jump to navigation

ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ព្រះ​មហា​ក្សត្រិយ៍ ថ្ងៃ​សៅរ៍ 5 ខែ​ធ្នូ 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានា​ប្រទេស​៖ ពេញ​មួយ​ថ្ងៃ​នេះ (​៥ ធ្នូ ២០១៥​) នៅ​ឯ​នគរ​ថៃ​មាន​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍​ខ្លួនព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ មហា ភូមិពល អតុល្យតេជមហិត្លាធិបេស​រាមា​ធិបតី ចក្រី​នរបតិន្ទ្រ ស្យាម​មិន្ទ្រា​ធិរាជ បរម​នាថ​បពិត្រ គម្រប់​៨៨​ព្រះ​វស្សា​យ៉ាង​មហោឡារិក​។

រៀង​រាល់​ថ្ងៃ​ទី​៥ ខែ​ធ្នូ គឺ​ជា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍​ថៃ នៅ​ទូទាំង​ប្រទេស ប្រជាជន​ថៃ​នាំ​គ្នា​ប្រារព្ធ​ពិធី ដោយ​នាំ​គ្នា​ស្លៀក​ពាក់​អាវ​ព័ណ៌​លឿង ដែល​ជា​ព័ណ៌​សម្គាល់​ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផង​ដែរ​។ ព្រះ​មហា​ក្សត្រិយ៍​ថៃ ទទួល​បាន​ការ​គោរព​ និង​ស្រឡាញ់​យ៉ាង​ខ្លាំង​បំផុត​ពី​សំណាក់​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ​។

តាំង​ពី​ព្រឹក​ព្រលឹម​មក ប្រជាជន​ថៃ រួម​ទាំង​មន្ត្រី​រាជការ​ចេញ​មក​ធ្វើ​បុណ្យ​រាប់​បាត្រ​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហាក្សត្រិយ៍​ខ្លួន រហូត​ដល់​ពេល​យប់​មាន​ការ​អុជ​ទៀន​ថ្វាយ​ព្រះ​ពរ និង​បាញ់​កាំជ្រួច​ផង​ដែរ​។ នៅ​ឯ​ព្រះ​បរម​រាជ​វាំង​ឯណុះ​វិញ រាជ​ទាយាទ​ថៃ ក៏​បាន​យាង​ចេញ​មក​ធ្វើ​ពិធី​ខាង​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ​។ ដោយ​ឡែក​ឆ្នាំ​នេះ គឺ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​ព្រះ​ចៅ​ផែន​ដី​ថៃ មិន​បាន​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​អង្គ ដោយ​សារ​ហេតុ​ព្រះ​អង្គ​កំពុង​ប្រថាប់​ព្យាបាល​ព្រះ​រោគ​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​នា​ក្រុង​បាងកក​ ដោយ​រោគ​ជរា​។

សូម​បញ្ជាក់​ថៃ​បច្ចុប្បន្ន​នេះ ព្រះ​មហា​ក្សត្រិយ៍​ថៃ​គឺ​ជា​ស្ដេច​ដែល​គ្រង​រាជ្យ​យូរ​ជាង​គេ​បំផុត​ក្នុង​លោក ដោយ​រាប់​តាំង​ពី​ឆ្នាំ​​១៩៥០ ដែល​ព្រះ​អង្គ​ឡើង​គ្រង​រាជ្យ​មក មក​ដល់​ឆ្នាំ​នេះ មាន​រយៈ​ពេល​៦៥​ឆ្នាំ​ហើយ​​៕

23193995909_21825de2b2_oពិធី​សាសនា​នៅ​ព្រះ​បរម​រាជ​វាំង​ថៃ
23535881406_195892ce59_oពិធី​សាសនា​នៅ​ក្រុង​បាងកក
23479510221_e765b6a283_o
មន្ត្រីរាជ​ការ​ថៃ​ថ្វាយ​ព្រះ​ពរ​ព្រះ​មហា​ក្សត្រិយ៍​ខ្លួន
23266231910_b678cf7b4e_o
លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ​ធ្វើ​ពិធី​អុជ​ទៀត​ថ្វាយ​ព្រះ​ពរ
22933710764_cea19d9ebc_o1
មន្ត្រី​រាជ​ការ និង​ប្រជា​រាស្ត្រ​ថៃ​អុជ​ទៀត​ថ្វាយ​ព្រះ​ពរ
23561958875_a6e2afe99e_o
ការ​រៀប​ចំ​ភ្លើង​នានា​នៅ​តាម​វិថី​ក្រុង​បាងកក ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន្ម
23194006859_b433a30300_o
ការ​រៀប​ចំ​ភ្លើង​នានា​នៅ​តាម​វិថី​ក្រុង​បាងកក ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន្ម
23193995999_390b68fe07_o
ការ​រៀប​ចំ​ភ្លើង​នានា​នៅ​តាម​វិថី​ក្រុង​បាងកក ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន្ម

_________________________________________________
អាន​ផង​ដែរ
១. ថៃ​ចាត់​បុណ្យ​ធំ ខួប​៧​ជុំ ចម្រើន​ព្រះ​ជន្ម​ស្ដេច
២. មហាក្ស័ត្រិយ៍​ថៃ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៣. ថៃ​ចាត់​បុណ្យ​ធំ​ឆ្លង​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន
៤. ប្រជាជន​ថៃ​រាប់​សែន​នាក់​ចេញ​មក​គាល់​ស្ដេច​ខ្លួន​នា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៥. ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​ជន្ម​មហា​ក្សត្រិយ៍​ខ្លួន​ទី​៨៦​ព្រះ​វស្សា
៦. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៧. ថៃ​ចាត់​បុណ្យ​ជិះ​កង់ Bike for Dad ទូទាំង​ប្រទេស និង​ទូទាំង​ពិភព​លោក

Advertisements

មតិ»

1. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្ - ថ្ងៃ​អាទិត្យ 6 ខែ​ធ្នូ 2015
2. ថៃ​ចាត់​បុណ្យ​ធំ ខួប​៧​ជុំ ចម្រើន​ព្រះ​ជន្ម​ស្ដេច | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 6 ខែ​ធ្នូ 2015
3. មហាក្ស័ត្រិយ៍​ថៃ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 6 ខែ​ធ្នូ 2015
4. ថៃ​ចាត់​បុណ្យ​ធំ​ឆ្លង​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 6 ខែ​ធ្នូ 2015
5. ប្រជាជន​ថៃ​រាប់​សែន​នាក់​ចេញ​មក​គាល់​ស្ដេច​ខ្លួន​នា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 6 ខែ​ធ្នូ 2015
6. ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​ជន្ម​មហា​ក្សត្រិយ៍​ខ្លួន​ទី​៨៦​ព្រះ​វស្សា | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 6 ខែ​ធ្នូ 2015
7. ថៃ​ចាត់​បុណ្យ​ជិះ​កង់ Bike for Dad ទូទាំង​ប្រទេស និង​ទូទាំង​ពិភព​លោក | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 12 ខែ​ធ្នូ 2015

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: