jump to navigation

ភូមា​បើក​ផ្សារ​ភាគ​ហ៊ុន​ជា​ផ្លូវ​ការ​ហើយ ថ្ងៃ​អាទិត្យ 13 ខែ​ធ្នូ 2015

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, អំពីស្រុកខ្មែរ, ພາສາລາວ.
trackback

នានា​ប្រទេស​៖ កាល​ពី​ថ្ងៃ​ពុធ ទី​៩ ធ្នូ ឆ្នាំ​២០១៥ កន្លង​មក​នេះ នៅ​ឯ​ទីក្រុង​រ៉នកុន ប្រទេស​ភូមា​ មាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ផ្សារ​ភាគហ៊ុន​​រ៉នកុន ឬ Yangon Stock Exchange (YSX)​។ ពិធី​បើក​ជា​ផ្លូវ​ការ​នេះ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នានា​របស់​ភូមា​មក​ពី​ធនាគារ​កណ្ដាល​ និង​ក្រសួង​ហិរញ្ញវត្ថុ និង​មន្ត្រី​បរទេស​ជា​ច្រើន​រូប​ផង​ដែរ​។

ទោះ​បី​ជា​ភូមា​បាន​បើក​ផ្សារ​ភាគ​ហ៊ុន​ក្ដី ក្ដី​កង្វល់​មួយ​ចំនួន​បាន​លើក​ឡើង​ស្ដី​អំពី​បញ្ហា​ប្រឈម​ថា​ទី​ផ្សារ​ភាគហ៊ុន​ភូមា អាច​មាន​ជោគ​វាសនា​ដូច​ផ្សារ​ភាគហ៊ុន​នៅ​ប្រទេស​លាវ និង​កម្ពុជា ដែល​មិន​មាន​ដំណើរ​ការ​ល្អ​ប្រសើរ​នោះ​។ ចាប់​តាំង​ពី​បើក​ដំណើរ​ការ​កាល​ពី​៥​ឆ្នាំ​មុន ទី​ផ្សារ​ភាគហ៊ុន​របស់​លាវ មាន​តែ​៤​ភាគ​ហ៊ុន ខណៈ​ដែល​នៅ​កម្ពុជា​មាន​តែ​២​ប៉ុណ្ណោះ​។

ទោះ​បី​យ៉ាង​នេះ​ក្ដី​សេដ្ឋកិច្ច​របស់​ភូមា មាន​ទំហំ​ធំ​ជាង​៣​ដង​នៃ​សេដ្ឋកិច្ច​កម្ពុជា ឬ​លាវ ដែល​ហេតុ​នេះ​ធ្វើ​ឲ្យ​អ្នក​វិភាគ​មួយ​ចំនួន​ថា ទី​ផ្សារ​ភាគហ៊ុន​របស់​ភូមា​មាន​ឱកាស​នឹង​ទទួល​បាន​ជោគ​ជ័យ​ជាង​ផ្សារ​ភាគហ៊ុន​នៅ​លាវ និង​កម្ពុជា​៕

c1_789429_151209125212_620x413ពិធី​បើក​ផ្សារ​ភាគហ៊ុនរ៉នកុន ជា​ផ្លូវ​ការ
Myanmar Yangon Stock Exchange
ពិធី​បើក​ផ្សារ​ភាគហ៊ុនរ៉នកុន ជា​ផ្លូវ​ការ
yangon-stock-exchange
ពិធី​បើក​ផ្សារ​ភាគហ៊ុនរ៉នកុន ជា​ផ្លូវ​ការ

_______________________________________________________
អាន​ផង​ដែរ
១. ទី​បំផុត​ខ្មែរ​សម្រេច​បើក​ផ្សារ​ភាគ​ហ៊ុន​យ៉ាង​ត្រដាប​ត្រដួស
២. លាវ​យក​ឫក្ស បើក​ផ្សារ​ភាគ​ហ៊ុន 10-10-10

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: