jump to navigation

ពាក្យ​សម្គាល់​ «​ក្សត្រិយ៍​ទ្រង់​រាជ្យ» នៅ​នគរ​​កម្ពុជា ថ្ងៃសុក្រ 4 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីស្រុកខ្មែរ.
trackback

ព្រះ​នគរ​ខ្មែរ​តាំង​ពី​កកើត​កំណើត​មក មាន​ព្រះ​ចៅ​ផែន​ដី​ទ្រង់​គ្រង​រាជ្យ​សម្បត្តិ​ដឹក​នាំ​អាណា​ប្រជា​រាស្ត្រ​ព្រះ​អង្គ និង​រួម​សាង​ព្រះ​នគរ​បាន​សេចក្ដី​សុខ​ និង​វឌ្ឍន​ភាព​ជា​ដរាប​រៀង​មក​។ ជាមួយ​នឹង​ការ​ប្រកាន់​យក​ដោយ​ប្រយ័ត្ន​ប្រយែង និង​ឈ្លាស​វៃ​​នូវ​​ទំនៀម​ទម្លាប់​ព្រាហ្មណ៍​និយម និង​ក្រោយ​មក​ពុទ្ធ​និយម ប្រពៃណី ព្រម​ទាំង​វាក្យ​ស័ព្ទ​នានា​របស់​នគរ​ខ្មែរ បាន​រីក​ចម្រើន និង​មាន​ភិយ្យោ​ភាព ថែម​ទាំង​បាន​ជួយ​ផ្សព្ធ​ផ្សាយ​បន្ត​ឲ្យ​នគរ​តូច​ៗ​ថ្មី​ៗ​ជិត​ខាង​យក​ទៅ​ប្រើ​ប្រាស់ បង្កើត​ជា​ពហុ​វប្បធម៌​គួរ​ឲ្យ​ស្ញប់​ស្ញែង​។

ព្រះបរមឆាយាល័ក្ខណ៍នៃព្រះចៅក្រុងកម្ពុជាធិបតី
ពីរជ្ជកាលព្រះអង្គដួង រហូតដល់រជ្ជកាលបច្ចុប្បន្ន

ភាសា​ខ្មែរ​ដោយ​ទទួល​ឥទ្ធិ​ពល​ពី​ភាសា​សំស្ក្រឹត និង​បាលី​នោះ បាន​រីក​ដុះ​ដាល​ច្រើន​អនេក មិន​តែ​ប៉ុណ្ណោះ​ ដោយ​ភូមិ​សាស្ត្រ​ជិត​ខាង​គ្នា ពេល​ខ្លះ​នគរ​យើង​ក៏​បាន​យក​ពាក្យ​នៃ​ប្រទេស​ជិត​ខាង​មក​ប្រើ​ប្រាស់​វិញ​ផង​ដែរ​។ ប្រការ​នេះ​ធ្វើ​ឲ្យ​ភាសា​ខ្មែរ​រឹង​រឹត​តែ​មាន​ភាព​​សម្បូរ​បែប និង​ងាយ​ស្រួល​យក​ទៅ​ប្រើ​ប្រាស់​តាម​ឋានៈ និង​ទេសៈកាលៈ​យ៉ាង​ប្រពៃ​។ យ៉ាង​ណា​ម៉ិញ តាំង​ពី​ដើម​រៀង​មក នគរ​ខ្មែរ​បាន​មាន​ទម្លាប់​ហៅ​ព្រះ​រាជា​របស់​ខ្លូន យ៉ាង​សម​ព្រះ​កិត្តិយស និង​មាន​របៀប​រៀប​រយ យ៉ាង​គួរ​ជា​ទី​មោទន​។

ខាង​ក្រោម​នេះ គឺ​ជា​​ពាក្យ​ទាំង​ឡាយ ដែល​ប្រជា​រាស្ត្រ​ខ្មែរ​ប្រើ​សំដៅ​អ្នក​គ្រប់​គ្រង​ខ្លួន ឬ​ព្រះ​រាជា*​នោះ ទៅ​តាម​ឋានៈ និង​សម័យ​កាល​និយម ដូច​ត​ទៅ​នេះ​៖

  • ព្រះ​ករុណា
  • ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត
  • ព្រះ​ករុណា​ជា​អម្ចាស់
  • ព្រះ​ករុណា​ជា​អម្ចាស់​ផែន​ដី
  • ព្រះ​ករុណា​ជា​អម្ចាស់​លើ​ត្បូង
  • ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង
  • ព្រះ​ចម​ចក្រ​ពង្ស
  • ព្រះ​ចក្រពង្ស
  • ព្រះ​ចក្រពត្រា​ធិរាជ
  • ព្រះ​ចៅ​ក្រុង​កម្ពុជា
  • ព្រះ​ចៅ​ផែន​ដី
  • ព្រះ​នរបតី
  • ព្រះ​នរិន្ទ​នរបតី
  • ព្រះ​បរម​នាថ
  • ព្រះ​បរម​បពិត្រ
  • ព្រះ​ភូធរ
  • ព្រះ​ភូមិន្ទ
  • ព្រះ​ភូមី
  • ព្រះ​ភូបាល
  • ព្រះ​ភូវន័យ
  • ព្រះ​មហា​ក្សត្រិយ៍
  • ព្រះ​មហា​ក្សត្រាធិរាជ
  • ព្រះ​រាជា
  • ព្រះ​រាជាធិរាជ
  • ព្រះ​សម្មតិទេព
  • ហ្លួង
  • ។ល។

*ឯកសារ​ពិគ្រោះ​៖ សៀវភៅ​ព្រះ​រាជ​ប្រពៃណី​ព្រះ​មហា​ក្សត្រ (​បោះ​ពុម្ព​ផ្សាយ​ដោយ​ក្រសួង​ព្រះ​បរម​រាជ​វាំង​)

____________________________________
អាន​ផង​ដែរ​៖
១. ពាក្យ​ស័ព្ទ​ឆ្លើយ​តប​នឹង​ «​ព្រះ​រាជិនី​» នៅ​នគរ​កម្ពុជា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: