jump to navigation

បើក​កីឡា​អាស៊ាន ប៉ារ៉ា ហ្គេមស៍ លើក​ទី​៨ នៅ​ដែន​កោះ​សិង្ហ​បុរី ថ្ងៃ​ព្រហស្បតិ៍ 3 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in កីឡា, អាស៊ាន ប៉ារ៉ា ហ្គេមស៍ VIII.
trackback

23665110825_b34da24de5_o

រូប​សញ្ញា​កីឡា​អាស៊ាន ប៉ារ៉ា ហ្គេមស៍ លើក​ទី​៨

នានា​ប្រទេស​៖ នា​រាត្រី​ថ្ងៃ​នេះ (​៣ ធ្នូ ២០១៥​) នៅ​ឯ​ប្រទេស​សិង្ហ​បុរី មាន​បើក​ការ​ប្រកួត​កីឡា​ជន​ពិការ​អាស៊ី​អាគ្នេយ៍ ឬ​ហៅ​ថា​​អាស៊ាន ប៉ារ៉ា ហ្គេមស៍ លើក​ទី​៨ ចំ​ទិវា​ជន​ពិការ​ពិភព​លោក​ផង​ដែរ​។ ការ​បើក​ការ​ប្រកួត​កីឡា​ជន​ពិការ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​នេះ បាន​បិទ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍ កាល​ពី​​ខែ​មិថុនា កន្លង​ទៅ​។

23665130765_010103dc37_o

«​នីឡា​» រូប​តុក្កតា​តំណាង​កីឡា​អាស៊ាន ប៉ារ៉ា ហ្គេមស៍ លើក​ទី​៨​

កីឡា​ជន​ពិការ​អាស៊ី​អាគ្នេយ៍ ឬ​ហៅ​ថា​​អាស៊ាន ប៉ារ៉ា ហ្គេមស៍ លើក​ទី​៨ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ នេះ រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥ ដោយ​មាន​ប្រទេស​ជា​សមាជិក​​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន​ទាំង​១០​ចូល​រួម​។

សម្រាប់​ការ​ប្រកួត​នា​គ្រា​នេះ ប្រទេស​កម្ពុជា​យើង​បាន​បញ្ជូន​អត្ត​ពលិក​ចំនួន​៣០​រូប ទៅ​ចូល​រួម​ប្រកួត​ចំនួន​៣​ប្រភេទ​កីឡា គឺ ១​. ប្រភេទ​កីឡា​ប៊ូលីង ២​. ប្រភេទ​កីឡា​ហែល​ទឹក និង​៣​. ប្រភេទ​កីឡា​អត្ត​ពល​កម្ម ដោយ​ក្នុង​នោះ​មាន​ ប្រណាំង​រទេះ រត់​ល្បឿន ចោល​ថាស ចោលដុំដែក និង​ចោល​ស្ន​៕

23138012749_cbc13c3062_oពិធី​បើក​ការ​ប្រកួត
SINGAPORE-ASEAN-PARA/
ពិធី​បើក​ការ​ប្រកួត

____________________________________________
អាន​ផង​ដែរ​
១. សម្ភោធន៍បើកការប្រកួតSEA Para Gamesកាលពីយប់ម៉ិញ
២. សិង្ហបុរី​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​២៨
៣. ស៊ីហ្គេមស៍​ទី​២៨ បាន​បញ្ចប់ ខ្មែរ​បាន​មេដាយ​តិច​បំផុត​ហួស​ក្ដី​ស្មាន
៤. បិទ​អាស៊ាន ប៉ារ៉ា ហ្គេមស៍ ២០១៥ កម្ពុជា បាន​មេដាយ​សរុប​៩​គ្រឿង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: