jump to navigation

ថៃ​ចាត់​សម​ក្បួន​ដង្ហែ​ព្រះ​សព​សម្ដេច​ព្រះ​សង្ឃ​រាជ ថ្ងៃ​ចន្ទ 7 ខែ​ធ្នូ 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានា​ប្រទេស​៖ ក្រុង​ទេព​មហា​នគរ – ថ្ងៃ​ចន្ទ​នេះ (​៧ ធ្នូ ២០១៥​) នៅ​ឯ​នគរ​ថៃ​មាន​ចាត់​ពិធី​សម​ក្បួន​ដង្ហែ​ព្រះ​កោដ្ឋ​ព្រះ​សព សម្ដេច​ព្រះ​ញាណ​សំវរ សម្ដេច​ព្រះ​សង្ឃ​រាជ សកល​មហា​សង្ឃ​បរិណាយក ដែល​ជា​​សម្ដេច​ព្រះ​សង្ឃរាជ នៃ​រាជ​អាណាចក្រ​ថៃ សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​ព្រះ​អង្គ ដែល​នឹង​ចាត់​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

ចាប់​តាំង​ពី​ម៉ោង​៧​ព្រឹក​មក នៅ​ឯ​បរិវេណ​វត្ត​បវរ​និវរេឝ​វិហារ ទី​ដែល​កំពុង​តម្កល់​ព្រះ​សព​ព្រះ​អង្គ ចាប់​តាំង​ពី​ព្រះ​អង្គ​ចូល​ទិវង្គត​មក មាន​អ្នក​មុខ​អ្នក​ការ​ព្រះ​បរម​រាជ​វាំង​ថៃ ទាហាន តម្រួត សិស្សានុសិស្ស ដែល​ចូល​រួម​ដង្ហែ​ក្បួន​ប្រមាណ​១.៤០០​នាក់ មក​មក​រួម​គ្នា​សម​ក្បួន​ដង្ហែ ដើម្បី​ឲ្យ​មាន​របៀប​រៀប​រយ មុន​ពេល​ពិធី​ពិត​ចូល​មក​ដល់​។ នេះ​ជា​លើក​ទី​២​ហើយ នៃ​ការ​សម​ពិធី​នេះ ដែល​កាល​ពី​លើក​ទី​១ ត្រូវ​បាន​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា កន្លង​ទៅ ហើយ​ដែល​គ្រោង​នឹង​សម​លើក​ទី​៣ នា​ថ្ងៃ​ទី​១០ ខែ​ធ្នូ ខាង​មុខ​នេះ​ម្ដង​ទៀត​។

សូម​បញ្ជាក់​ថា សម្ដេច​ព្រះ​ញាណ​សំវរ សម្ដេច​ព្រះ​សង្ឃ​រាជ សកល​មហា​សង្ឃ​បរិណាយក ដែល​ជា​​សម្ដេច​ព្រះ​សង្ឃរាជ នៃ​រាជ​អាណាចក្រ​ថៃ បាន​ចូល​ទិវង្គត​កាល​ពី​វេលា​ម៉ោង​១៩.៣០​នាទី នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៥​រោច ខែ​អស្សុជ ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ព.ស.​២៥៥៧ (ប្រទេស​ថៃ ព.ស.​២៥៥៦) ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៣​។ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​​សរុប​១០០​ព្រះ​វស្សា​២១​ថ្ងៃ​។ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ជាង​២​ឆ្នាំ​ហើយ ចំណែក​ឯ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​ព្រះ​អង្គ នឹង​ចាត់​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ​នេះ​

23492019812_6c85667cb0_o
22973526823_4182a94ac4_o
23574533056_1db59ed206_o
22972412024_eeee4e9965_o

22973526323_6f2c4e2645_o
23574532426_85dbe45f39_o
23304892210_658e085361_o
22973526533_acfb4a2aa3_o

_____________________________________________
អាន​ផង​ដែរ​៖
១. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា
២. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រោស​ស្ថាបនា​ព្រះ​កិត្តិយស​​សម្ដេច​ព្រះ​សង្ឃ​រាជ
៣. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: