ្ងៃសុក្រ 4 ខែធ្នូ 2015

សួស្តីបងសុភ័ក្រ្,
សូមអបអរសាទរ ខួប១០ឆ្នាំនៃការបង្កើតប្លុកនេះ!!
ខ្ញុំទើបតែស្គាល់ប្លុកនេះក្នុងរយៈពេល ៤-៥ ឆ្នាំប៉ុណ្ណោះ តាមរយៈការចង់ដឹង ចង់អានពីប្រវត្តិសាស្រ្ត វប្បធម៌ខ្មែរ និងថៃ ជាពិសេសរឿងរ៉ាវទាក់ទងនឹងព្រះមហាក្សត្រនៃប្រទេសទាំងពីរ។ តាមរយៈប្លុកនេះ ខ្ញុំទទួលបាននូវចំណេះដឹងថ្មីៗ និងពុទ្ធិជាច្រើនរាប់មិនអស់ ដែលយើងជាខ្មែរគួរតែដឹង និងសិក្សាស្រាវជ្រាវ។ និយាយត្រង់ខ្ញុំពេញចិត្តស្ទើរតែគ្រប់ ប្រកាសទាំងអស់ (លើកលែងតែរឿងដែលពាក់ព័ន្ធនឹងនយោបាយ ដោយសារខ្ញុំមិនសូវចូលចិត្ត) ដែលចាប់តាំងពីពេលដែលខ្ញុំស្គាល់ប្លុកនេះមក ការងារប្រចាំថ្ងៃដំបូងនៅក្នុង office គឺអានប្រកាសបងជាមុនសិន និយាយរួមគឺដូចអានព័ត៌មានប្រចាំថ្ងៃតែម្តង។ ខ្ញុំគិតថា មិនមែនតែខ្ញុំម្នាក់ទេដែលចូលចិត្ត ប្រាកដណាស់ច្បាស់ជាមានមនុសុ្សជាច្រើនដែលចូលចិត្តដូចខ្ញុំដែរ។

បើសិនជាអាច ហើយបងមានលទ្ធភាព សូមបងចែករំលែកសៀវភៅដែលបងបានចងក្រង សម្រាប់ខ្ញុំរក្សាទុកជាឯកសារ និងសម្រាប់ចំណេះដឹងផង។
សូមអរគុណទុកជាមុន និងសូមជូនពរឲ្យបង និងក្រុមគ្រួសារមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

អាស័យដ្ឋាន៖
-ឈ្មោះ ចាន់ទី ពិសិដ្ឋ
-អនុប្រធាននាយកដ្ឋាន
-នាយកដ្ឋានសវនកម្មផ្ទៃក្នុង
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
កាច់ជ្រុងវិថីលេខ១៣ និង១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ ០២៣ ៧២៥ ៦០០ / ០២៣ ៧២៤ ០៧២

សុភ័ក្ត្រ - ថ្ងៃសុក្រ 4 ខែធ្នូ 2015

សូម​អរគុណ ចំពោះ​ការ​តាម​ដាន​ជា​ប្រចាំ និង​ពាក្យ​ពេចន៍​ប្រកប​ដោយ​អត្ថន័យ 🙂 រំភើប​ដល់​ហើយ​។

ខ្ញុំ​នឹង​ចាត់​ចែង​ផ្ញើ​ជូន​តាម​អាសយ​ដ្ឋាន​ដែល​បាន​ផ្ដល់​មក​នៅ​ពេល​ខ្ញុំ​រៀប​ចំ​បោះ​ពុម្ព​រួច​រាល់​៕

4. រចនា - ថ្ងៃអាទិត្យ 6 ខែធ្នូ 2015

បង​សុភ័ក្ត្រ! អបអរ​សាទរ​ខួប​១០​ឆ្នាំ​នៃ​ប្លក់​ស្រែ​ខ្មុក​។ ខ្ញុំ​ជា​ប្រិយមិត្ត​ប្រចាំ ដែល​ពី​មុន​ធ្លាប់​សរសេរ​យោបល់​ឆ្លង​ឆ្លើយ​ឈ្លោះ​ប្រកែក​បែក​ផុក​បែក​ម៉ាំ​នៅ​ក្នុង​ប្លក់​របស់​បង​ដែរ​។ បង​ប្រហែល​នៅ​ចាំ​បាន​។ ទោះ​ជា​ពេល​នេះ មិន​សូវ​បាន​សរសេរ​យោបល់​អ្វី​ផ្ញើ​ទុក​នៅ​ក្នុង​ប្រកាស​នីមួយ​ៗ ប៉ុន្តែ​ខ្ញុំ​តែង​តែ​ឆ្លៀត​ពេល​ចូល​អាន​ជានិច្ច ជា​រៀង​រាល់​អាទិត្យ​។ ភ្លេច​ៗ​ខ្លួន ប្លក់​បង​មាន​អាយុ​ដប់​ឆ្នាំ​ហើយ! ពេល​វេលា​ពិត​ជា​ដើរ​លឿន​មែន។ សូម​អបអរ​សាទរ​ខួប​ដប់​ឆ្នាំ​នៃ​ប្លក់ ស្រែ​ខ្មុក។ សង្ឃឹម​ថា​បង​នឹង​បន្ត​សរសេរ​ប្លក់​នេះ ដើម្បី​ផ្ដល់​ជា​ចំណេះ​ដឹង​ដល់​កូន​ខ្មែរ ជា​ពិសេស​រឿង​រ៉ាវ​នយោបាយ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស ក៏​ដូច​ជា​រឿង​រ៉ាវ​នានា​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ព្រះ​មហាក្សត្រ​ខ្មែរ​។

ខ្ញុំ​សូម​ភ្ជាប់​ជាមួយ​នូវ​អាសយដ្ឋាន​ ប្រសិន​បើ​បង​មាន​សល់​ច្បាប់​ចម្លង​សៀវភៅ​សម្រាប់​ខ្ញុំ​៖

អ៊ឹម រចនា
វិទ្យុ​បារាំង​អន្ដរជាតិ ជាន់​ទី​២១​នៃ​អគារ​កាណាឌីយ៉ា មហាវិថី​ព្រះ​មុន្នីវង្ស រាជធានី​ភ្នំពេញ

ជូន​ពរ​បង​សុខភាព​ល្អ!

សុភ័ក្ត្រ - ថ្ងៃអាទិត្យ 6 ខែធ្នូ 2015

ហាហា​… រឿង​អី​ចាំ​មិន​បាន 🙂
អរគុណ​ហើយ ដែល​បាន​ចំណាយ​ពេល​ដ៏​មមា​ញឹក​មក​អើត​ទី​នេះ​ ចាំ​បោះ​ពុម្ព​រួច​ខ្ញុំ​ផ្ញើ​ទៅ​ឲ្យ​៕

5. chhor sereyroth - ថ្ងៃអាទិត្យ 6 ខែធ្នូ 2015

ខ្ញុំចង់បានដែរ
អាស័យដ្ឋាន៖ អន្តេវាសិកដ្ឋាននារីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
អាគារបេ, មហាវិថីសហព័ន្ធរូស្ស៊ី, ភូមិ១៥ សង្កាត់ទឹកល្អក់១
ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ ០៦៩៤៤៥៩៣៩

សុភ័ក្ត្រ - ថ្ងៃចន្ទ 7 ខែធ្នូ 2015

បាទ​ ចាំ​ផ្ញើ​ឲ្យ

chhor sereyroth - ថ្ងៃអង្គារ 8 ខែធ្នូ 2015

ខ្ញុំសូមអរគុណ

6. THO Samnang - ថ្ងៃចន្ទ 7 ខែធ្នូ 2015

គោរពជូនបងប្រុស សៀង សុភ័ក្រ្ត
ខ្ញុំបាទតែងចូលអានជាប្រចាំនូវរាល់អត្ថបទរបស់បង ទាំងនៅក្នុងប្លក់ ស្រែខ្មុក និងទាំងនៅក្នុងហ្វេសប៊ុកផេក។
ខ្ញុំជក់ចិត្តនឹងអត្ថបទស្រាវជ្រាវអំពីទំនៀមទំលាប់ខ្មែររបស់បង អំពីការប្រៀបធៀបវប្បធម៌ខ្មែរ-ថៃ ព្រមទាំងកោតសរសើរពីអត្ថបទវិភាគរបស់បង និងតែងថតចំលងទុកនូវស្នាដៃសំខាន់ៗរបស់បងមួយចំនួនដើម្បីទុកជាឯកសារទៅថ្ងៃក្រោយផងដែរ។
ខ្ញុំសូមចួលរួមអបអរចំពោះខួបរយៈពេល ១០ ឆ្នាំ នៃការបង្កើតគេហទំព័រស្រែខ្មុក ដែលបានផ្តល់នូវចំណេះដឹងដល់ខ្ញុំជាច្រើនអនេក។
ខ្ញុំបានដំណឹងថា បង សុភ័ក្រ្ត កំពុងរៀបចំចងក្រងស្នាដៃអត្ថបទល្អៗរបស់បង ជាសៀវភៅមួយក្បាលសំរាប់ខួប ១០ ឆ្នាំនេះ ហើយថែមទាំងមានចិត្តសប្បុរស គ្រោងនឹងផ្ញើជូនដល់អាស័យដ្ឋានរបស់មិត្តអ្នកអានយើងផងដែរ។ ខ្ញុំបាទសូមកោតសរសើរយ៉ាងខ្លាំងចំពោះគំនិតចងក្រងទុកជាឯកសារនេះ និងចំពោះទឹកចិត្តសប្បុរសរបស់បងផង។
តាំងពីដើមមក កម្ពុជាយើងនៅខ្វះខាតឯកសារជាភាសាជាតិជាច្រើន។ កូនខ្មែរដែលសង្វាតនឹងស្វែងរកវិជ្ជា ចាំបាច់ត្រូវទៅរៀនភាសាបរទេសសិន។
សព្វថ្ងៃនេះ យើងមានបញ្ញវ័ន្តច្រើនបង្គួរ ប៉ុន្តែកំរនឹងមាននរណានឹកនាចែករំលែកចំណេះដឹងដែលខ្លួនបានរៀនពីស្រុកគេ ដល់កូនខ្មែរជំនាន់ក្រោយតាមការសរសេរសៀវភៅណាស់ ព្រោះសង្គមមិនសូវផ្តល់តម្លៃ ហើយការលួចចំលងក៏នៅតែមាន។
ខ្ញុំសង្ឃឹមថា ស្នាដៃរបស់បង សុភ័ក្រ្ត និងការចងក្រងទុកជាសៀវភៅនេះ នឹងក្លាយជាទុនចំបងមួយសំរាប់អ្នកស្រាវជ្រាវដទៃទៀត។
បើសិនជាអាច ខ្ញុំសូមបងមេត្តាចែករំលែកសៀវភៅរបស់បងមួយក្បាលដល់ខ្ញុំបាទផង។ ខ្ញុំចូលចិត្តសន្សំសៀវភៅណាស់ តាំងពីតូចមក។
បងអាចផ្ញើឲ្យខ្ញុំនៅអាស័យដ្ឋានដូចខាងក្រោម៖
ថូ សំណាង
ផ្ទះលេខ 14 E0 E1 ផ្លូវលេខ ៦៧ សង្កាត់ផ្សារថ្មី ២ ខ័ណ្ឌដូនពេញ ភ្នំពេញ
ឬនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នាយកដ្ឋានច្បាប់-កុងស៊ុល
ឈ្មោះមន្រ្តី ៖ ថូ សំណាង
សូមអរគុណបងជាអនេក!

សុភ័ក្ត្រ - ថ្ងៃចន្ទ 7 ខែធ្នូ 2015

សូម​អរគុណ​សំណាង ចំពោះ​ការតាម​ដាន​អាន និង​ពាក្យ​ពេចន៍​សរសើរ​។ ខ្ញុំ​រីក​រាយ​នឹង​ផ្ញើ​ជូន​នៅ​ពេល​រៀប​ចំ​បោះ​ពុម្ព​រួច​រាល់ 😀

7. ១០​ឆ្នាំ​បរិបូរណ៍​នៃ​​ប្លក់​ស្រែ​ខ្មុក | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 27 ខែធ្នូ 2015

[…] ___________________________________ អាន​ផង​ដែរ​៖ ១. ស្រែ​ខ្មុក​ឈាន​ដល់​អាយុ​១០​ឆ្នាំ ២. លើក​ដំបូង […]

8. សៀវភៅ​ខួប​១០​ឆ្នាំ​របស់​ស្រែ​ខ្មុក​ស្រេច​រួច​រាល់ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​កុម្ភៈ 2016

[…] […]

9. solunmath - ថ្ងៃសុក្រ 5 ខែ​កុម្ភៈ 2016

ជម្រាបសួរបង សៀង សុភ័ក្រ្ត ម្ចាស់ប្លុកស្រែខ្មុក!
ខ្ញុំបាទជាប្រិយមិត្តម្នាក់ដែលតែងតែបានចូលអានក្នុងប្លុកស្រែខ្មុកជាប្រចាំ។ ប្លុកស្រែខ្មុកបានធ្វើឱ្យខ្ញុំដឹងនូវរឿងប្រវត្តិសាស្រ្ត ប្រពៃណីទំនៀមទម្លាប់ និងព័ត៌មានសារប្រយោជន៍ជាច្រើនទៀតទាក់ទងទៅនឹងព្រះរាជពិធីបុណ្យផ្សេងៗ ក៏ដូចជាព័ត៌មានដែលទាក់ទងនឹងព្រះមហាក្សត្រិយ៍និងរាជវង្សានុវង្ស។ ខ្ញុំមានសេចក្ដីសោមន្សរីករាយឥតឧបមានៅពេលដែលបានទទួលដំណឹងថា បងបោះពុម្ពសៀវ​ភៅ​ខួប​១០​ឆ្នាំ​មួយ​ក្បាល ដើម្បីចូលរួមអបអរសាទរខួប១០ឆ្នាំរបស់ប្លុកស្រែខ្មុក។ ខ្ញុំសូមអនុញ្ញាតបងមេត្តាធ្វើធម្មទានសៀវភៅរបស់បងមួយក្បាលនេះដល់ខ្ញុំបាទផង។ សូមអរគុណ!
*អាសយដ្ឋានរបស់ខ្ញុំគឺ៖
សាយ សុលន់ (Mr. Solun Say)
អន្តេវាសិកដ្ឋានបុរសទី៥ នៃសាកលវិទ្យាល័យខនកែន ឃុំណៃមឿង ស្រុកមឿង ខេត្តខនកែន ៤០០០២ ប្រទេសថៃ។ (KKU Male Dormitory 5, Nai Mueang, Mueang Khon Kaen District, Khon Kaen 40002, Thailand.)

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​កុម្ភៈ 2016

បាទ ចាំ​ខ្ញុំ​ផ្ញើ​ឲ្យ​មួយ​ក្បាល

solunmath - ថ្ងៃអាទិត្យ 14 ខែ​កុម្ភៈ 2016

សូមអរគុណបងប្រុសជាអនេកប្បការ!

10. ហេង ឧត្តម - ថ្ងៃពុធ 10 ខែ​កុម្ភៈ 2016

សួស្តីបង!
ខ្ញុំ​ ឧត្តម នៅ​ភ្នំពេញ ជានិស្សិត​ច្បាប់ អ្នកនិពន្ធក្មេងខ្ចី និងជា​អ្នកកាសែត។
ខ្ញុំ​ទើបតែ​បានប៉ះ និង​​កាន់​សៀវភៅ​របស់បង ដោយសារ​មិត្ត អ៊ឹម រចនា នៅភ្នំពេញ ដែល​ទើប​ទទួល​បាន​មុន​នេះ ប្រហែល​កន្លះ​ម៉ោង។ នាង​រំជួល​ចិត្ត​និង​រំភើប​ណាស់​ដែរ​បាន​សៀវភៅ​នេះ។
ខ្ញុំ​បានសុំនាង​បើ​ក​មើល​ត្រួសៗ និង​ជជែក​ជាមួយ​នាង។ ខ្ញុំ​ពិត​ជា​ចាប់អា​រម្មណ៍ចំពោះ​អ្វី​ដែល​បង​ព្យាយាម​សម្រេច​នេះណាស់។ ដូច្នេះ ខ្ញុំ​ចង់​បាន​សៀវភៅ​របស់បង​មួយ​ក្បាល​ដែរ តែ​មិនដឹងថា បើ​នៅ​សល់ដែរឬទេ។

ប្រសិនបើ​បង​អាច​អនុញ្ញាត​ឲ្យ​បាន ខ្ញុំ​មាន​បង​ប្រុស​ម្នាក់ពីរ​ដែរ ដែលពួក​គាត់​ឧស្សាហ៍​ចេញ​ចូល​ស្រុក​សៀម (កំពុង​រៀន​ត​ថ្នាក់បណ្ឌិត នៅ​ស៊ីសាកេត ហើយ​ឧស្សាហ៍​ចុះ​ឡើងទៅ​​ទិញ​សៀវភៅ​នៅ​ក្រុងទេពមហានគរ)។ គាត់​អាច​ទៅ​ទទួល​យក​បាន។

ខ្ញុំ​មាន​ប្លក់មួយ​ដែរ គឺ http://www.oudomheng.wordpress.com។
ដោយក្តី​គោរព!

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​កុម្ភៈ 2016

សុំ​ទោស​ផង ដោយ​សារ​ខ្ញុំ​បោះ​ពុម្ព​តិច​ពេក និង​បាន​ចែក​ចាយ​អស់​ទៅ​ហើយ​។ ប្រសិន​បើ​ឧត្ដម​បាន​ប្រាប់​មុន​ពេល​បោះ​ពុម្ព​ម្ល៉េះ​ខ្ញុំ​បន្ថែម​ការ​បោះ​ពុម្ព​។ សូម​ទោស​ម្ដង​ទៀត​។

11. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] ខែ​ធ្នូ ដែល​​ជា​ខែ​ចុង​ក្រោយ មាន​៖ ស្រែ​ខ្មុក​ឈាន​ដល់​អាយុ​១០​ឆ្នាំ, ១០​ឆ្នាំ​បរិបូរណ៍​នៃ​​ប្លក់​ស្រែ​ខ្មុក, លាវ ចាត់​បុណ្យ​ធំ ឆ្លង​៤០​ឆ្នាំ ថ្ងៃ​ស្ថាបនា សបប​.​លាវ, ពាក្យ​សម្គាល់​ «​ក្សត្រិយ៍​ទ្រង់​រាជ្យ» នៅ​នគរ​​កម្ពុជា, សស្រ្តាយុធ​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​នា​បុរាណ​សម័យ, ខួប​៥១​ឆ្នាំ​នៃ​ពិធី​សម្ពោធ​មហា​ពហុកីឡ​ដ្ឋាន​ជាតិ, ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រោស​ស្ថាបនា​ព្រះ​កិត្តិយស​​សម្ដេច​ព្រះ​សង្ឃ​រាជ, អរីជិនណាល់​សង, ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ, ទំនៀម​ប្រើ​ផ្លិត​រង​នៅ​នគរ​ថៃ, ១៥​ឆ្នាំ មរណភាព​នៃ​បុគ្គល​ដែល​ត្រូវ​បាន​បំភ្លេច, លាវ​ចាត់​ពិធី​រំលាយ​សព​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​របស់​ខ្លួន, ខួប​ទី​២០​ឆ្នាំ​នៃ​ព្រះ​រាជ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​សបប​.​លាវ, សិល្បៈ​ព្រះ​មេរុ​របស់​លាវ, ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស, មក​មើល​រាជ​រថ​ពិធី​សម្ដេច​ព្រះ​សង្ឃ​រាជ​ក្រុង​សៀម និង វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ​។ […]

12. ខួប​ដប់​មួយ​​​​​ឆ្នាំ​នៃ​ប្លក់​កំណត់​ហេតុ​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 27 ខែធ្នូ 2016

[…] អានផងដែរ៖ ១. ស្រែខ្មុកឈានដល់អាយុ១០ឆ្នាំ ២. លើកដំបូង […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: