jump to navigation

អរីជិនណាល់​សង ថ្ងៃអង្គារ 15 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in ទស្សនៈ​អា​សុនត្រុន.
1 comment so far

និយាយ​អី​ខាន​ជួប​អា​សុន​ត្រុន​ជាង​មួយ​ឆ្នាំ​ហើយ នឹក​វា​នោះ​នឹក​។ ចៃ​ដន្យ​អី​ង៉ៃ​នេះ​ដើរ​លេង​មុខ​វាំង​ស្រាប់​តែ​ជួប​វា​ដោយ​ចៃដន្យ អា​នោះ​ធ្លាក់​ខ្លួន​អង្គុយ​ផ្លុំ​ខ្លុយ​សុំ​ទាន​ជិត​ព្រះ​អង្គ​ដង​កើ! ហ៊ឺ ខ្ញុំ​អា​ណិត​វា​នោះ​សែន​អាណិត​។

ឃើ​ញ​សំឡាញ់​ធ្លាក់​ខ្លួន​លេង​តន្ត្រី​សុំ​លុយ​គេ​ចឹង ក៏​កេះ​ហៅ​វា​ទៅ​ផឹក​ទឹក​អំពៅ​មើល​ទឹក​ទន្លេ​បួន​មុខ​ដែល​រាក់​កំផែល​ជជែក​សួរ​សុខ​ទុក្ខ​គ្នា​យ៉ាង​ម៉ា​សប្បាយ​ចៃ​។

សួរ​ចុះ​សួរ​ឡើង ខ្ញុំ​ក៏​ឆ្ងល់​រឿង​វា​ធ្លាក់​ខ្លួន​មក​លេង​ខ្លុយ​សុំ​ទាន​នេះ សួរ​ទៅ​ថា​បាន​ប៉ុន្មាន​ដែរ? វា​ឆ្លើយ​ថា​កាក់​កក​គ្រាន់​បើ យ៉ាង​ហោច​ណាស់​គ្រាន់​ទុក​ច្រៀង​ការ៉ាអូខេ​ពេល​រាត្រី​ដែរ ហើយ​វា​ថែម​បបួល​ខ្ញុំ​ឲ្យ​មក​សុំ​ទាន​ជាមួយ​វា​ផង​ទៀត យីស​ៗ អា​នេះ​។

និយាយ​ចុះ​និយាយ​ឡើង ខ្ញុំ​សួរ​វា​ ចុះ​វា​លេង​ផ្លុំ​បទ​ស្អី​គេ​? បទ​ខ្មែរ​ហី​ក៏​បទ​បរទេស? វា​ក៏​តប​ថា បទ​បរទេស វើយ បទ​កុបពី​។ ខ្ញុំ​ថា ហ្អាក​! ហ្អែង​ឈប់​លេង​ផ្លុំ​បទ​បរទេស​កុបពី​អី​អស់​ហ្នឹង​ទៅ​ហ្អែង​ដឹង​អត់​ស្រុក​ទេស​ឥឡូវ​គេ​មាន​បទ​អរីជិន​ណាល់​ហើយ​ណ៎ា​?

អា​សុន​ត្រុន​វា​ស្រែក​ដូច​ភ្ញាក់​សួរ​ខ្ញុំ​ថា ស្អី​គេ​ហ្អា​? បទ​អរីជិន​ណាល់​ហ្នឹង​? ខ្ញុំ​ឆ្លើយ​ថា អញ​មិន​ដឹង​ទេ អញ​ថា​តែ​តាម​គេ អញ​មិន​មែន​អ្នក​តន្ត្រី​ស្អី​ហ៎ង​។ អា​សុន​ត្រុន​វា​មក​ស្ដី​ឲ្យ​ខ្ញុំ​វិញ​ថា​ អឺ​! បទ​អរីជិន​ណាល់​អាចម៍​គោ​ស្អី​ស្រុក​ហ្អែង​ហ្អា​? សូម្បី​ពាក្យ​អរជិនណាល់​នឹង មិន​ទាំង​អរជិន​ណាល់​ផង ហី​ហ្អែង​មក​រក​អី​! បង្កើត​ពាក្យ​អរជិន​ណាល់​ឲ្យ​បាន​សិន​ទៅ អា​សុនត្រុន​វា​ថា​!

 

%d bloggers like this: