jump to navigation

លាវ​កាត់​ខ្សែ​បូ​សម្ពោធ​រោង​ចក្រ​ផលិត​អគ្គីសនី​ថាម​ពល​ធ្បូង​ថ្ម​ដ៏​ធំ​បំផុត​ជា​ប្រវត្តិ​សាស្ត្រ ថ្ងៃ​ពុធ 9 ខែ​ធ្នូ 2015

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

នានា​ប្រទេស​៖ ថ្ងៃ​នេះ (​៩ ធ្នូ ២០១៥​) នៅ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជាមានិត​លាវ (​សបប.​លាវ​) មាន​ប្រារព្ធ​ពិធី​សម្ពោធ​រោង​ចក្រ​ផលិត​ថាម​ពល​អគ្គីសនី​ធ្យូង​ថ្ម​ដ៏​ធំ​ទី​១​របស់​ប្រទេស​នេះ ដើម្បី​ឆ្លង​បុណ្យ​ខួប​ឆ្នាំ​ទី​៤០​នៃ​ការ​ស្ថាបនា​សបប​.​លាវ ផង​ដែរ​។ នេះ​គឺ​ជា​សមិទ្ធផល​ដ៏​ធំ​មួយ​ក្នុង​ចំណោម​សមិទ្ធផល​ជា​ច្រើន​ដែល​បាន​ដាក់​ការ​សម្ពោធ បើក​ការដ្ឋាន ពេញ​ទូ​ទាំង​ឆ្នាំ​២០១៥​នេះ​។

រោង​ចក្រ​ផលិត​អគ្គីសនី​ថាមពល​ធ្យូង​ថ្ម​ហង្សា មាន​ទី​តាំង​ស្ថិត​នៅ​ស្រុក​ហង្សា ខេត្ត​ជ័យ​បុរី គឺ​ជា​គម្រោង​ដ៏​ធំ​ដែល​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​ថៃ​ចំនួន​ពីរ គឺ​ ១​.​ ក្រុមហ៊ុន​​រាជ​បុរី​ហូលឌីង ចំកាត់ (​មហា​ជន​) ដែល​មាន​ភាគ​ហ៊ុន​៤០​ភាគ​រយ និង ២​. ក្រុមហ៊ុន​បាន​ប៉ូ ផោវើរ៍ ចំកាត់ (​មហា​ជន) ដែល​មាន​ភាគ​ហ៊ុន​៤០​ភាគ​រយ​។ ចំណែក​ឯ​ភាគ​ហ៊ុន​​២០​ភាគ​រយ​ទៀត គឺ​ជា​របស់​សហ​គ្រិន​លាវ​។ រោង​ចក្រ​អគ្គីសនី​ហង្សា​នេះ​​មាន​គម្រោង​នឹង​លក់​អគ្គីសនី​ឲ្យ​ប្រទេស​ថៃ​រហូត​ដល់​ទី​២៥​ឆ្នាំ​។

រោង​ចក្រ​ផលិត​អគ្គីសនី​ថាមពល​ធ្យូង​ថ្ម​ហង្សា​នេះ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​សាង​សង់​តាំង​ពី​ឆ្នាំ​២០១០ មក​ម្ល៉េះ ហើយ​បាន​ដាក់​ដំណើរ​ការ​ផលិត​អគ្គីសនី​ នៃ​គម្រោង​១ កាល​ពី​ខែ​មិថុនា និង​គម្រោង​២ តាំង​ពី​ខែ​វិច្ឆិកា មក​ម្ល៉េះ​។

សបប​. លាវ មាន​មហិច្ឆតា​ដ៏​ធំ គឺ​ការ​កសាង​ប្រទេស​ឲ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​អគ្គីសនី​នៃ​ប្រទេស​អាស៊ាន​៕

23626488486_b61b0a8dfa_o
23543997442_b41c5fba3a_o
23356882960_a128875213_o
23652563695_0f90d54602_o

_______________________________________
អាន​ផង​ដែរ​៖
១. ផ្កាយ​រណប​ទី​១ (លាវ សេត​១​) របស់​លាវ បាន​បង្ហោះ​ហើយ
២. មក​មើល​ពិធី​បាញ់​កាំជ្រួច​ដ៏​អស្ចារ្យ​ឆ្លង​ខួប​៤០​ឆ្នាំ ការ​ស្ថាបនា​សបប. លាវ
៣. លាវ ចាត់​បុណ្យ​ធំ ឆ្លង​៤០​ឆ្នាំ ថ្ងៃ​ស្ថាបនា សបប​.​លាវ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: