jump to navigation

លាវ ចាត់​បុណ្យ​ធំ ឆ្លង​៤០​ឆ្នាំ ថ្ងៃ​ស្ថាបនា សបប​.​លាវ ថ្ងៃពុធ 2 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

ថ្ងៃ​​ទី​២ ធ្នូ​ ឆ្នាំ​២០១៥ នេះ គឺ​ជា​ថ្ងៃ​ខួប​ទី​៤០​ឆ្នាំ​ នៃ​ការ​បង្កើត​សាធារណ​​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ (​សបប.​លាវ​) នៅ​ឯ​នគរ​ហ្លួង​វៀងចន្ទន៍ មាន​ចាត់​ពិធី​បុណ្យ​ឆ្លង​យ៉ាង​ធំ មិន​ធ្លាប់​មាន ដើម្បី​រំឭក​ដល់​ថ្ងៃ​ជា​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​។ សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ បាន​បង្កើត​ឡើង កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៥ បន្ទាប់​ពី​បាន​ផ្ដួល​រំលំ​របប​ព្រះ​រាជ​អាណាចក្រ​លាវ បាន​សម្រេច​រួច​មក​។

នៅ​ថ្ងៃ​ខួប​ឆ្លង​៤០​ឆ្នាំ​នេះ មាន​ការ​រៀប​ចំ​យ៉ាង​សម្បើម​ ដោយ​មាន​ក្បួន​ព្យុហយាត្រា​បណ្ដា​បក្ស​ រដ្ឋ ប្រជាជន និង​កងទ័ព​លាវ ដោយ​មាន​ការ​ចូល​រួម​ពី​ភាគី​ជា​មិត្ត មាន​វៀតណាម និង​កម្ពុជា​ផង​ដែរ​។ នៅ​ពេល​រាត្រី​វិញ មាន​ការ​បាញ់​កាំជ្រួច​អបអរ​ យ៉ាង​មហិមា​ គួរ​ឲ្យ​ស្ញប់​ស្ញែង​។

សម្រាប់​ខួប​ទី​៤០​ឆ្នាំ​នេះ ប្រទេស​លាវ បាន​សម្រេច​សមិទ្ធ​ផល​ធំ​ៗ​ជា​ច្រើន ហើយ​ដែល​ត្រូវ​បាន​ដាក់​សម្ពោធ និង​ធ្វើ​ការ​សម្ពោធ​នា​ពេល​ខាង​មុខ​នេះ ពេញ​មួយ​ឆ្នាំ​។ មុន​នេះ​មិន​យូរ​ប៉ុន្មាន ប្រទេស​លាវ​ទើប​តែ​បង្ហោះ​ផ្កាយ​រណប លាវ​សេត​១ ដែល​ជា​ផ្កាយ​រណប​ទី​១​របស់​លាវ​ទៅ​លើ​អវកាស​។ ថ្ងៃ​នេះ ទៀត​សោត​ក៏​មាន​ការ​សម្ពោធ​បើក​ការ​ដ្ឋាន​សាង​សង់​រថ​ភ្លើង​ល្បឿន​លឿន​ពី​ចិន​មក​លាវ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ក៏​នឹង​មាន​ការ​បើក​សម្ពោធ​ស្ថានីយ​អគ្គីសនី​ថាម​ពល​ធ្យូង​ដ៏​ធំ​បង្អស់​មិន​ធ្លាប់​មាន​របស់​លាវ​ផង​ដែរ​៕

23210773070_15c26504f4_oណ្ដា​ថ្នាក់​ដឹក​នាំ​បក្ស និង​រដ្ឋ​របស់​លាវ ក្នុង​ពិធី​ព្យុហយាត្រា
22878216184_21d25813f7_oក្បួន​ព្យុហយាត្រា​ឆ្លង​ខួប​ទី​៤០​ឆ្នាំ ថ្ងៃ​ស្ថាបនា​សបប.​លាវ
23424062921_f25559823c_oក្បួន​ព្យុហយាត្រា​ឆ្លង​ខួប​ទី​៤០​ឆ្នាំ ថ្ងៃ​ស្ថាបនា​សបប.​លាវ
23210772520_a923c5f119_oការ​ឆ្លង​បុណ្យ​ខួប​ទី​៤០ ឆ្នាំ នា​ពេល​រាត្រី
22878216074_0bcf7a04ff_oការ​ឆ្លង​បុណ្យ​ខួប​ទី​៤០ ឆ្នាំ នា​ពេល​រាត្រី
23509624045_e48c40d262_o

_______________________________________
អាន​ផង​ដែរ​៖
១. ផ្កាយ​រណប​ទី​១ (លាវ សេត​១​) របស់​លាវ បាន​បង្ហោះ​ហើយ
២. មក​មើល​ពិធី​បាញ់​កាំជ្រួច​ដ៏​អស្ចារ្យ​ឆ្លង​ខួប​៤០​ឆ្នាំ ការ​ស្ថាបនា​សបប. លាវ
៣. លាវ​កាត់​ខ្សែ​បូ​សម្ពោធ​រោង​ចក្រ​ផលិត​អគ្គីសនី​ថាម​ពល​ធ្បូង​ថ្ម​ដ៏​ធំ​បំផុត​ជា​ប្រវត្តិ​សាស្ត្រ
៤. មក​មើល​ក្បួន​ព្យុហ​យាត្រា​លាវ កាល​ពី​បុណ្យ​ខួប​៤០​ឆ្នាំ

មតិ»

1. ផ្កាយ​រណប​ទី​១ (លាវ សេត​១​) របស់​លាវ បាន​បង្ហោះ​ហើយ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 4 ខែធ្នូ 2015

[…] សេត​១​ នា​ពេល​នេះ គឺ​ជា​អបអរ​សាទរ​ខួប​ឆ្នាំ​ទី​៤០ នៃ​ថ្ងៃ​​បុណ្យ​ជាត… […]

2. មក​មើល​ពិធី​បាញ់​កាំជ្រួច​ដ៏​អស្ចារ្យ​ឆ្លង​ខួប​៤០​ឆ្នាំ ការ​ស្ថាបនា​សបប. លាវ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 8 ខែធ្នូ 2015

[…] […]

3. លាវ​កាត់​ខ្សែ​បូ​សម្ពោធ​រោង​ចក្រ​ផលិត​អគ្គីសនី​ថាម​ពល​ធ្បូង​ថ្ម​ដ៏​ធំ​បំផុត​ជា​ប្រវត្ - ថ្ងៃ​ព្រហស្បតិ៍ 10 ខែធ្នូ 2015

[…] […]

4. មក​មើល​ក្បួន​ព្យុហ​យាត្រា​លាវ កាល​ពី​បុណ្យ​ខួប​៤០​ឆ្នាំ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 19 ខែធ្នូ 2015

[…] […]

5. លាវ​ចាត់​ពិធី​រំលាយ​សព​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​របស់​ខ្លួន | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែធ្នូ 2015

[…] […]

6. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: