jump to navigation

ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រោស​ស្ថាបនា​ព្រះ​កិត្តិយស​​សម្ដេច​ព្រះ​សង្ឃ​រាជ ថ្ងៃចន្ទ 14 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានា​ប្រទេស​៖ ក្រុង​ទេព​មហា​នគរ – ថ្ងៃ​ចន្ទ​ ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ មហា ភូមិពល អតុល្យតេជ មហិត្លាធិបេស​រាមា​ធិបតី ចក្រី​នរបតិន្ទ្រ ស្យាម​មិន្ទ្រា​ធិរាជ បរម​នាថ​បពិត្រ ព្រះ​មហា​ក្សត្រិយ៍​នៃ​រាជ​អាណាចក្រ​ថៃ ព្រះ​អង្គ​បាន​សព្វ​ព្រះ​រាជ​ហឫទ័យ​​ចេញ​ព្រះ​រាជ​ឱង្ការ​ប្រោស​ប្រទាន​ស្ថាបនា​​ដំឡើង​ព្រះ​យស​សម្ដេច​ព្រះ​ញាណ​សំវរ សម្ដេច​ព្រះ​សង្ឃ​រាជ សកល​មហា​សង្ឃ​បរិណាយក ដែល​ជា​​សម្ដេច​ព្រះ​សង្ឃរាជ នៃ​រាជ​អាណាចក្រ​ថៃ មួយ​ថ្ងៃ​មុន​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​ព្រះ​អង្គ​ ដែល​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ស្អែក​នេះ​។

ចាប់​តាំង​ពី​ថ្ងៃ​ចូល​ទិវង្គត​នៃ​ព្រះ​អង្គ​មក ព្រះ​មហា​ក្សត្រិយ៍​​ថៃ ព្រះ​អង្គ​បាន​ប្រោស​ថ្វាយ​ព្រះ​កោដ្ឋ​កុដ័ន​ហ្យ៉ៃ (พระโกศกุดั่นใหญ่) សម្រាប់​ព្រះ​សព ជំនួស​ឲ្យ​ព្រះ​កោដ្ឋ​កុដ័ន​ណយ (พระโกศกุดั่นน้อย) ដើម្បី​លើក​ព្រះ​កិត្តិយស​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ និង​ត្រូវ​បាន​ប្រតិស្ឋាន​ក្រោម​ស្វេតច្ឆត្រ​៣​ជាន់ និង​គ្រឿង​ប្រកប​ព្រះ​កិត្តិយស​នានា នា​ព្រះ​តំណាក់​ពេជ្រ ​វត្ត​បវរ​និវរេឝ​វិហារ នា​ក្រុង​បាងកក ព្រម​ចាត់​ពិធី​បំពេញ​ព្រះ​រាជ​កុសល​មាន​រយៈ​ពេល​ជាង​២​ឆ្នាំ​​មក​ហើយ​។

ព្រះ​រាជ​ក្រឹត្យ​ដំឡើង​ព្រះ​កិត្តិយស​បាន​បន្ថែម​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ដែល​ជា​ពេល​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​បាន​មក​ដល់ និង​ដើម្បី​ថ្វាយ​ព្រះ​កិត្តិយស​ខ្ពស់​បំផុត តប​ស្នង​នឹង​ការ​ឧទ្ទិស​បូជា​ព្រះ​កាយ​ថ្វាយ​ព្រះ​ពុទ្ធ​សាសនា​ថៃ​បាន​រីក​ចម្រើន​អស់​រយៈ​ពេល​២៥​ឆ្នាំ​ ក្នុង​ដំណែង​ជា​ព្រះ​សង្ឃ​ថ្នាក់​ខ្ពស់​បំផុត​របស់​ថៃ​នេះ ព្រះ​មហាក្សត្រិយ៍​ទើប​ស្ដេច​សម្រេច​ប្រោស​ប្រទាន​ថ្វាយ​ព្រះ​កោដ្ឋ​ថង​ណយ ឬ​ព្រះ​កោដ្ឋ​មាស​តូច (พระโกศทองน้อย) ដែល​ជា​ព្រះ​កោដ្ឋ​មាន​ឥស្សរិយយស​ធំ​បំផុត​លំដាប់​ទី​៣​របស់​ថៃ ថ្វាយ​ចំពោះ​ព្រះ​សព​​។ ព្រម​ជាមួយ​គ្នា​នោះ ដោយ​អនុលោម​តាម​បូរាណ​រាជ​បវេណី​ថៃ ទើប​ទ្រង់​មាន​ព្រះ​បរម​រាជ​ឱង្ការ​ថ្វាយ​ឲ្យ​មាន​ការ​ចាត់​រៀប​ឆត្រ​រូត​អម​លឿង​៥​ជាន់ សម្រាប់​អម​ព្រះ​កោដ្ឋ ថ្វាយ​ជា​ព្រះ​កិត្តិយស​ខ្ពស់​បំផុត​ដល់​សម្ដេច​ព្រះ​សង្ឃ​រាជ​ផង​ដែរ​។

សម្ដេច​ព្រះ​ញាណ​សំវរ សម្ដេច​ព្រះ​សង្ឃ​រាជ សកល​មហា​សង្ឃ​បរិណាយក ដែល​ជា​​សម្ដេច​ព្រះ​សង្ឃរាជ នៃ​រាជ​អាណាចក្រ​ថៃ បាន​ចូល​ទិវង្គត​កាល​ពី​វេលា​ម៉ោង​១៩.៣០​នាទី នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៥​រោច ខែ​អស្សុជ ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ព.ស.​២៥៥៧ (ប្រទេស​ថៃ ព.ស.​២៥៥៦) ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៣​។ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​​សរុប​១០០​ព្រះ​វស្សា​២១​ថ្ងៃ​។ ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​ព្រះ​អង្គ នឹង​ចាត់​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ​នេះ​៕

23769032295_689dcd96ec_oព្រះ​កោដ្ឋ​ថង​ណយ ឬ​ព្រះ​កោដ្ឋ​មាស​តូច ដែល​ទើប​ត្រូវ​បាន​ដំឡើង​ជា​ថ្មី​ជំនួស​ឲ្យ​​ព្រះ​កោដ្ឋ​កុដ័ន​ហ្យ៉ៃ និង​អម​ដោយ​ឆត្រ​រូត​អម​លឿង​៥​ជាន់​ជុំ​វិញ​ព្រះ​កោដ្ឋ
23769571265_556bfe031b_o
ស្វេតច្ឆត្រ​លឿង​​៥​ជាន់ ដំកល់​លើ​ព្រះ​កោដ្ឋ

ព្រះ​កោដ្ឋ​ព្រះ​សព​សម្ដេច​ព្រះ​សង្ឃ​រាជ​នា​ព្រះ​តំណាក់​ពេជ្រ ​វត្ត​បវរ​និវរេឝ​វិហារ នា​ក្រុង​បាងកក
23742914756_823bc4c6e6_o
ព្រះ​កោដ្ឋ​ត្រូវ​បាន​ប្រតិស្ឋាន​ក្រោម​ស្វេតច្ឆត្រ​លឿង​​៥​ជាន់

_____________________________________________
អាន​ផង​ដែរ​
១. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា
២. ថៃ​ចាត់​សម​ក្បួន​ដង្ហែ​ព្រះ​សព​សម្ដេច​ព្រះ​សង្ឃ​រាជ
៣. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ
៤. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ

មតិ»

1. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 15 ខែធ្នូ 2015

[…] […]

2. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា | ស្រែ​ខ្មុក - ថ្ងៃអង្គារ 15 ខែធ្នូ 2015

[…] […]

3. ថៃ​ចាត់​សម​ក្បួន​ដង្ហែ​ព្រះ​សព​សម្ដេច​ព្រះ​សង្ឃ​រាជ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 15 ខែធ្នូ 2015

[…] […]

4. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ | ស្រែ​ខ្ - ថ្ងៃ​ព្រហស្បតិ៍ 17 ខែធ្នូ 2015

[…] […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]

6. Repost: ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 23 ខែតុលា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: