jump to navigation

ថៃ​ចាត់​បុណ្យ​ជិះ​កង់ Bike for Dad ទូទាំង​ប្រទេស និង​ទូទាំង​ពិភព​លោក ថ្ងៃសុក្រ 11 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេសថៃឡង់ដ៍ – នាថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅឯប្រទេសថៃ មានចាត់កម្មវិធីបុណ្យដ៏ធំអស្ចារ្យទូទាំងប្រទេសឈ្មោះថា ជិះកង់ដើម្បីឪពុក ឬ Bike for Dad។ មិនតែប៉ុណ្ណោះ ស្ថានទូតថៃនៅក្រៅប្រទេសក៏បានចាត់ពិធីបុណ្យជិះកង់នេះព្រមៗគ្នារហូតដល់ទី៦៦ប្រទេសទៀត នៅក្នុងពិភពលោកឯណុះ។ ដោយឡែកនៅកម្ពុជាវិញ កម្មវិធីជិះកង់នេះ បានប្រារព្ធធ្វើឡើងនៅឯខេត្តសៀមរាប។ ការចាត់បុណ្យជិះកង់ដើម្បីឪពុកនេះ គឺដើម្បីអបអរបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រិយ៍ថៃ គម្រប់៨៨ព្រះវស្សានាឆ្នាំនេះ។

កម្មវិធីដ៏ធំសម្បើមនេះ ទទួលបានការយាងចូលរួមដឹកនាំក្បួនជិះទោចក្រយានពីសំណាក់រជ្ជទាយាទថៃ គឺសម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលុង្ករណ ស្យាមមកុដរាជកុមារ (ថៃ៖ สมเด็จพระบรมโอรสาธิราช เจ้าฟ้ามหาวชิราลงกรณ สยามมกุฎราชกุมาร) នាយករដ្ឋមន្ត្រីថៃ និងប្រជារាស្ត្រថៃជាច្រើនសែននាក់ ក្នុងសំលៀកបំពាក់អាវពណ៌លឿងលាយពណ៌ទឹកសមុទ្ទខ្ចី ដែលជាពណ៌ប្រចាំព្រះមហាក្សត្រិយ៍ និងរាជនីថៃផងដែរ។

កម្មវិធីការជិះកង់ដ៏ធំនេះ ចាប់ផ្ដើមដំណាលគ្នាតាំងពីម៉ោង៣រសៀល រហូតដល់ម៉ោងប្រមាណ៧យប់ នៅទូទាំងប្រទេស។ ដោយឡែកនៅទីក្រុងបាងកកវិញ ការជិះកង់បានធ្វើឡើងដោយជិះកាត់ទីកន្លែងសំខាន់ៗរបស់ទីក្រុងនេះ ព្រមទាំងបញ្ចប់ទៅវិញ ដោយមានការតាំងពិព័រណ៍ និងការសម្ដែងល្ខោលខោលព្រះរាជទ្រព្យរយៈពេល៣ថ្ងៃ ជូនប្រជារាស្ត្រថៃទស្សនាផងដែរ។

សូមបញ្ជាក់ថានេះ គឺជាលើកទី២ហើយសម្រាប់កម្មវិធីជិះកង់បែបនេះ ដែលកាលពីលើកទី១ គឺធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០១៥ ឈ្មោះជិះកង់ដើម្បីម្ដាយ ឬ Bike For Mom ដើម្បីអបអរបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រីយ៍ថៃ៕

23059450414_0c51769b8a_o
23579038582_1c88586bbe_o
23579038642_6d57273296_o
23579038652_1f7b7fe519_o
23661517166_fee3d06181_o
23687587835_8de30e1d5f_o

_________________________________________________
អានផងដែរ
១. ថៃចាត់ឆ្លងបុណ្យចម្រើនព្រះជន្ម៨៨ព្រះវស្សា ព្រះមហាក្សត្រិយ៍
២. ថៃចាត់បុណ្យជិះកង់ Bike For Mom ទូទាំងប្រទេស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: